Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 74:18 - ព្រះគម្ពីរខ្មែរសាកល

18 ព្រះយេហូវ៉ា​អើយ សូម​នឹកចាំ​ការនេះ​ផង គឺការដែល​ខ្មាំងសត្រូវ​បាន​ត្មះតិះដៀល និង​ការដែល​ប្រជារាស្ត្រ​ឆោតល្ងង់​បាន​ប្រមាថ​ព្រះនាម​របស់ព្រះអង្គ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូមទ្រង់​នឹក​ចាំ​ថា ខ្មាំង​សត្រូវ​បាន​ត្មះ‌តិះ‌ដៀល ហើយ​សាសន៍​មួយ​ដែល​ល្ងី‌ល្ងើ បាន​ប្រមាថ​ព្រះ‌នាម​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​ឲ្យ​សោះ​ថា បច្ចា‌មិត្ត​បាន​ត្មះ‌តិះ‌ដៀល​ព្រះអង្គ សាសន៍​ល្ងី‌ល្ងើ​នោះ​បាន​ជេរ ប្រមាថ​ព្រះ‌នាម​ព្រះអង្គ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​នឹក​ចាំ​ថា ពួក​ខ្មាំង​សត្រូវ​បាន​ត្មះ‌តិះដៀល ហើយ​ថា សាសន៍​១​ដែល​ល្ងី‌ល្ងើ បាន​ប្រមាថ​ដល់​ព្រះ‌នាម​ទ្រង់​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​កុំ​ភ្លេច​ឲ្យ​សោះ​ថា បច្ចា‌មិត្ត​បាន​ត្មះ‌តិះ‌ដៀល​ទ្រង់ សាសន៍​ល្ងី‌ល្ងើ​នោះ​បាន​ជេរ ប្រមាថ​នាម​ទ្រង់!។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 74:18
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ សូម​នឹកចាំ​ថា​នៅ​ថ្ងៃ​នៃសេចក្ដីអន្តរាយ​របស់​យេរូសាឡិម កូនចៅ​អេដំ​បាន​ពោលថា​៖ “កម្ទេច​ទៅ​! កម្ទេច​ទៅ​! រហូតដល់​គ្រឹះ​របស់​វា​!”។


សូម​រំដោះ​ទូលបង្គំ​ពី​អស់ទាំង​ការបំពាន​របស់ទូលបង្គំ​ផង សូម​កុំ​ធ្វើឲ្យ​ទូលបង្គំ​ទៅជា​ទីត្មះតិះដៀល​របស់​មនុស្ស​ឆោតល្ងង់​ឡើយ​។


មានពរ​ហើយ អ្នកដែល​យកចិត្តទុកដាក់​នឹង​អ្នកក្រខ្សត់​! ព្រះយេហូវ៉ា​នឹង​រំដោះ​គេ​នៅ​ថ្ងៃ​នៃ​មហន្តរាយ​។


ឱ​ព្រះ​អើយ សូម​ក្រោកឡើង​កាន់ក្ដី​ឲ្យ​អង្គទ្រង់​ផង សូម​នឹកចាំ​ការត្មះតិះដៀល​វាល់ព្រឹកវាល់ល្ងាច​ចំពោះ​ព្រះអង្គ​ពី​មនុស្ស​ឆោតល្ងង់​ផង​!


ក្រុង​ដ៏ធំ​នោះ​ក៏​បែក​ជា​បី​ចំណែក ហើយ​ទីក្រុង​នានា​របស់​ប្រជាជាតិ​ក៏​រលំ​។ ពេលនោះ ព្រះ​បាន​នឹកចាំ​អំពី​បាប៊ីឡូន​ដ៏ធំ ដើម្បី​ប្រទាន​ពែង​ស្រា​នៃ​ព្រះពិរោធ​ដ៏​ក្រេវក្រោធ​របស់​ព្រះអង្គ​ដល់​នាង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម