Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 1:4 - ព្រះគម្ពីរខ្មែរសាកល

4 និង​ដើម្បី​ផ្ដល់​សេចក្ដីឆ្លាតវៃ​ដល់​មនុស្សខ្វះចំណេះដឹង ព្រមទាំង​ផ្ដល់​ចំណេះដឹង និង​សមត្ថភាពពិចារណា​ដល់​យុវជន​ផងដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដើម្បី​បង្រៀន​មនុស្ស​ឆោត​ល្ងង់​ឲ្យ​ចេះ​ប្រុង​ប្រយ័ត្ន ហើយ​ឲ្យ​យុវជន​ស្គាល់​ខុស​ស្គាល់​ត្រូវ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ហើយ​ផ្ដល់​ឲ្យ​មនុស្ស​ឆោត​ចេះ​ប្រុង​ប្រយ័ត្ន និង​ផ្ដល់​ឲ្យ​យុវជន​ចេះ​គិត​ចេះ​ពិចារណា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ហើយ​សំរាប់​ឲ្យ​មនុស្ស​ឆោត​ល្ងង់​មាន​សេចក្ដី​ឆ្លៀវ‌ឆ្លាត នឹង​ឲ្យ​មនុស្ស​កំឡោះ​មាន​ដំរិះ ហើយ​នឹង​សតិ‌បញ្ញា​នឹង‌ធឹង

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ហើយ​ផ្ដល់​ឲ្យ​មនុស្ស​ឆោត​ចេះ​ប្រុង​ប្រយ័ត្ន និង​ផ្ដល់​ឲ្យ​យុវជន​ចេះ​គិត​ចេះ​ពិចារណា។

សូមមើលជំពូក ចម្លង




សុភា‌សិត 1:4
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​ទ្រង់​ថែរក្សា​មនុស្សខ្វះចំណេះដឹង​; នៅពេល​ខ្ញុំ​ដុនដាប ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ​។


ការរបើកឡើង​នៃ​ព្រះបន្ទូល​របស់ព្រះអង្គ​ផ្ដល់ពន្លឺ ព្រមទាំង​ធ្វើឲ្យ​មនុស្សខ្វះចំណេះដឹង​មានការយល់ច្បាស់​។


តើ​យុវជន​អាច​រក្សា​ផ្លូវ​របស់ខ្លួន​ឲ្យបរិសុទ្ធ​បាន​យ៉ាងដូចម្ដេច​? គឺ​ដោយ​កាន់តាម​ព្រះបន្ទូល​របស់ព្រះអង្គ​!


ក្រឹត្យវិន័យ​របស់​ព្រះយេហូវ៉ា​គ្រប់លក្ខណ៍ ធ្វើឲ្យ​ព្រលឹង​ស្រស់ស្រាយឡើងវិញ សេចក្ដីបន្ទាល់​របស់​ព្រះយេហូវ៉ា​ពិតប្រាកដ ធ្វើឲ្យ​មនុស្សខ្វះចំណេះដឹង​មានប្រាជ្ញា


កូន​រាល់គ្នា​អើយ ចូរ​មក ហើយ​ស្ដាប់តាម​ខ្ញុំ​ចុះ​! ខ្ញុំ​នឹង​បង្រៀន​អ្នករាល់គ្នា​អំពី​ការកោតខ្លាច​ព្រះយេហូវ៉ា​។


កូន​របស់ខ្ញុំ​អើយ ចូរ​រក្សា​ប្រាជ្ញាត្រឹមត្រូវ និង​សមត្ថភាពពិចារណា កុំឲ្យ​សេចក្ដីទាំងនេះ​បាត់​ពី​ភ្នែក​អ្នក​ឡើយ​!


ខ្ញុំ​ជា​ប្រាជ្ញា ខ្ញុំ​រស់នៅ​ជាមួយ​សេចក្ដីឆ្លាតវៃ ហើយ​ខ្ញុំ​រកបាន​ចំណេះដឹង និង​សមត្ថភាពពិចារណា​។


ខ្ញុំ​ស្រឡាញ់​អ្នកដែល​ស្រឡាញ់​ខ្ញុំ ហើយ​អ្នកដែល​ខំប្រឹងស្វែងរក​ខ្ញុំ នឹង​រក​ខ្ញុំ​ឃើញ​។


ដូច្នេះ​ឥឡូវនេះ កូន​រាល់គ្នា​អើយ ចូរ​ស្ដាប់តាម​ខ្ញុំ​ចុះ​! មានពរ​ហើយ អ្នកដែល​រក្សា​ផ្លូវ​របស់ខ្ញុំ​!


មនុស្សខ្វះចំណេះដឹង​អើយ ចូរ​យល់ច្បាស់​នូវ​សេចក្ដីឆ្លាតវៃ​ចុះ​! មនុស្សល្ងង់​អើយ ចូរ​យល់ច្បាស់​នូវ​ប្រាជ្ញា​ចុះ​!


មនុស្សកំលោះ​អើយ ចូរ​សប្បាយ​ក្នុង​យុវវ័យ​របស់អ្នក ហើយ​ឲ្យ​ចិត្ត​របស់អ្នក​ធ្វើឲ្យ​អ្នក​រីករាយ ក្នុង​គ្រា​នៃ​យុវភាព​របស់អ្នក​ចុះ​! ចូរ​ដើរ​ក្នុង​ផ្លូវ​នៃ​ចិត្ត​របស់អ្នក និង​តាម​ការមើលឃើញ​នៃ​ភ្នែក​របស់អ្នក​ចុះ​; ប៉ុន្តែ​ត្រូវ​ដឹង​ថា ព្រះ​នឹង​នាំ​អ្នក​ទៅ​ក្នុង​ការជំនុំជម្រះ ដោយសារតែ​ការទាំងអស់​នេះ​។


នៅ​ទីនោះ​នឹង​មាន​ផ្លូវធំ​មួយ ជា​ផ្លូវ​ដែល​គេ​ហៅថា “ផ្លូវ​ដ៏វិសុទ្ធ”។ ពួកមនុស្ស​សៅហ្មង​នឹង​មិន​ឆ្លងតាម​ផ្លូវនោះ​ឡើយ គឺ​ផ្លូវនោះ​សម្រាប់តែ​អ្នកដែល​ដើរតាម​ផ្លូវ​នោះ​ប៉ុណ្ណោះ​; ទោះបើ​ពួកគេ​ជា​មនុស្សល្ងីល្ងើ​ក៏ដោយ ក៏​ពួកគេ​មិន​វង្វេង​ដែរ​។


ដូច្នេះ ចូរ​គេចឲ្យផុត​ពី​តណ្ហា​នៃ​យុវវ័យ ហើយ​ស្វែងរក​សេចក្ដីសុចរិតយុត្តិធម៌ ជំនឿ សេចក្ដីស្រឡាញ់ និង​សេចក្ដីសុខសាន្ត ជាមួយនឹង​ពួក​អ្នក​ដែល​ហៅរក​ព្រះអម្ចាស់ ចេញពី​ចិត្ត​បរិសុទ្ធ​។


ដូចគ្នាដែរ ចូរ​ជំរុញទឹកចិត្ត​បុរស​ក្មេង​ឲ្យ​ចេះគ្រប់គ្រងចិត្ត​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម