Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

ទំនុកតម្កើង 125 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥


សូម​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​សប្បុរស
បទ​ចម្រៀង​សម្រាប់​ឡើង​ទៅ​ព្រះ‌វិហារ។

1 អ្នក​ណា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ អ្នក​នោះ​ប្រៀប​បាន​នឹង​ភ្នំ​ស៊ីយ៉ូន ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត ឥត​រង្គើ​សោះ​ឡើយ។

2 ភ្នំ​នានា​នៅ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡឹម​យ៉ាង​ណា ព្រះ‌អម្ចាស់​ក៏​គង់​នៅ​ជុំ‌វិញ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ តាំង​ពី​ពេល​នេះ រហូត​ដល់​អស់‌កល្ប​ជានិច្ច យ៉ាង​នោះ​ដែរ

3 ដ្បិត​មនុស្ស​អាក្រក់​ពុំ​អាច​គ្រប់‌គ្រង លើ​ទឹក​ដី​របស់​មនុស្ស​សុចរិត​បាន​ទេ ដូច្នេះ មនុស្ស​សុចរិត​គ្មាន​ចិត្ត​លម្អៀង​ទៅ ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយ។

4 ព្រះ‌អម្ចាស់​អើយ សូម​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​សប្បុរស និង​ទៀង​ត្រង់។

5 រីឯ​អស់​អ្នក​ដែល​ប្រព្រឹត្ត​តាម​មាគ៌ា​ដ៏​វៀច‌វេរ​វិញ សូម​ព្រះ‌អម្ចាស់​នាំ​គេ​យក​ទៅ​ធ្វើ​ទោស​ជា​មួយ អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ។ សូម​ឲ្យ​អ៊ីស្រា‌អែល​បាន​ប្រកប ដោយ​សេចក្ដី​សុខ‌សាន្ត!។

Khmer Standard Version © 2005 United Bible Societies.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម