Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 59:8 - ព្រះគម្ពីរខ្មែរសាកល

8 ពួកគេ​មិន​បាន​ស្គាល់​ផ្លូវ​នៃ​សន្តិភាព​ឡើយ ក៏​គ្មាន​សេចក្ដីយុត្តិធម៌​នៅក្នុង​គន្លង​របស់ពួកគេ​ផង​; ពួកគេ​បាន​បង្វៀច​ផ្លូវ​របស់ខ្លួន ហើយ​អស់អ្នក​ដែល​ដើរជាន់​លើ​ផ្លូវនោះ នឹង​មិន​ស្គាល់​សន្តិភាព​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 គេ​មិន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុខ​ទេ ហើយ​គ្មាន​សេចក្ដី​យុត្តិ‌ធម៌​នៅ​ក្នុង​ដំណើរ​របស់​គេ គេ​បាន​ធ្វើ​ផ្លូវ​ច្រក​ក្ងិច‌ក្ងក់​សម្រាប់​ខ្លួន អ្នក​ណា​ដែល​ចូល​តាម​ផ្លូវ​នោះ មិន​ស្គាល់​សេចក្ដី​សុខ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 អ្នក​រាល់​គ្នា​មិន​ស្គាល់​មាគ៌ា​ដែល​នាំ​ទៅ​រក សេចក្ដី​សុខ‌សាន្ត​ទេ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត មិន​យុត្តិធម៌​សោះ កិរិយា​មារយាទ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​វៀច អ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​អ្នក នឹង​មិន​ស្គាល់​សេចក្ដី​សុខ‌សាន្ត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 គេ​មិន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុខ​ទេ ហើយ​សេចក្ដី​យុត្តិ‌ធម៌​ក៏​គ្មាន​នៅ​ក្នុង​អស់​ទាំង​ដំណើរ​របស់​គេ​ផង គេ​បាន​ធ្វើ​ផ្លូវ​ច្រក​ក្ងិច‌ក្ងក់​សំរាប់​ខ្លួន ឯ​អ្នក​ណា​ដែល​ចូល​តាម​ផ្លូវ​នោះ ជា​អ្នក​មិន​ស្គាល់​សេចក្ដី​សុខ​ឡើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អ្នក​រាល់​គ្នា​មិន​ស្គាល់​មាគ៌ា​ដែល​នាំ​ទៅ​រក សេចក្ដី​សុខ‌សាន្ត​ទេ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត មិន​យុត្តិធម៌​សោះ កិរិយា​មារយាទ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​វៀច អ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​អ្នក នឹង​មិន​ស្គាល់​សេចក្ដី​សុខ‌សាន្ត​ឡើយ។

សូមមើលជំពូក ចម្លង




អេសាយ 59:8
20 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ចំពោះ​ពួកអ្នកដែល​បែរចេញទៅ​ផ្លូវវៀចវេរ​របស់ខ្លួន ព្រះយេហូវ៉ា​នឹង​នាំ​ពួកគេ​ទៅ​ជាមួយ​ពួកអ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​។ សូមឲ្យ​មាន​សេចក្ដីសុខសាន្ត​នៅលើ​អ៊ីស្រាអែល​!​៕


ពួកគេ​បោះបង់ចោល​គន្លង​នៃ​សេចក្ដីទៀងត្រង់ ទៅ​ដើរ​ក្នុង​ផ្លូវ​នៃ​សេចក្ដីងងឹត​;


ផ្លូវ​របស់ពួកគេ​ក្ងិចក្ងក់ ហើយ​គន្លង​របស់ពួកគេ​វៀចវេរ​។


ផ្លូវ​របស់​មនុស្ស​មានទោស​គឺ​វៀចវេរ ចំណែកឯ​មនុស្ស​បរិសុទ្ធ​វិញ ការប្រព្រឹត្ត​របស់គេ​គឺ​ទៀងត្រង់​។


អ្នកដែល​ដើរ​ដោយ​ទៀងត្រង់​នឹង​បាន​សង្គ្រោះ រីឯ​អ្នកដែល​បង្វៀច​ផ្លូវ​របស់ខ្លួន​នឹង​ដួល​ក្នុងមួយរំពេច​។


ផ្លូវ​របស់នាង​ជា​ផ្លូវ​នៃ​សេចក្ដីសោមនស្ស ហើយ​អស់ទាំង​គន្លង​របស់នាង​គឺ​សេចក្ដីសុខសាន្ត​។


ព្រះយេហូវ៉ា​មានបន្ទូលថា​៖ “គ្មាន​សេចក្ដីសុខសាន្ត​សម្រាប់​មនុស្ស​អាក្រក់​ឡើយ”៕


ដ្បិត​ចម្ការទំពាំងបាយជូរ​របស់​ព្រះយេហូវ៉ា​នៃ​ពលបរិវារ គឺ​វង្សត្រកូល​អ៊ីស្រាអែល ហើយ​មនុស្ស​របស់​យូដា គឺ​ដំណាំ​ដែលជា​ទីគាប់ព្រះហឫទ័យ​របស់ព្រះអង្គ​។ ព្រះអង្គ​បាន​រំពឹងចាំ​សេចក្ដីយុត្តិធម៌ ប៉ុន្តែ​មើល៍! មានតែ​ការបង្ហូរឈាម​! ព្រះអង្គ​បាន​រំពឹងចាំ​សេចក្ដីសុចរិត ប៉ុន្តែ​មើល៍! មានតែ​សម្រែកយំ​!


យើងខ្ញុំ​ទាំងអស់គ្នា​គ្រហឹម​ដូច​ខ្លាឃ្មុំ ហើយ​ថ្ងូរឥតឈប់​ដូច​ព្រាប​។ យើងខ្ញុំ​រំពឹងចាំ​សេចក្ដីយុត្តិធម៌ ប៉ុន្តែ​គ្មានសោះ ក៏​រំពឹងចាំ​សេចក្ដីសង្គ្រោះ ប៉ុន្តែ​វា​នៅឆ្ងាយ​ពី​យើងខ្ញុំ​។


ហេតុនេះហើយបានជា​សេចក្ដីយុត្តិធម៌​នៅឆ្ងាយ​ពី​យើងខ្ញុំ ហើយ​សេចក្ដីសុចរិត​ក៏​មិន​តាមទាន់​យើងខ្ញុំ​; យើងខ្ញុំ​រំពឹងចាំ​ពន្លឺ ប៉ុន្តែ​មើល៍! មាន​ភាពងងឹត​ទៅវិញ យើងខ្ញុំ​រំពឹងចាំ​ភាពត្រចះត្រចង់ ប៉ុន្តែ​យើងខ្ញុំ​ដើរ​ក្នុង​ភាពងងឹតសូន្យ​ទៅវិញ​។


យើង​បាន​លាត​ដៃ​របស់យើង​វាល់ព្រឹកវាល់ល្ងាច ទៅរក​ប្រជាជន​ដែល​បះបោរ ដែល​ដើរ​តាម​ផ្លូវ​មិន​ល្អ គឺ​តាម​គំនិត​របស់ខ្លួន


“វេទនា​ដល់​អ្នករាល់គ្នា​ហើយ ពួកគ្រូវិន័យ និងពួកផារិស៊ី ជា​មនុស្សមានពុត​អើយ​! ដ្បិត​អ្នករាល់គ្នា​ថ្វាយតង្វាយមួយភាគដប់ ជា​ជីរអង្កាម ជីរឌីល និង​គ្រាប់គូមីន ប៉ុន្តែ​អ្នករាល់គ្នា​បាន​បោះបង់ចោល​អ្វីៗ​ដែល​សំខាន់ជាង​ក្នុង​ក្រឹត្យវិន័យ គឺ​សេចក្ដីយុត្តិធម៌ សេចក្ដីមេត្តា និង​ជំនឿ​។ ការទាំងនេះ​ត្រូវតែ​ធ្វើ ហើយក៏​មិន​ត្រូវ​បោះបង់ចោល​ការឯទៀតនោះ​ដែរ​។


បំភ្លឺ​អ្នក​ដែល​ស្ថិតនៅ​ក្នុង​សេចក្ដីងងឹត និង​ស្រមោល​នៃ​សេចក្ដីស្លាប់ ដើម្បី​នាំ​ជើង​របស់យើង​ទៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដីសុខសាន្ត”។


ពួកគេ​មិន​បាន​ស្គាល់​ផ្លូវ​នៃ​សន្តិភាព ឡើយ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម