ស្នាព្រះហស្តរបស់ព្រះអង្គគឺសេចក្ដីពិត និងសេចក្ដីយុត្តិធម៌; គ្រប់ទាំងច្បាប់តម្រារបស់ព្រះអង្គគួរឲ្យទុកចិត្ត។
ទំនុកតម្កើង 19:7 - ព្រះគម្ពីរខ្មែរសាកល ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាគ្រប់លក្ខណ៍ ធ្វើឲ្យព្រលឹងស្រស់ស្រាយឡើងវិញ សេចក្ដីបន្ទាល់របស់ព្រះយេហូវ៉ាពិតប្រាកដ ធ្វើឲ្យមនុស្សខ្វះចំណេះដឹងមានប្រាជ្ញា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាល្អគ្រប់លក្ខណ៍ ក៏កែព្រលឹងឡើងវិញ បន្ទាល់របស់ព្រះយេហូវ៉ានោះពិតប្រាកដ ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រឹត្យវិន័យ*របស់ព្រះអម្ចាស់ល្អឥតខ្ចោះ ធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ ដំបូន្មានរបស់ព្រះអម្ចាស់គួរជាទីទុកចិត្ត ធ្វើឲ្យមនុស្សល្ងិតល្ងង់បែរទៅជាមានប្រាជ្ញា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឯក្រិត្យវិន័យរបស់ព្រះយេហូវ៉ានោះគ្រប់លក្ខណ៍ ក៏កែព្រលឹងឡើងវិញ សេចក្ដីបន្ទាល់នៃព្រះយេហូវ៉ាជាពិត ក៏ធ្វើឲ្យមនុស្សខ្លៅល្ងង់មានប្រាជ្ញា អាល់គីតាប ហ៊ូកុំរបស់អុលឡោះតាអាឡាល្អឥតខ្ចោះ ធ្វើឲ្យមានកម្លាំងចិត្តឡើងវិញ ដំបូន្មានរបស់អុលឡោះតាអាឡាគួរជាទីទុកចិត្ត ធ្វើឲ្យមនុស្សល្ងិតល្ងង់បែរទៅជាមានប្រាជ្ញា |
ស្នាព្រះហស្តរបស់ព្រះអង្គគឺសេចក្ដីពិត និងសេចក្ដីយុត្តិធម៌; គ្រប់ទាំងច្បាប់តម្រារបស់ព្រះអង្គគួរឲ្យទុកចិត្ត។
ព្រះបន្ទូលរបស់ព្រះអង្គជាចង្កៀងដល់ជើងរបស់ទូលបង្គំ ហើយជាពន្លឺដល់គន្លងរបស់ទូលបង្គំ។
ទូលបង្គំបានទទួលសេចក្ដីបន្ទាល់របស់ព្រះអង្គជាមរតកជារៀងរហូត ដ្បិតសេចក្ដីបន្ទាល់ទាំងនោះជាសេចក្ដីរីករាយនៃចិត្តរបស់ទូលបង្គំ។
ការរបើកឡើងនៃព្រះបន្ទូលរបស់ព្រះអង្គផ្ដល់ពន្លឺ ព្រមទាំងធ្វើឲ្យមនុស្សខ្វះចំណេះដឹងមានការយល់ច្បាស់។
ទូលបង្គំបានរីករាយក្នុងផ្លូវនៃសេចក្ដីបន្ទាល់របស់ព្រះអង្គ ដូចជាបានរីករាយនឹងទ្រព្យសម្បត្តិគ្រប់យ៉ាង។
តាំងពីយូរមកហើយ ទូលបង្គំបានដឹងពីសេចក្ដីបន្ទាល់របស់ព្រះអង្គថា ព្រះអង្គបានស្ថាបនាសេចក្ដីទាំងនោះឲ្យនៅអស់កល្បជានិច្ច!
ចំពោះទូលបង្គំ ក្រឹត្យវិន័យពីព្រះឱស្ឋរបស់ព្រះអង្គ ប្រសើរជាងមាស និងប្រាក់រាប់ពាន់ទៅទៀត។
តើយុវជនអាចរក្សាផ្លូវរបស់ខ្លួនឲ្យបរិសុទ្ធបានយ៉ាងដូចម្ដេច? គឺដោយកាន់តាមព្រះបន្ទូលរបស់ព្រះអង្គ!
រីឯព្រះមួយអង្គនេះ មាគ៌ារបស់ព្រះអង្គគ្រប់លក្ខណ៍ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាត្រូវបានពិសោធ ព្រះអង្គជាខែលដល់អស់អ្នកដែលជ្រកកោនក្នុងព្រះអង្គ។
ព្រះអង្គទ្រង់ធ្វើឲ្យព្រលឹងរបស់ខ្ញុំបានដូចដើមវិញ ព្រះអង្គទ្រង់នាំខ្ញុំតាមផ្លូវនៃសេចក្ដីសុចរិត ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។
ព្រះយេហូវ៉ាអើយ សេចក្ដីបន្ទាល់របស់ព្រះអង្គគួរឲ្យទុកចិត្តណាស់ ភាពវិសុទ្ធសមនឹងដំណាក់របស់ព្រះអង្គជារៀងដរាប!៕
និងដើម្បីផ្ដល់សេចក្ដីឆ្លាតវៃដល់មនុស្សខ្វះចំណេះដឹង ព្រមទាំងផ្ដល់ចំណេះដឹង និងសមត្ថភាពពិចារណាដល់យុវជនផងដែរ។
ចូរទៅរកក្រឹត្យវិន័យ និងសេចក្ដីបង្គាប់! ប្រសិនបើគេមិននិយាយស្របតាមពាក្យនេះទេ នោះគ្មានពន្លឺអរុណនៅក្នុងខ្លួនគេឡើយ។
អ្នករាល់គ្នាស្រាវជ្រាវគម្ពីរ ពីព្រោះអ្នករាល់គ្នាគិតថា ក្នុងគម្ពីរនោះមានជីវិតអស់កល្បជានិច្ច។ តាមពិត គឺគម្ពីរនោះឯង ដែលធ្វើបន្ទាល់អំពីខ្ញុំ។
ព្យាការីទាំងអស់បានធ្វើបន្ទាល់អំពីព្រះអង្គនេះថា: ‘អស់អ្នកដែលជឿលើព្រះអង្គ ទទួលបានការលើកលែងទោសបាបតាមរយៈព្រះនាមរបស់ព្រះអង្គ’”។
កុំត្រាប់តាមលោកីយ៍នេះឡើយ ផ្ទុយទៅវិញ ចូរឲ្យបានផ្លាស់ប្រែដោយការកែគំនិតជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចសម្គាល់បានថា អ្វីជាបំណងព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ ជាទីគាប់ព្រះហឫទ័យ និងគ្រប់លក្ខណ៍។
ជាការពិត អ្វីៗដែលត្រូវបានសរសេរតាំងពីមុនមក គឺសរសេរទុកសម្រាប់បង្រៀនយើង ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹមតាមរយៈការអត់ធ្មត់ និងតាមរយៈការកម្សាន្តចិត្តពីព្រះគម្ពីរ។
មានច្រើនទេតើ ក្នុងគ្រប់ជំពូក។ ដ្បិតមុនដំបូង ព្រះបន្ទូលរបស់ព្រះត្រូវបានផ្ទុកផ្ដាក់នឹងពួកគេមែន។
ចូរឲ្យព្រះបន្ទូលរបស់ព្រះគ្រីស្ទ ស្ថិតនៅក្នុងអ្នករាល់គ្នាយ៉ាងសម្បូរហូរហៀរ ចូរបង្រៀន ហើយទូន្មានគ្នាទៅវិញទៅមក ដោយប្រាជ្ញាគ្រប់យ៉ាង ទាំងច្រៀងក្នុងចិត្តដោយដឹងគុណដល់ព្រះ ដោយទំនុកតម្កើង ចម្រៀងសរសើរតម្កើង និងចម្រៀងខាងវិញ្ញាណ។
ដូច្នេះ កុំអៀនខ្មាសអំពីទីបន្ទាល់ស្ដីពីព្រះអម្ចាស់នៃយើងឡើយ ហើយក៏កុំអៀនខ្មាសអំពីខ្ញុំដែលជាអ្នកទោសរបស់ព្រះអង្គដែរ ផ្ទុយទៅវិញ ចូររួមចំណែកក្នុងទុក្ខលំបាកសម្រាប់ដំណឹងល្អដោយព្រះចេស្ដារបស់ព្រះ។
យ៉ាងណាមិញ គ្រឹះដ៏រឹងមាំរបស់ព្រះនៅស្ថិតស្ថេរជាដរាប ទាំងមានបោះត្រាដូច្នេះថា: “ព្រះអម្ចាស់ស្គាល់អ្នកដែលជារបស់អង្គទ្រង់” ហើយថា: “អស់អ្នកដែលហៅព្រះនាមរបស់ព្រះអម្ចាស់ ចូរចាកចេញពីសេចក្ដីទុច្ចរិតទៅ”។
គ្រប់ទាំងជំនូនដ៏ល្អ និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ សុទ្ធតែមកពីខាងលើ គឺចុះមកពីព្រះបិតានៃពន្លឺ; ចំពោះព្រះអង្គគ្មានការផ្លាស់ប្ដូរ ឬស្រមោលនៃការប្រែប្រួលឡើយ។
ខ្ញុំក៏ក្រាបចុះនៅទៀបជើងរបស់ទូតនោះ ដើម្បីថ្វាយបង្គំ ប៉ុន្តែទូតនោះនិយាយនឹងខ្ញុំថា៖ “កុំធ្វើដូច្នេះឡើយ! ខ្ញុំជាអ្នកបម្រើរួមការងារជាមួយអ្នក និងជាមួយបងប្អូនរបស់អ្នក ដែលរក្សាទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ។ ចូរថ្វាយបង្គំព្រះចុះ! ដ្បិតទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ គឺវិញ្ញាណនៃការព្យាករ”។