Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 136:23 - ព្រះគម្ពីរខ្មែរសាកល

23 គឺ​ព្រះអង្គដែល​នឹកចាំ​អំពី​យើង​ក្នុង​សណ្ឋានតូចទាប​របស់យើង ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ៙ គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​នឹក​ចាំ​ពី​យើង កាល​យើង​នៅ​ក្នុង​សណ្ឋាន​ទាប​ថោក​នៅ​ឡើយ ដ្បិត​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 នៅ​ពេល​ណា​យើង​រង​ទុក្ខ​វេទនា ព្រះអង្គ​តែងតែ​នឹក​ដល់​យើង ដ្បិត​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ជា​ព្រះ​ដែល​បាន​នឹក​ចាំ​ពី​យើង​ខ្ញុំ ក្នុង​កាល​ដែល​នៅ​ក្នុង​សណ្ឋាន​ទាប​ថោក​នៅ​ឡើយ ដ្បិត​សេចក្ដី​សប្បុរស​របស់​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប

សូមមើលជំពូក ចម្លង

អាល់គីតាប

23 នៅ​ពេល​ណា​យើង​រង​ទុក្ខ​វេទនា ទ្រង់​តែងតែ​នឹក​ដល់​យើង​ ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 136:23
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​បាន​នឹកចាំ​ណូអេ និង​អស់ទាំង​សត្វព្រៃ​សត្វស្រុក​ដែល​នៅជាមួយ​គាត់​ក្នុង​ទូកធំ​។ ព្រះ​ទ្រង់​ធ្វើឲ្យ​ខ្យល់​បក់កាត់​លើ​ផែនដី នោះ​ទឹក​ក៏​ចាប់ផ្ដើម​ស្រក​។


ព្រះអង្គ​ទ្រង់​បែរមក​ឯ​ពាក្យអធិស្ឋាន​របស់​មនុស្សទ័លក្រ ក៏​មិន​មើលងាយ​សេចក្ដីអធិស្ឋាន​របស់ពួកគេ​ឡើយ​។


ព្រះអង្គ​ទ្រង់​ធ្វើឲ្យ​អ្នកក្រខ្សត់​ក្រោកឡើង​ពី​ធូលីដី ព្រះអង្គ​ទ្រង់​លើក​អ្នក​ខ្វះខាត​ឡើង​ពី​គំនរលាមក


ព្រះយេហូវ៉ា​ទ្រង់​ថែរក្សា​មនុស្សខ្វះចំណេះដឹង​; នៅពេល​ខ្ញុំ​ដុនដាប ព្រះអង្គ​បាន​សង្គ្រោះ​ខ្ញុំ​។


សូម​ប្រុងស្ដាប់​សម្រែក​របស់ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ដុនដាប​ជាខ្លាំង​! សូម​រំដោះ​ទូលបង្គំ​ពី​ពួកអ្នកដែល​តាមបៀតបៀន​ទូលបង្គំ​ផង ដ្បិត​ពួកគេ​ខ្លាំង​ជាង​ទូលបង្គំ​។


នៅក្នុង​គ្រប់ទាំង​ទុក្ខវេទនា​របស់ពួកគេ ព្រះអង្គ​ក៏​រងទុក្ខវេទនា​ដែរ ហើយ​ទូតសួគ៌​ដែល​នៅចំពោះ​ព្រះអង្គ បាន​សង្គ្រោះ​ពួកគេ​។ ព្រះអង្គ​បាន​ប្រោសលោះ​ពួកគេ​ដោយ​សេចក្ដីស្រឡាញ់ និង​ដោយ​ព្រះហឫទ័យអាណិតអាសូរ​របស់ព្រះអង្គ ព្រះអង្គ​បាន​លើក​ពួកគេ ក៏​បី​ពួកគេ​ក្នុង​អស់ទាំង​ថ្ងៃ​ពីបុរាណ​។


ដ្បិត​ព្រះអង្គ​បាន​ទតមើលដោយព្រះហឫទ័យសន្ដោស​ដល់​ភាពតូចទាប​របស់​ទាសី​ព្រះអង្គ‍។ មើល៍! ចាប់ពីឥឡូវនេះទៅ មនុស្ស​គ្រប់​ជំនាន់​នឹង​ហៅ​ខ្ញុំ​ថាជាអ្នកមានព្រះពរ


ព្រះអង្គ​ទ្រង់​ទម្លាក់​ពួក​អ្នកកាន់អំណាច​ពី​បល្ល័ង្ក ហើយ​លើកតម្កើង​មនុស្ស​តូចទាប


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម