ព្រះយេហូវ៉ាមានបន្ទូលថា៖ “ដោយសារតែការសង្កត់សង្កិនលើមនុស្សទ័លក្រ ដោយសារតែសម្រែកថ្ងូររបស់មនុស្សខ្វះខាត យើងនឹងក្រោកឡើងឥឡូវនេះ។ យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាពដែលគេដង្ហក់រកនោះ”។
ទំនុកតម្កើង 102:1 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំផង សូមឲ្យសម្រែករបស់ទូលបង្គំបានទៅដល់ព្រះអង្គផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ ពាក្យអធិស្ឋានរបស់ទូលបង្គំ សូមឲ្យសម្រែកដែលទូលបង្គំអំពាវនាវ បានឮដល់ព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមព្រះសណ្ដាប់ពាក្យ ទូលអង្វររបស់ទូលបង្គំ សូមមេត្តាទទួលពាក្យដែលទូលបង្គំ ស្រែកអង្វរនេះផង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមស្តាប់ សេចក្ដីអធិស្ឋានរបស់ទូលបង្គំ សូមឲ្យពាក្យដែលទូលបង្គំអំពាវនាវបានឮដល់ទ្រង់ អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមស្តាប់ពាក្យ ទូរអាអង្វររបស់ខ្ញុំ សូមមេត្តាទទួលពាក្យដែលខ្ញុំ ស្រែកអង្វរនេះផង! |
ព្រះយេហូវ៉ាមានបន្ទូលថា៖ “ដោយសារតែការសង្កត់សង្កិនលើមនុស្សទ័លក្រ ដោយសារតែសម្រែកថ្ងូររបស់មនុស្សខ្វះខាត យើងនឹងក្រោកឡើងឥឡូវនេះ។ យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាពដែលគេដង្ហក់រកនោះ”។
ដោយហេតុនេះ វិញ្ញាណរបស់ទូលបង្គំចុះខ្សោយនៅក្នុងទូលបង្គំ ចិត្តរបស់ទូលបង្គំតក់ស្លុតនៅក្នុងទូលបង្គំ។
ព្រះយេហូវ៉ាអើយ សូមប្រញាប់ឆ្លើយមកទូលបង្គំផង វិញ្ញាណរបស់ទូលបង្គំអស់ទៅហើយ! សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំឡើយ ក្រែងលោទូលបង្គំបានដូចជាអ្នកដែលចុះទៅក្នុងរណ្ដៅមរណៈ។
ព្រះអង្គទ្រង់បំពេញបំណងរបស់អ្នកដែលកោតខ្លាចព្រះអង្គឲ្យសម្រេច ព្រះអង្គទ្រង់សណ្ដាប់សម្រែករបស់ពួកគេ ហើយសង្គ្រោះពួកគេ។
ក្នុងទុក្ខវេទនារបស់ខ្ញុំ ខ្ញុំបានស្រែកហៅព្រះយេហូវ៉ា ខ្ញុំបានស្រែករកជំនួយពីព្រះរបស់ខ្ញុំ នោះព្រះអង្គបានសណ្ដាប់សំឡេងរបស់ខ្ញុំពីព្រះវិហាររបស់ព្រះអង្គ ហើយសម្រែករបស់ខ្ញុំក៏ចូលទៅក្នុងព្រះកាណ៌របស់ព្រះអង្គ។
ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ ហើយផ្ទៀងព្រះកាណ៌នឹងសម្រែករបស់ទូលបង្គំផង! សូមកុំនៅស្ងៀមចំពោះទឹកភ្នែករបស់ទូលបង្គំឡើយ ដ្បិតទូលបង្គំជាជនរស់នៅបណ្ដោះអាសន្នដែលនៅជាមួយព្រះអង្គ ជាជនសាត់អណ្ដែត ដូចដូនតាទាំងអស់របស់ទូលបង្គំដែរ។
នៅពេលខ្ញុំបង្ហូរព្រលឹងរបស់ខ្ញុំចេញ ខ្ញុំនឹកចាំសេចក្ដីទាំងនេះ គឺរបៀបដែលខ្ញុំបានទៅជាមួយមនុស្សច្រើនសន្ធឹក ហើយនាំពួកគេទៅដំណាក់របស់ព្រះ ដោយមានសំឡេងនៃសម្រែកហ៊ោសប្បាយ និងការអរព្រះគុណរបស់ហ្វូងមនុស្សដែលកាន់ពិធីបុណ្យ។
ព្រះមហាក្សត្រនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ សូមប្រុងស្ដាប់សូរសម្រែករបស់ទូលបង្គំផង ដ្បិតទូលបង្គំអធិស្ឋានទៅព្រះអង្គ!
កាលណាចិត្តទូលបង្គំខ្សោយ ទូលបង្គំស្រែកហៅព្រះអង្គពីចុងបំផុតនៃផែនដី; សូមព្រះអង្គនាំទូលបង្គំទៅឯថ្មដាដែលខ្ពស់ជាងទូលបង្គំផង
ប្រជាជនអើយ ចូរជឿទុកចិត្តលើព្រះអង្គគ្រប់ពេលវេលា ចូរបង្ហូរចិត្តរបស់អ្នករាល់គ្នាចេញនៅចំពោះព្រះអង្គចុះ គឺព្រះហើយ ជាជម្រកដល់យើង! សេឡា
ខ្ញុំនឹកចាំព្រះ ក៏ស្រែកថ្ងូរ ខ្ញុំសញ្ជឹងគិត ហើយវិញ្ញាណរបស់ខ្ញុំក៏ចុះខ្សោយ។ សេឡា
ដោយស្ថិតនៅក្នុងភាពឈឺចុកចាប់យ៉ាងខ្លាំង ព្រះយេស៊ូវទ្រង់អធិស្ឋានកាន់តែខ្លាំងទ្បើង ហើយតំណក់ញើសរបស់ព្រះអង្គក៏បានដូចជាតំណក់ឈាមធំៗស្រក់ចុះលើដី។
នៅគ្រាដែលព្រះគ្រីស្ទគង់នៅក្នុងរូបសាច់របស់ព្រះអង្គ ព្រះអង្គបានថ្វាយសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរដោយសម្រែកយ៉ាងខ្លាំង និងដោយទឹកភ្នែក ដល់ព្រះដែលអាចសង្គ្រោះព្រះអង្គពីសេចក្ដីស្លាប់បាន ហើយដោយព្រោះជំនឿស៊ប់ ពាក្យរបស់ព្រះអង្គក៏ត្រូវបានសណ្ដាប់។