ព្រះយេហូវ៉ាទ្រង់ថែរក្សាមនុស្សខ្វះចំណេះដឹង; នៅពេលខ្ញុំដុនដាប ព្រះអង្គបានសង្គ្រោះខ្ញុំ។
ទំនុកតម្កើង 142:6 - ព្រះគម្ពីរខ្មែរសាកល សូមប្រុងស្ដាប់សម្រែករបស់ទូលបង្គំផង ដ្បិតទូលបង្គំដុនដាបជាខ្លាំង! សូមរំដោះទូលបង្គំពីពួកអ្នកដែលតាមបៀតបៀនទូលបង្គំផង ដ្បិតពួកគេខ្លាំងជាងទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមប្រុងស្តាប់ពាក្យអំពាវនាវរបស់ទូលបង្គំ ដ្បិតទូលបង្គំត្រូវអាប់ឱនណាស់ហើយ! សូមរំដោះទូលបង្គំឲ្យរួច ពីពួកអ្នកដែលបៀតបៀនទូលបង្គំ ដ្បិតគេខ្លាំងពូកែជាងទូលបង្គំ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមយកព្រះហឫទ័យទុកដាក់ នឹងសម្រែករបស់ទូលបង្គំផង ដ្បិតទូលបង្គំទាល់ច្រកហើយ សូមរំដោះទូលបង្គំឲ្យរួចផុត ពីអស់អ្នកដែលតាមព្យាបាទទូលបង្គំ ព្រោះពួកគេខ្លាំងពូកែជាងទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមប្រុងស្តាប់ពាក្យអំពាវនាវរបស់ទូលបង្គំ ដ្បិតទូលបង្គំត្រូវទាបថោកណាស់ហើយ សូមប្រោសឲ្យរួចពីពួកអ្នកដែលបៀតបៀនទូលបង្គំ ដ្បិតគេខ្លាំងជាងទូលបង្គំ អាល់គីតាប សូមយកចិត្តទុកដាក់ នឹងសំរែករបស់ខ្ញុំផង ដ្បិតខ្ញុំទាល់ច្រកហើយ សូមរំដោះខ្ញុំឲ្យរួចផុត ពីអស់អ្នកដែលតាមព្យាបាទខ្ញុំ ព្រោះពួកគេខ្លាំងពូកែជាងខ្ញុំ។ |
ព្រះយេហូវ៉ាទ្រង់ថែរក្សាមនុស្សខ្វះចំណេះដឹង; នៅពេលខ្ញុំដុនដាប ព្រះអង្គបានសង្គ្រោះខ្ញុំ។
គឺព្រះអង្គដែលនឹកចាំអំពីយើងក្នុងសណ្ឋានតូចទាបរបស់យើង ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច!
សត្រូវតាមបៀតបៀនព្រលឹងរបស់ទូលបង្គំ គេបានជាន់ឈ្លីជីវិតរបស់ទូលបង្គំដល់ដី គេបានធ្វើឲ្យទូលបង្គំរស់នៅក្នុងទីងងឹត ដូចជាមនុស្សដែលស្លាប់ជាយូរមកហើយ។
ព្រះយេហូវ៉ាអើយ សូមប្រញាប់ឆ្លើយមកទូលបង្គំផង វិញ្ញាណរបស់ទូលបង្គំអស់ទៅហើយ! សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំឡើយ ក្រែងលោទូលបង្គំបានដូចជាអ្នកដែលចុះទៅក្នុងរណ្ដៅមរណៈ។
ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យបណ្ដឹងដ៏សុចរិតរបស់ទូលបង្គំផង សូមប្រុងស្ដាប់សម្រែករបស់ទូលបង្គំផង! សូមផ្ទៀងព្រះកាណ៌នឹងពាក្យអធិស្ឋានរបស់ទូលបង្គំ ដែលចេញពីបបូរមាត់គ្មានសេចក្ដីបោកបញ្ឆោតផង!
ព្រះអង្គបានរំដោះខ្ញុំពីសត្រូវដ៏ខ្លាំងពូកែ និងពីពួកដែលស្អប់ខ្ញុំ ដ្បិតពួកគេខ្លាំងជាងខ្ញុំ។
ព្រះយេហូវ៉ាអើយ បច្ចាមិត្តរបស់ទូលបង្គំកើនចំនួនច្រើនណាស់ហ្ន៎! មនុស្សជាច្រើនបានក្រោកឡើងប្រឆាំងនឹងទូលបង្គំ!
យ៉ាងណាមិញ ពួកសត្រូវដ៏សកម្មរបស់ទូលបង្គំ ខ្លាំងពូកែណាស់ ហើយអ្នកដែលស្អប់ទូលបង្គំដោយឥតហេតុក៏មានច្រើនដែរ។
ដោយហេតុនេះ យើងមិនខ្លាចឡើយ ទោះបីជាផែនដីប្រែប្រួល ហើយភ្នំនានារើចេញទៅក្នុងកណ្ដាលសមុទ្រក៏ដោយ
មើល៍! ពួកគេបានសម្ងំចាំដើម្បីចាប់ព្រលឹងរបស់ទូលបង្គំ មនុស្សកាចសាហាវបង្កជម្លោះទាស់នឹងទូលបង្គំ! ព្រះយេហូវ៉ាអើយ នេះមិនមែនមកពីការបំពានរបស់ទូលបង្គំ ហើយក៏មិនមែនមកពីបាបរបស់ទូលបង្គំដែរ!
សូមព្រះអង្គកុំនឹកចាំអំពើទុច្ចរិតរបស់ដូនតាយើងខ្ញុំទាស់នឹងយើងខ្ញុំឡើយ; សូមឲ្យសេចក្ដីមេត្តារបស់ព្រះអង្គមកជួបយើងខ្ញុំយ៉ាងឆាប់រហ័សផង ដ្បិតយើងខ្ញុំដុនដាបជាខ្លាំង។
ខ្ញុំនឹងទូលព្រះយេហូវ៉ាថា៖ “ព្រះអង្គជាជម្រករបស់ទូលបង្គំ និងជាបន្ទាយរបស់ទូលបង្គំ ជាព្រះរបស់ទូលបង្គំ ដែលទូលបង្គំជឿទុកចិត្តលើព្រះអង្គ!”។
តើនរណាអាចចោទប្រកាន់ទាស់នឹងអ្នកដែលត្រូវបានជ្រើសតាំងរបស់ព្រះបាន? ដ្បិតគឺព្រះទេតើ ដែលរាប់ពួកគេជាសុចរិត!
ប៉ុន្តែក្នុងការទាំងអស់នេះ យើងលើសជាងអ្នកមានជ័យជម្នះទៅទៀត ដោយនូវព្រះអង្គដែលស្រឡាញ់យើង។