ទំនុកតម្កើង 125 - អាល់គីតាបសូមសំដែងចិត្តសប្បុរស ចំពោះអស់អ្នកដែលមានចិត្តសប្បុរស បទចំរៀងសម្រាប់ឡើងទៅម៉ាស្ជិទ។ 1 អ្នកណាផ្ញើជីវិតលើអុលឡោះតាអាឡា អ្នកនោះប្រៀបបាននឹងភ្នំស៊ីយ៉ូន ដែលនៅស្ថិតស្ថេររហូត ឥតរង្គើសោះឡើយ។ 2 ភ្នំនានានៅព័ទ្ធជុំវិញក្រុងយេរូសាឡឹមយ៉ាងណា អុលឡោះតាអាឡាក៏នៅជុំវិញប្រជារាស្ត្ររបស់ទ្រង់ តាំងពីពេលនេះ រហូតដល់អស់កល្បជានិច្ច យ៉ាងនោះដែរ 3 ដ្បិតមនុស្សអាក្រក់ពុំអាចគ្រប់គ្រង លើទឹកដីរបស់មនុស្សសុចរិតបានទេ ដូច្នេះ មនុស្សសុចរិតគ្មានចិត្តលំអៀងទៅ ប្រព្រឹត្តអំពើទុច្ចរិតឡើយ។ 4 អុលឡោះតាអាឡាអើយ សូមសំដែងចិត្តសប្បុរស ចំពោះអស់អ្នកដែលមានចិត្តសប្បុរស និងទៀងត្រង់។ 5 រីឯអស់អ្នកដែលប្រព្រឹត្តតាមមាគ៌ាដ៏វៀចវេរវិញ សូមអុលឡោះតាអាឡានាំគេយកទៅធ្វើទោសជាមួយ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។ សូមឲ្យអ៊ីស្រអែលបានប្រកប ដោយសេចក្ដីសុខសាន្ត!។ |
© 2014 United Bible Societies, UK.
United Bible Societies