ពេលនោះ ព្រះមហាក្សត្រនឹងមានបន្ទូលនឹងពួកអ្នកដែលនៅខាងស្ដាំព្រះអង្គថា: ‘មក៍! ពួកអ្នកដែលមានព្រះពរពីព្រះបិតារបស់យើងអើយ ចូរមកទទួលអាណាចក្រដែលបានរៀបចំសម្រាប់អ្នករាល់គ្នាតាំងពីកំណើតនៃពិភពលោកជាមរតកចុះ!
ទីតុស 3:7 - ព្រះគម្ពីរខ្មែរសាកល ដើម្បីកាលណាយើងត្រូវបានរាប់ជាសុចរិតដោយសារតែព្រះគុណរបស់ព្រះអង្គ នោះយើងនឹងបានជាអ្នកទទួលមរតក ស្របតាមសេចក្ដីសង្ឃឹមនៃជីវិតអស់កល្បជានិច្ច។ Khmer Christian Bible ដើម្បីនៅពេលយើងត្រូវបានរាប់ជាសុចរិតដោយសារព្រះគុណរបស់ព្រះអង្គរួចហើយ នោះយើងនឹងត្រលប់ជាអ្នកស្នងមរតក ស្របតាមសេចក្ដីសង្ឃឹមលើជីវិតអស់កល្បជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យយើងបានរាប់ជាសុចរិតដោយសារព្រះគុណរបស់ព្រះអង្គ ហើយឲ្យយើងបានត្រឡប់ជាអ្នកគ្រងមត៌ក តាមសេចក្ដីសង្ឃឹមនៃជីវិតដ៏នៅអស់កល្បជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីឲ្យយើងបានសុចរិត* ដោយសារព្រះគុណរបស់ព្រះអង្គ ហើយឲ្យយើងបានទទួលជីវិតអស់កល្បជានិច្ចជាមត៌ក តាមសេចក្ដីសង្ឃឹមរបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីកាលណាយើងបានរាប់ជាសុចរិត ដោយសារព្រះគុណទ្រង់ នោះឲ្យយើងបានត្រឡប់ជាអ្នកគ្រងមរដក តាមសេចក្ដីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច អាល់គីតាប ដើម្បីឲ្យយើងបានសុចរិតដោយសារគុណរបស់ទ្រង់ ហើយឲ្យយើងបានទទួលជីវិតអស់កល្បជានិច្ចជាមត៌ក តាមសេចក្ដីសង្ឃឹមរបស់យើង។ |
ពេលនោះ ព្រះមហាក្សត្រនឹងមានបន្ទូលនឹងពួកអ្នកដែលនៅខាងស្ដាំព្រះអង្គថា: ‘មក៍! ពួកអ្នកដែលមានព្រះពរពីព្រះបិតារបស់យើងអើយ ចូរមកទទួលអាណាចក្រដែលបានរៀបចំសម្រាប់អ្នករាល់គ្នាតាំងពីកំណើតនៃពិភពលោកជាមរតកចុះ!
នៅពេលព្រះយេស៊ូវកំពុងយាងចេញទៅតាមផ្លូវ មានបុរសម្នាក់រត់មក ហើយលុតជង្គង់នៅមុខព្រះអង្គ ទូលសួរថា៖ “លោកគ្រូដ៏ល្អអើយ តើខ្ញុំត្រូវធ្វើអ្វី ដើម្បីទទួលជីវិតអស់កល្បជានិច្ចជាមរតក?”។
ដូច្នេះ ប្រសិនបើបានជ្រើសតាំងដោយព្រះគុណ នោះមិនមែនដោយអាងការប្រព្រឹត្តទៀតឡើយ បើមិនដូច្នោះទេ ព្រះគុណក៏លែងជាព្រះគុណទៀតហើយ។
ប៉ុន្តែពួកគេត្រូវបានរាប់ជាសុចរិតដោយឥតគិតថ្លៃ ដោយព្រះគុណរបស់ព្រះ និងតាមរយៈសេចក្ដីប្រោសលោះក្នុងព្រះគ្រីស្ទយេស៊ូវ។
ពោលគឺ យើងយល់ឃើញថា មនុស្សត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿ គឺដោយឡែកពីការប្រព្រឹត្តតាមក្រឹត្យវិន័យទេ។
នេះជាហេតុដែលសេចក្ដីសន្យានេះអាងលើជំនឿ ដើម្បីឲ្យសេចក្ដីសន្យានេះស្របតាមព្រះគុណ ទាំងធានានឹងប្រទានដល់ពូជពង្សទាំងអស់——មិនគ្រាន់តែដល់ពូជពង្សខាងក្រឹត្យវិន័យប៉ុណ្ណោះទេ គឺដល់ពូជពង្សខាងជំនឿរបស់អ័ប្រាហាំដែរ។ នៅចំពោះព្រះ អ័ប្រាហាំជាឪពុករបស់យើងទាំងអស់គ្នា
ប្រសិនបើយើងជាកូន នោះយើងជាអ្នកទទួលមរតកដែរ; ប្រសិនបើយើងពិតជារងទុក្ខជាមួយព្រះអង្គ ដើម្បីទទួលសិរីរុងរឿងជាមួយព្រះអង្គ នោះយើងជាអ្នកទទួលមរតកពីព្រះ និងជាអ្នករួមទទួលមរតកជាមួយព្រះគ្រីស្ទដែរ។
អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាក៏ធ្លាប់ជាមនុស្សបែបនោះដែរ ប៉ុន្តែអ្នករាល់គ្នាត្រូវបានលាងសម្អាត និងញែកជាវិសុទ្ធ ព្រមទាំងត្រូវបានរាប់ជាសុចរិតក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងក្នុងព្រះវិញ្ញាណរបស់ព្រះនៃយើង។
ប៉ុន្តែយើងដឹងថា មនុស្សមិនត្រូវបានរាប់ជាសុចរិតដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ គឺតាមរយៈជំនឿក្នុងព្រះយេស៊ូវគ្រីស្ទវិញ។ ហេតុនេះហើយបានជាយើងជឿលើព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យយើងត្រូវបានរាប់ជាសុចរិតដោយសារតែជំនឿក្នុងព្រះគ្រីស្ទ គឺមិនមែនដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យទេ ដ្បិតគ្មានអ្នកណាម្នាក់នឹងត្រូវបានរាប់ជាសុចរិតដោយសារតែការប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ។
ហើយប្រសិនបើអ្នករាល់គ្នាជារបស់ព្រះគ្រីស្ទ នោះអ្នករាល់គ្នាជាពូជពង្សរបស់អ័ប្រាហាំ ជាអ្នកទទួលមរតកស្របតាមសេចក្ដីសន្យា។
ដូច្នេះ អ្នករាល់គ្នាមិនមែនជាទាសករទៀតទេ គឺជាកូនវិញ; ហើយប្រសិនបើអ្នករាល់គ្នាជាកូន នោះអ្នករាល់គ្នាជាអ្នកទទួលមរតកដោយសារតែព្រះដែរ។
ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង និងព្រះដែលជាព្រះបិតារបស់យើង ដែលស្រឡាញ់យើង ហើយប្រទានការកម្សាន្តចិត្តដ៏អស់កល្បជានិច្ច និងសេចក្ដីសង្ឃឹមដ៏ប្រសើរមកតាមរយៈព្រះគុណ សូមឲ្យព្រះអង្គផ្ទាល់
ដែលផ្អែកលើសេចក្ដីសង្ឃឹមនៃជីវិតអស់កល្បជានិច្ច។ ព្រះដែលមិនចេះភូតភរ បានសន្យាអំពីជីវិតអស់កល្បជានិច្ច តាំងពីមុនកាលសម័យមកម្ល៉េះ។
ហើយទន្ទឹងរង់ចាំសេចក្ដីសង្ឃឹមដ៏មានពរ និងការលេចមកនៃសិរីរុងរឿងរបស់ព្រះដ៏ធំឧត្ដម និងព្រះយេស៊ូវគ្រីស្ទព្រះសង្គ្រោះនៃយើង។
តើទូតសួគ៌ទាំងអស់មិនមែនជាវិញ្ញាណបម្រើ ដែលត្រូវបានចាត់ឲ្យមកដើម្បីបម្រើអ្នកដែលរៀបនឹងទទួលសេចក្ដីសង្គ្រោះជាមរតកទេឬ?៕
ដោយសារតែជំនឿ ណូអេមានចិត្តកោតខ្លាច ក៏បានសាងសង់ទូកធំមួយ ដើម្បីជាការរួចជីវិតសម្រាប់ក្រុមគ្រួសាររបស់លោក កាលលោកបានទទួលការបើកសម្ដែងពីព្រះ អំពីហេតុការណ៍ដែលលោកមិនទាន់ឃើញនៅឡើយ។ ដោយសារតែជំនឿ លោកបានផ្ដន្ទាទោសពិភពលោក ហើយបានក្លាយជាអ្នកទទួលសេចក្ដីសុចរិតជាមរតក ជាសេចក្ដីសុចរិតដែលមកតាមរយៈជំនឿ។
ដោយសារតែជំនឿ លោកបានស្នាក់នៅជាជនបរទេសក្នុងទឹកដីនៃសេចក្ដីសន្យា គឺរស់នៅក្នុងរោងជាមួយអ៊ីសាក និងយ៉ាកុប ជាអ្នករួមទទួលមរតកនៃសេចក្ដីសន្យាតែមួយ
ហេតុនេះហើយបានជាព្រះបញ្ជាក់ដោយពាក្យសម្បថ ដោយព្រោះព្រះអង្គសព្វព្រះហឫទ័យយ៉ាងខ្លាំងនឹងបង្ហាញដល់ពួកអ្នកទទួលមរតកនៃសេចក្ដីសន្យា នូវគម្រោងដែលឥតប្រែប្រួលរបស់ព្រះអង្គ
បងប្អូនដ៏ជាទីស្រឡាញ់របស់ខ្ញុំអើយ ចូរស្ដាប់ចុះ! តើព្រះមិនបានជ្រើសរើសអ្នកក្រក្នុងពិភពលោកនេះឲ្យធ្វើជាអ្នកមានក្នុងជំនឿ និងជាអ្នកទទួលមរតកនៃអាណាចក្រដែលព្រះអង្គបានសន្យាដល់អ្នកដែលស្រឡាញ់ព្រះអង្គទេឬ?
ដូចគ្នាដែរ ប្ដីរាល់គ្នាអើយ ចូររស់នៅជាមួយប្រពន្ធដោយការយោគយល់ ទាំងគោរពស្ត្រីក្នុងនាមនាងជាភាជនៈដែលខ្សោយជាង ពីព្រោះពួកនាងជាអ្នករួមទទួលមរតកជាព្រះគុណនៃជីវិត។ ធ្វើដូច្នេះ ការអធិស្ឋានរបស់អ្នករាល់គ្នានឹងមិនត្រូវរារាំងឡើយ។