Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 15:4 - ព្រះគម្ពីរខ្មែរសាកល

4 ជាការពិត អ្វីៗដែល​ត្រូវបាន​សរសេរតាំងពីមុនមក គឺ​សរសេរ​ទុក​សម្រាប់​បង្រៀន​យើង ដើម្បីឲ្យ​យើង​មាន​សេចក្ដីសង្ឃឹម​តាមរយៈ​ការអត់ធ្មត់ និង​តាមរយៈ​ការកម្សាន្តចិត្ត​ពី​ព្រះគម្ពីរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ដ្បិត​សេចក្ដី​ទាំងឡាយ​ដែល​បាន​ចែង​ទុក​កាល​ពីមុន​ គឺ​បាន​ចែង​ទុក​សម្រាប់​បង្រៀន​យើង​ ដើម្បី​ឲ្យ​យើង​មាន​សង្ឃឹម​តាមរយៈ​ការ​ស៊ូទ្រាំ​ និង​តាមរយៈ​ការ​លើក​ទឹកចិត្ដ​ពី​បទគម្ពីរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដ្បិត​សេចក្តី​ដែល​បាន​ចែង​ទុក​ពី​មុន​មក នោះ​បាន​ចែង​ទុក​សម្រាប់​អប់រំ​យើង ដើម្បី​ឲ្យ​យើង​មាន​សង្ឃឹម ដោយ​ការ​ស៊ូទ្រាំ និង​ដោយ​ការ​លើក​ទឹក​ចិត្ត​ពី​បទគម្ពីរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 អ្វីៗ​ដែល​មាន​ចែង​ទុក​ពី​មុន​មក គឺ​ចែង​ទុក​សម្រាប់​អប់រំ​យើង។ ដោយ​គម្ពីរ​ជួយ​សម្រាល​ទុក្ខ​យើង និង​ឲ្យ​យើង​ចេះ​ស៊ូ‌ទ្រាំ យើង​មាន​សេចក្ដី​សង្ឃឹម។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដ្បិត​អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ជា​មុន នោះ​បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​សង្ឃឹម ដោយ​សេចក្ដី​អត់​ធន់ នឹង​សេចក្ដី​កំសាន្ត​ចិត្ត ដោយ‌សារ​គម្ពីរ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 អ្វីៗ​ដែល​មាន​ចែង​ទុក​ពី​មុន​មក គឺ​ចែង​ទុក​សម្រាប់​អប់រំ​យើង។ ដោយ​គីតាប​ជួយ​សំរាល​ទុក្ខ​យើង និង​ឲ្យ​យើង​ចេះ​ស៊ូ​ទ្រាំ​យើង​មាន​សេចក្ដី​សង្ឃឹម។

សូមមើលជំពូក ចម្លង




រ៉ូម 15:4
17 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​សេចក្ដីនេះ​ត្រូវបាន​កត់ត្រាទុក​សម្រាប់​ជំនាន់​ក្រោយ ដើម្បីឲ្យ​ប្រជារាស្ត្រ​ដែល​នឹង​ត្រូវបាន​និម្មិតបង្កើត បាន​សរសើរតម្កើង​ព្រះយេហូវ៉ា​ថា​៖


នេះ​ហើយ ជា​សេចក្ដីកម្សាន្តចិត្ត​របស់ទូលបង្គំ​នៅក្នុង​ទុក្ខវេទនា​របស់ទូលបង្គំ គឺថា ព្រះបន្ទូល​របស់ព្រះអង្គ​បាន​រក្សាជីវិត​ទូលបង្គំ​។


ចូរ​អរសប្បាយ​ដោយ​សេចក្ដីសង្ឃឹម ចូរ​ស៊ូទ្រាំ​នឹង​ទុក្ខវេទនា ចូរ​ផ្ចង់ស្មារតី​ក្នុង​ការអធិស្ឋាន​។


ការទាំងនេះ​បាន​កើតឡើង​ដល់​ពួកគាត់​ដើម្បីជា​មេរៀន ព្រមទាំង​មាន​សរសេរ​ទុកមក​ដើម្បី​ជា​សេចក្ដីទូន្មាន​ដល់​យើង​ដែល​ប្រឈមមុខ​នឹង​ទីបញ្ចប់​នៃ​ពិភពលោក​។


ដោយ​នឹកចាំ​ឥតឈប់ឈរ​នៅចំពោះ​ព្រះដែលជាព្រះបិតា​របស់យើង អំពី​កិច្ចការ​នៃ​ជំនឿ​របស់អ្នករាល់គ្នា និង​ការនឿយហត់​នៃ​សេចក្ដីស្រឡាញ់ ព្រមទាំង​ការស៊ូទ្រាំ​នៃ​សេចក្ដីសង្ឃឹម​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។


ដូច្នេះ ចូរ​ត្រៀម​គំនិត​របស់អ្នករាល់គ្នា ចូរ​មានគំនិតមធ្យ័ត ចូរ​សង្ឃឹម​ទាំងស្រុង​លើ​ព្រះគុណ​ដែល​កំពុង​ត្រូវបាន​នាំមក​ឯ​អ្នករាល់គ្នា នៅពេល​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន​សម្ដែងឲ្យឃើញ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម