ទំនុកតម្កើង 125 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ទំនុកច្រៀងតាមថ្នាក់។ 1 ពួកអ្នកដែលទុកចិត្តនឹងព្រះយេហូវ៉ា គេដូចជាភ្នំស៊ីយ៉ូន ដែលនឹងរង្គើមិនបាន គឺបានជាប់នៅជាដរាប 2 មានភ្នំនៅព័ទ្ធជុំវិញក្រុងយេរូសាឡិមយ៉ាងណា នោះព្រះយេហូវ៉ាក៏គង់នៅជុំវិញរាស្ត្រទ្រង់យ៉ាងនោះដែរ ចាប់តាំងពីឥឡូវនេះ ដរាបដល់អស់កល្បជានិច្ច 3 ពីព្រោះដំបងនៃសេចក្ដីអាក្រក់ នឹងមិនគ្របលើចំណែកនៃមនុស្សសុចរិតឡើយ ប្រយោជន៍កុំឲ្យមនុស្សសុចរិតលូកដៃទៅចាប់ សេចក្ដីទុច្ចរិតឲ្យសោះ 4 ឱព្រះយេហូវ៉ាអើយ សូមប្រោសសេចក្ដីល្អដល់មនុស្សល្អ ហើយដល់ពួកអ្នកដែលមានចិត្តទៀងត្រង់ផង 5 តែចំណែកមនុស្សដែលបែរទៅ តាមផ្លូវខ្វិចខ្វៀនរបស់ខ្លួនវិញ នោះព្រះយេហូវ៉ាទ្រង់នឹងនាំគេចេញទៅ ជាមួយនឹងពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត សូមឲ្យសេចក្ដីសុខគ្របលើសាសន៍អ៊ីស្រាអែលផង។ |
© BFBS/UBS 1954, 1962. All Rights Reserved.
Bible Society in Cambodia