Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 102:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ឱ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌សណ្ដាប់​ពាក្យ ទូល‌អង្វរ​របស់​ទូលបង្គំ សូម​មេត្តា​ទទួល​ពាក្យ​ដែល​ទូលបង្គំ ស្រែក​អង្វរ​នេះ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 ព្រះយេហូវ៉ា​អើយ សូម​សណ្ដាប់​ពាក្យអធិស្ឋាន​របស់ទូលបង្គំ​ផង សូមឲ្យ​សម្រែក​របស់ទូលបង្គំ​បាន​ទៅ​ដល់​ព្រះអង្គ​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់ ពាក្យ​អធិស្ឋាន​របស់​ទូល‌បង្គំ សូម​ឲ្យ​សម្រែក​ដែល​ទូល‌បង្គំ​អំពាវ‌នាវ បាន​ឮ​ដល់​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់ សេចក្ដី​អធិស្ឋាន​របស់​ទូលបង្គំ សូម​ឲ្យ​ពាក្យ​ដែល​ទូលបង្គំ​អំពាវ‌នាវ​បាន​ឮ​ដល់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ឱ​អុលឡោះ‌តាអាឡា​អើយ សូម​ស្តាប់​ពាក្យ ទូរអា‌អង្វរ​របស់​ខ្ញុំ សូម​មេត្តា​ទទួល​ពាក្យ​ដែល​ខ្ញុំ ស្រែក​អង្វរ​នេះ​ផង!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 102:1
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រុម​បូជា‌ចារ្យ និង​ក្រុម​លេវី នាំ​គ្នា​ក្រោក​ឡើង​ជូន​ពរ​ប្រជា‌ជន។ ពាក្យ​ទូល‌អង្វរ​របស់​ពួក​គេ​លាន់​ឮ​ឡើង រហូត​ដល់​ព្រះ‌ដំណាក់​ដ៏វិសុទ្ធ​របស់​ព្រះ‌ជាម្ចាស់​នៅ​ស្ថាន​បរម‌សុខ* ហើយ​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​ពួក​គេ។


ដោយ​ព្រះអង្គ​ទត​ឃើញ​មនុស្ស​ទុគ៌ត ត្រូវ​គេ​ជិះ‌ជាន់ និង​ឮ​សម្រែក​របស់​ជន​ក្រីក្រ​ដែល​រង​ទុក្ខ​លំបាក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ឥឡូវ​នេះ យើង​ត្រូវ​តែ​ក្រោក​ឡើង យើង​មក​សង្គ្រោះ​អស់​អ្នក​ដែល​ត្រូវ​គេ មើល‌ងាយ​បន្ទាប​បន្ថោក»។


ទូលបង្គំ​បាក់​ទឹក​ចិត្ត​ជា​ខ្លាំង ទូលបង្គំ​ទាល់​គំនិត។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់ ដ្បិត​ទូលបង្គំ​ពុំ​អាច​ទ្រាំ​ត​ទៅ​ទៀត​បាន​ទេ! សូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​ដូច​ជា​មនុស្ស​ធ្លាក់​ក្នុង​រណ្ដៅ។


ព្រះអង្គ​សម្រេច​តាម​ចិត្ត​ប៉ង‌ប្រាថ្នា របស់​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សម្រែក ទូល‌អង្វរ​របស់​គេ ហើយ​សង្គ្រោះ​គេ។


នៅ​ពេល​មាន​ទុក្ខ​វេទនា ខ្ញុំ​អង្វរ​រក​ព្រះ‌អម្ចាស់ ខ្ញុំ​ស្រែក​ហៅ​រក​ព្រះ​របស់​ខ្ញុំ ពី​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ ទ្រង់​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ខ្ញុំ ហើយ​ស្នូរ​សម្រែក​របស់​ខ្ញុំ​បាន​ឮ​ទៅ​ដល់ ព្រះ‌កាណ៌​របស់​ព្រះអង្គ។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​សម្រែក​របស់​ទូលបង្គំ​ផង សូម​កុំ​ព្រងើយ​កន្តើយ​នឹង​ទំនួញ យំ​សោក​របស់​ទូលបង្គំ​ឡើយ ដ្បិត​ទូលបង្គំ​គ្រាន់​តែ​ស្នាក់​នៅ ជា​បណ្តោះ‌អាសន្ន​ជា​មួយ​ព្រះអង្គ ដូច​បុព្វបុរស​របស់​ទូលបង្គំ​ប៉ុណ្ណោះ។


ខ្ញុំ​ស្រណោះ‌ស្រណោក​ក្រៃ‌លែង នៅ​ពេល​នឹក​ឃើញ​ពី​គ្រា​ដែល​ខ្ញុំ​នាំ​មុខ ប្រជា‌ជន​មួយ​ចំនួន​ធំ ឆ្ពោះ​ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ពួក​គេ​មាន​អំណរ​សប្បាយ ស្រែក​ហ៊ោ និង​អរ​ព្រះ‌គុណ​ព្រះអង្គ។


ឱ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​សូរ​សម្រែក របស់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​អធិស្ឋាន​រក​ព្រះអង្គ។


ពេល​ទូលបង្គំ​នៅ​ទី​ដាច់​ស្រយាល ហើយ​អស់​សង្ឃឹម ទូលបង្គំ​ស្រែក​រក​ព្រះអង្គ សូម​ដឹក​នាំ​ទូលបង្គំ​ទៅ​កាន់​ថ្ម‌ដា ដែល​ទូលបង្គំ​មិន​អាច​ទៅ​ដល់​ដោយ​ខ្លួន​ឯង!។


ប្រជា‌ជន​អើយ ចូរ​នាំ​គ្នា​ផ្ញើ​ជីវិត លើ​ព្រះអង្គ គ្រប់​ពេល​វេលា​ទៅ ចូរ​ទូល​ថ្វាយ​ព្រះអង្គ ពី​ទុក្ខ​កង្វល់​របស់​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌ជាម្ចាស់​ជា​ជម្រក​របស់​យើង។


ពេល​នឹក​ដល់​ព្រះ‌ជាម្ចាស់ ខ្ញុំ​ស្រែក​ថ្ងូរ ហើយ​ពេល​រំពឹង​គិត ខ្ញុំ​ក៏​បាក់​ទឹក​ចិត្ត​ដែរ។ - សម្រាក


ច្រើន​ឆ្នាំ​ក្រោយ​មក ព្រះចៅ​ស្រុក​អេស៊ីប​សោយ​ទិវង្គត។ កូន​ចៅ​អ៊ីស្រា‌អែល​ដែល​រស់​ក្នុង​ភាព​ជា​ទាសករ​នាំ​គ្នា​ស្រែក​ថ្ងូរ ហើយ​អង្វរ​ព្រះ‌ជាម្ចាស់ សម្រែក​របស់​គេ​លាន់​ឮ​ឡើង​ដល់​ព្រះអង្គ។


ព្រះអង្គ​ពួន​នៅ​ក្នុង​ពពក* ដើម្បី​កុំ​ឲ្យ​ពាក្យ​ដែល​យើង​ខ្ញុំ​ទូល‌អង្វរ ឮ​ទៅ​ដល់​ព្រះអង្គ​ឡើយ។


ខ្ញុំ​ខំ​ប្រឹង​ស្រែក​អង្វរ​ឲ្យ​គេ​ជួយ តែ​ព្រះអង្គ​ឃាត់​ឃាំង​គេ មិន​ឲ្យ​ឮ​ពាក្យ​អង្វរ​របស់​ខ្ញុំ​ទេ។


ព្រះ‌យេស៊ូ​ព្រួយ​អន្ទះ‌អន្ទែង​ពន់​ប្រមាណ ព្រះអង្គ​ទូល‌អង្វរ​កាន់​តែ​ខ្លាំង​ឡើងៗ តំណក់​ញើស​របស់​ព្រះអង្គ​ដូច​ជា​តំណក់​ឈាម ស្រក់​ចុះ​ដល់​ដី។


កាល​ព្រះ‌គ្រិស្ត​រស់​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ ព្រះអង្គ​បាន​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង និង​បង្ហូរ​ទឹក​ភ្នែក ទូល‌អង្វរ ទូល​សូម​ព្រះ‌ជាម្ចាស់ ដែល​អាច​សង្គ្រោះ​ព្រះអង្គ​ឲ្យ​រួច​ពី​ស្លាប់។ ដោយ​ព្រះ‌គ្រិស្ត​បាន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ នោះ​ព្រះ‌ជាម្ចាស់​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​ទូល‌អង្វរ។


ពួក​គេ​យក​ព្រះ​នានា​របស់​សាសន៍​ដទៃ​ចេញ​ពី​ក្នុង​ចំណោម​ពួក​គេ ហើយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ‌អម្ចាស់​វិញ ធ្វើ​ឲ្យ​ព្រះអង្គ​រំជួល​ព្រះ‌ហឫទ័យ ដោយ​ឃើញ​ទុក្ខ​វេទនា​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។


ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ស្អែក ពេល​ថ្មើរ​ហ្នឹង យើង​នឹង​ចាត់​បុរស​ម្នាក់​ពី​ស្រុក​បេន‌យ៉ាមីន​ឲ្យ​មក​ជួប​អ្នក។ អ្នក​ត្រូវ​ចាក់​ប្រេង​តែង‌តាំង​អ្នក​នោះ ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌ជន​របស់​យើង។ អ្នក​នោះ​នឹង​រំដោះ​ប្រជា‌ជន​យើង ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន ដ្បិត​យើង​បាន​ឃើញ​ទុក្ខ​វេទនា​នៃ​ប្រជា‌ជន​របស់​យើង ហើយ​យើង​ក៏​បាន​ឮ​សម្រែក​របស់​ពួក​គេ​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម