Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 119:152 - ព្រះគម្ពីរខ្មែរសាកល

152 តាំងពីយូរមកហើយ ទូលបង្គំ​បាន​ដឹង​ពី​សេចក្ដីបន្ទាល់​របស់ព្រះអង្គ​ថា ព្រះអង្គ​បាន​ស្ថាបនា​សេចក្ដីទាំងនោះ​ឲ្យ​នៅអស់កល្បជានិច្ច​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

152 តាំង​ពី​យូរ​មក​ហើយ ទូល‌បង្គំ​បាន​ដឹង ដោយ‌សារ​សេចក្ដី​បន្ទាល់​របស់​ព្រះ‌អង្គ​ថា ព្រះ‌អង្គ​បាន​តាំង​សេចក្ដី​ទាំង​នោះ​មក ឲ្យ​នៅ​អស់‌កល្ប​ជា‌និច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

152 តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ ទូលបង្គំ​បាន​ដឹង​ថា ព្រះអង្គ​ប្រទាន​ដំបូន្មាន​របស់​ព្រះអង្គ​មក ដើម្បី​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

152 តាំង​ពី​យូរ​មក​ហើយ ទូលបង្គំ​បាន​ដឹង ដោយ‌សារ​សេចក្ដី​បន្ទាល់​របស់​ទ្រង់​ថា ទ្រង់​បាន​តាំង​សេចក្ដី​ទាំង​នោះ​ឲ្យ​នៅ​អស់‌កល្ប‌ជានិច្ច។

សូមមើលជំពូក ចម្លង

អាល់គីតាប

152 តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ ខ្ញុំ​បាន​ដឹង​ថា ទ្រង់​ប្រទាន​ដំបូន្មាន​របស់​ទ្រង់​មក ដើម្បី​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 119:152
6 ការដាក់ឲ្យឆ្លើយតបគ្នា  

សេចក្ដីបន្ទាល់​របស់ព្រះអង្គ​សុចរិត​ជារៀងរហូត​; សូម​ធ្វើឲ្យ​ទូលបង្គំ​មានការយល់ច្បាស់​ផង នោះ​ទូលបង្គំ​នឹង​មានជីវិតរស់​។


អស់ទាំង​ព្រះបន្ទូល​របស់ព្រះអង្គ​ជា​សេចក្ដីពិត អស់ទាំង​ច្បាប់​ដ៏សុចរិត​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​។


ខ្ញុំ​បាន​យល់ឃើញ​ថា អ្វីៗ​ទាំងអស់​ដែល​ព្រះ​ទ្រង់​ធ្វើ វា​នឹង​មាននៅ​ជារៀងរហូត​; គ្មានអ្វី​អាច​បន្ថែម​ទៅ​វា​បាន​ឡើយ ហើយក៏​គ្មានអ្វី​អាច​ដកចេញ​ពី​វា​បាន​ដែរ​។ ព្រះ​បាន​ធ្វើ​ដូច្នេះ ដើម្បីឲ្យ​គេ​កោតខ្លាច​នៅចំពោះ​ព្រះអង្គ​។


ផ្ទៃមេឃ និងផែនដី​នឹង​ផុតទៅ ប៉ុន្តែ​ពាក្យ​របស់ខ្ញុំ​នឹង​មិន​ផុតទៅ​សោះឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម