ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 125:5 - ព្រះគម្ពីរខ្មែរសាកល

រីឯ​ចំពោះ​ពួកអ្នកដែល​បែរចេញទៅ​ផ្លូវវៀចវេរ​របស់ខ្លួន ព្រះយេហូវ៉ា​នឹង​នាំ​ពួកគេ​ទៅ​ជាមួយ​ពួកអ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​។ សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅលើ​អ៊ីស្រាអែល​!​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ អស់​អ្នក​ដែល​ងាក​ទៅរក ផ្លូវ​វៀចវេរ​របស់​ខ្លួន​វិញ ព្រះ‌យេហូវ៉ា​នឹង​នាំ​គេ​ចេញ​ទៅ ជា​មួយ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ សូម​ឲ្យ​សេចក្ដី​សុខ​គ្រប​ដណ្ដប់​លើ​អ៊ីស្រា‌អែល!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​វៀច‌វេរ​វិញ សូម​ព្រះ‌អម្ចាស់​នាំ​គេ​យក​ទៅ​ធ្វើ​ទោស​ជា​មួយ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ។ សូម​ឲ្យ​អ៊ីស្រា‌អែល​បាន​ប្រកប ដោយ​សេចក្ដី​សុខ‌សាន្ត!។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ចំណែក​មនុស្ស​ដែល​បែរ​ទៅ តាម​ផ្លូវ​ខ្វិច‌ខ្វៀន​របស់​ខ្លួន​វិញ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​គេ​ចេញ​ទៅ ជា​មួយ​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត សូម​ឲ្យ​សេចក្ដី​សុខ​គ្រប​លើ​សាសន៍​អ៊ីស្រាអែល​ផង។

សូមមើលជំពូក

អាល់គីតាប

រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​វៀច‌វេរ​វិញ សូម​អុលឡោះ‌តាអាឡា​នាំ​គេ​យក​ទៅ​ធ្វើ​ទោស​ជា​មួយ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ។ សូម​ឲ្យ​អ៊ីស្រ‌អែល​បាន​ប្រកប ដោយ​សេចក្ដី​សុខ‌សាន្ត!។

សូមមើលជំពូក



ទំនុកតម្កើង 125:5
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ទូលបង្គំ​នឹង​មិន​ដាក់​សេចក្ដីចង្រៃ​អ្វីមួយ​នៅចំពោះ​ភ្នែក​របស់ទូលបង្គំ​ឡើយ​។ ទូលបង្គំ​ស្អប់​ទង្វើ​របស់​អ្នកដែលបែរចេញ​; ទង្វើទាំងនោះ​មិន​នៅជាប់​នឹង​ទូលបង្គំ​ឡើយ​។


សូមឲ្យ​អ្នក​បាន​ឃើញ​កូន​របស់​កូន​ៗ​អ្នក​! សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅលើ​អ៊ីស្រាអែល​!​៕


មានពរ​ហើយ មនុស្ស​ដែល​យក​ព្រះយេហូវ៉ា​ជា​ទីទុកចិត្ត​របស់ខ្លួន ហើយ​មិន​បែរទៅ​រក​មនុស្សក្រអឺតក្រទម ឬ​បែរចេញទៅតាម​សេចក្ដីភូតភរ​។


ប៉ុន្តែ​ព្រះអង្គ​បាន​លើក​ស្នែង​របស់ទូលបង្គំ​ឡើង​ដូច​ស្នែង​គោព្រៃ​; ទូលបង្គំ​ត្រូវបាន​លាប​ដោយ​ប្រេង​ថ្មី​។


ទោះបីជា​មនុស្ស​អាក្រក់​លូតលាស់​ដូច​ស្មៅ ហើយ​អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​ចម្រើនឡើង​ក៏ដោយ ក៏វាបានដូច្នោះ​ដើម្បីឲ្យ​ពួកគេ​ត្រូវបាន​បំផ្លាញ​ទៅ​ជារៀងរហូត​។


រីឯ​ព្រះអង្គ​វិញ ព្រះយេហូវ៉ា​អើយ ព្រះអង្គគង់នៅ​ស្ថានដ៏ខ្ពស់​ជារៀងរហូត​!


ពួកគេ​បង្ហូរចេញ​នូវ​ពាក្យព្រហើន​; អស់អ្នក​ដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​និយាយអួត​ខ្លួន​។


អ្នកដែល​បកក្រោយ​ក្នុង​ចិត្ត​នឹង​ត្រូវបាន​ចម្អែត​ដោយ​ផលនៃ​ផ្លូវ​របស់ខ្លួន រីឯ​មនុស្ស​ល្អ​ក៏​នឹង​ត្រូវបាន​ចម្អែត​ដោយ​ផលនៃ​ផ្លូវ​របស់ខ្លួន​ដែរ​។


ផ្លូវ​របស់ពួកគេ​ក្ងិចក្ងក់ ហើយ​គន្លង​របស់ពួកគេ​វៀចវេរ​។


មនុស្ស​ដែល​វង្វេង​ចេញពី​ផ្លូវ​នៃ​ប្រាជ្ញា នឹង​សម្រាក​នៅក្នុង​អង្គប្រជុំ​របស់​ព្រលឹងមនុស្សស្លាប់​។


ថ្វីត្បិតតែ​ភ្នំ​នានា​នឹង​ចាកចេញ​ទៅ ហើយ​ទីទួល​ទាំងឡាយ​រើចេញ​ក៏ដោយ ប៉ុន្តែ​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់យើង​នឹង​មិន​ចាកចេញ​ពី​អ្នក​ឡើយ ហើយ​សម្ពន្ធមេត្រី​នៃ​សេចក្ដីសុខសាន្ត​របស់យើង​ក៏​មិន​រើចេញ​ដែរ​!”។ ព្រះយេហូវ៉ា​ដែល​អាណិតមេត្តា​អ្នក មានបន្ទូល​ដូច្នេះ​ហើយ​។


រីឯ​កូន​ទាំងអស់​របស់អ្នក​នឹង​ទទួលការបង្រៀន​ពី​ព្រះយេហូវ៉ា ហើយ​កូន​ៗ​របស់អ្នក​នឹង​មាន​សេចក្ដីសុខសាន្ត​ដ៏បរិបូរ​។


ពួកគេ​មិន​បាន​ស្គាល់​ផ្លូវ​នៃ​សន្តិភាព​ឡើយ ក៏​គ្មាន​សេចក្ដីយុត្តិធម៌​នៅក្នុង​គន្លង​របស់ពួកគេ​ផង​; ពួកគេ​បាន​បង្វៀច​ផ្លូវ​របស់ខ្លួន ហើយ​អស់អ្នក​ដែល​ដើរជាន់​លើ​ផ្លូវនោះ នឹង​មិន​ស្គាល់​សន្តិភាព​ឡើយ​។


ពេលនោះ ខ្ញុំ​នឹង​ប្រកាសប្រាប់​ពួកគេ​ថា​: ‘យើង​មិនដែល​ស្គាល់​អ្នករាល់គ្នា​ទេ​។ពួក​អ្នក​ប្រព្រឹត្ត​អំពើឥតច្បាប់​អើយ ចូរ​ថយចេញ​ពី​យើង​ទៅ​!’។


នៅពេល​វា​មក​ដល់​ក៏​ឃើញ​ទីនោះ​ត្រូវបាន​បោសសម្អាត ព្រមទាំង​មានសណ្ដាប់ធ្នាប់​ផង


“ខ្ញុំ​ទុក​សេចក្ដីសុខសាន្ត​ឲ្យ​អ្នករាល់គ្នា ខ្ញុំ​ផ្ដល់​សេចក្ដីសុខសាន្ត​របស់ខ្ញុំ​ឲ្យ​អ្នករាល់គ្នា​។ ខ្ញុំ​ផ្ដល់​ឲ្យ​អ្នករាល់គ្នា​មិនមែន​ដូចដែល​ពិភពលោក​ផ្ដល់ឲ្យ​ទេ​។ កុំឲ្យ​ចិត្ត​អ្នករាល់គ្នា​មានអំពល់ ឬ​ភិតភ័យ​ឡើយ​។


សូមឲ្យ​សេចក្ដីសុខសាន្ត និង​សេចក្ដីមេត្តា មាន​ដល់​អស់អ្នកដែល​ដើរតាម​គោលការណ៍​នេះ ព្រមទាំង​ដល់​អ៊ីស្រាអែល​របស់​ព្រះ​ផង​!


ដើម្បីឲ្យ​អ្នករាល់គ្នា​ទៅជា​ឥតបន្ទោសបាន និង​ស្លូតត្រង់ ជា​កូន​ឥតសៅហ្មង​របស់​ព្រះ​នៅ​កណ្ដាលចំណោម​ជំនាន់​វៀចវេរ និង​ខូចសីលធម៌​នេះ ដែល​នៅកណ្ដាលចំណោម​ពួកគេ អ្នករាល់គ្នា​បញ្ចេញពន្លឺ ជា​ប្រភពពន្លឺ​ក្នុង​ពិភពលោក​។


រីឯ​មនុស្ស​សុចរិត​របស់យើង​នឹង​រស់​ដោយ​ជំនឿ ហើយ​ប្រសិនបើ​អ្នកនោះ​ដកខ្លួនថយ ព្រលឹង​របស់យើង​មិន​ពេញចិត្ត​នឹង​គាត់​ឡើយ”។


ជាពួកអ្នកដែលត្រូវបានជ្រើសតាំង​ស្របតាម​ការជ្រាបជាមុន​របស់​ព្រះដែលជាព្រះបិតា ដោយ​ការញែកជាវិសុទ្ធ​របស់​ព្រះវិញ្ញាណ ដែល​នាំទៅរក​ការស្ដាប់បង្គាប់ និង​ការប្រោះ​ព្រះលោហិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ‍។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​ត្រូវបាន​បង្កើន​ដល់​អ្នករាល់គ្នា​!