Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 2:1 - ព្រះគម្ពីរខ្មែរសាកល

1 ហេតុអ្វីបានជា​ប្រជាជាតិ​នានា​ច្រឡោតខឹង ហើយ​ជាតិសាសន៍​ទាំងឡាយ​ប៉ុនប៉ង​ការឥតបានការ​ដូច្នេះ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ហេតុ​អ្វី​បានសាសន៍​ទាំង​ឡាយ​ជ្រួល‌ជ្រើម ហើយ​ប្រជាជន​មាន​គំនិត​ធ្វើ​អ្វី ដែល​ឥត​ប្រយោជន៍​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ហេតុ​អ្វី​បាន​ជា​ប្រជា‌ជាតិ​ទាំង‌ឡាយ នាំ​គ្នា​បង្កើត​កោលា‌ហល ហើយ​ប្រជា‌រាស្ត្រ​នានា​រអ៊ូ‌រទាំ ដោយ​ឥត​ខ្លឹម‌សារ​យ៉ាង​នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ហេតុ​អ្វី​បាន​ជា​អស់​ទាំង​សាសន៍​ជ្រួល‌ជ្រើមឡើង ហើយ​ជន‌ជាតិ​ទាំង​ពួង​មាន​គំនិត​ជា​ឥត​សារ​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ហេតុ​អ្វី​បាន​ជា​ជាត​សាសន៍​ទាំង‌ឡាយ នាំ​គ្នា​បង្កើត​កោលា‌ហល​ ហើយ​ប្រជា‌រាស្ត្រ​នានា​រអ៊ូ‌រទាំ ដោយ​ឥត​ខ្លឹម‌សារ​យ៉ាង​នេះ?

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 2:1
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​កម្ទេច​ពួកគេ​ដូច​ធូលី​នៅមុខ​ខ្យល់ ទូលបង្គំ​ចាក់​ពួកគេ​ចោល​ដូច​ភក់​តាម​ផ្លូវ​។


ទោះបីជា​ពួកគេ​ប៉ុនប៉ង​ការអាក្រក់​ទាស់នឹង​ព្រះករុណា ហើយ​បង្កើត​កលល្បិច​ក៏ដោយ ក៏​ធ្វើមិនបានដែរ


ប្រជាជាតិ​នានា​ឡូឡា អាណាចក្រ​ទាំងឡាយ​រង្គើ​; ព្រះអង្គ​បាន​បន្លឺ​ព្រះសូរសៀង​របស់ព្រះអង្គ នោះ​ផែនដី​ក៏​រលាយ​។


ព្រះយេហូវ៉ា​នៃ​ពលបរិវារ​គង់នៅ​ជាមួយ​យើង ព្រះ​នៃ​យ៉ាកុប​ជា​ទីពឹងជ្រក​ដល់​យើង​។ សេឡា


ព្រះអម្ចាស់​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​ក្នុងចំណោម​បណ្ដាជន ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះអង្គ​ក្នុងចំណោម​ជាតិសាសន៍​ទាំងឡាយ​!


សូម​កុំ​ភ្លេច​សំឡេង​របស់​ពួក​ខ្មាំងសត្រូវ​ព្រះអង្គ​ឡើយ​; សូរសន្ធឹក​របស់​អ្នកដែលក្រោកឡើងប្រឆាំងនឹង​ព្រះអង្គ​កើនឡើង​ជានិច្ច​!​៕


ពួកគេ​ឃុបឃិតគ្នារកឧបាយកល​ទាស់នឹង​ប្រជារាស្ត្រ​របស់ព្រះអង្គ ហើយ​ប្រឹក្សា​គ្នា​ទាស់នឹង​អ្នកដែល​ព្រះអង្គ​រក្សាទុក​។


ប្រជាជាតិ​នានា​អើយ ចូរឲ្យ​ត្រូវបាន​បំបែក ហើយ​ត្រូវបាន​វាយកម្ទេច​ចុះ​! អស់អ្នក​ពី​ស្រុក​ឆ្ងាយ​អើយ ចូរ​ផ្ទៀងត្រចៀកស្ដាប់​ចុះ​! ចូរ​ក្រវាត់​ខ្លួន ប៉ុន្តែ​ត្រូវបាន​វាយកម្ទេច​វិញ ចូរ​ក្រវាត់​ខ្លួន ប៉ុន្តែ​ត្រូវបាន​វាយកម្ទេច​វិញ​!


“ប៉ុន្តែ​នៅពេល​ពួក​កសិករ​ឃើញ​កូន​នោះ ក៏​និយាយ​គ្នា​ថា​: ‘ម្នាក់នេះ​ជា​អ្នកទទួលមរតក​។ មក៍! យើង​នាំគ្នា​សម្លាប់​វា​ចោល ហើយ​យក​ទ្រព្យមរតក​របស់​វា​ទៅ’។


ពោលគឺ លោក​នឹង​ត្រូវគេ​ប្រគល់​ទៅ​សាសន៍ដទៃ ហើយ​ត្រូវគេ​ចំអកឡកឡឺយ បង្អាប់បង្អោន និង​ស្ដោះ​ទឹកមាត់​ដាក់​;


ពួកគេ​ក៏​អរសប្បាយ ហើយ​សន្យា​ឲ្យ​លុយ​ដល់​គាត់​។


ហ្វូងមនុស្ស​ក៏​លើកគ្នា​ទាស់នឹង​អ្នកទាំងពីរ​ដែរ​។ រីឯ​ពួក​មេគ្រប់គ្រង​ក៏​កន្ត្រាក់​សម្លៀកបំពាក់​របស់​ពួកគេ​ចេញ ហើយ​បញ្ជា​ឲ្យ​វាយ​ពួកគេ​នឹងរំពាត់


នៅពេល​ឮ​ដូច្នេះ អង្គប្រជុំ​ក៏​ក្រេវក្រោធ ហើយ​ចង់​សម្លាប់​ពួកសាវ័ក​។


ស្ដេចទាំងនោះ​នឹង​ច្បាំង​នឹង​កូនចៀម ប៉ុន្តែ​កូនចៀម​នឹង​មានជ័យជម្នះ​លើ​ពួកគេ ដ្បិត​កូនចៀម​ជា​ព្រះអម្ចាស់​លើ​អស់ទាំង​ព្រះអម្ចាស់ ជា​ស្ដេច​លើ​អស់ទាំង​ស្ដេច​។ អ្នក​ដែល​នៅ​ជាមួយ​ព្រះអង្គ ជា​អ្នក​ដែល​ត្រូវបានត្រាស់ហៅ ជា​អ្នក​ដែល​ត្រូវបានជ្រើសរើស និង​ជា​មនុស្ស​ស្មោះត្រង់”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម