Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 3:28 - ព្រះគម្ពីរខ្មែរសាកល

28 ពោលគឺ យើង​យល់ឃើញថា មនុស្ស​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ជំនឿ គឺ​ដោយឡែកពី​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ​ទេ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

28 ដ្បិត​យើង​យល់​ឃើញ​ថា​ មនុស្ស​ម្នាក់​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយសារ​ជំនឿ​ មិន​មែន​ដោយសារ​ការ​ប្រព្រឹត្ដិ​តាម​គម្ពីរ​វិន័យទេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 ដ្បិត​យើង​យល់​ថា មនុស្ស​បាន​រាប់​ជា​សុចរិត ដោយ​សារ​ជំនឿ មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ដ្បិត​យើង​យល់​ថា ព្រះ‌ជា‌ម្ចាស់​ប្រោស​មនុស្ស​ឲ្យ​សុចរិត មក​ពី​គេ​មាន​ជំនឿ មិន​មែន​មក​ពី​គេ​ប្រព្រឹត្ត​តាម​វិន័យ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ដ្បិត​យើង​ខ្ញុំ​អាង​ថា មនុស្ស​បាន​រាប់​ជា​សុចរិត ដោយ‌សារ​សេចក្ដី​ជំនឿ គឺ​មិន​មែន​ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 ដ្បិត​យើង​យល់​ថា អុលឡោះ​រាប់​មនុស្ស​ឲ្យ​បាន​សុចរិត មក​ពី​គេ​មាន​ជំនឿ មិន​មែន​មក​ពី​គេ​ប្រព្រឹត្ដ​តាម​ហ៊ូកុំ​ឡើយ។

សូមមើលជំពូក ចម្លង




រ៉ូម 3:28
20 ការដាក់ឲ្យឆ្លើយតបគ្នា  

“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​ស្ដាប់​ពាក្យ​របស់ខ្ញុំ ហើយ​ជឿ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក មាន​ជីវិតអស់កល្បជានិច្ច ព្រមទាំង​គ្មាន​ការជំនុំជម្រះ​ឡើយ ប៉ុន្តែ​ឆ្លងផុត​ពី​សេចក្ដីស្លាប់​ទៅក្នុង​ជីវិត​រួចហើយ​។


នេះ​ហើយ​ជា​បំណង​ព្រះហឫទ័យ​របស់​ព្រះ​បិតា​ខ្ញុំ​គឺឲ្យ​អស់អ្នក​ដែល​ឃើញ​ព្រះបុត្រា ហើយ​ជឿលើ​ព្រះបុត្រានោះ មាន​ជីវិតអស់កល្បជានិច្ច ហើយ​ខ្ញុំ​នឹង​លើក​អ្នកនោះ​ឲ្យរស់ឡើងវិញ​នៅ​ថ្ងៃចុងបញ្ចប់”។


ដោយ​សេចក្ដីអនុគ្រោះ​របស់​ព្រះអង្គ ដើម្បី​សម្ដែង​សេចក្ដីសុចរិតយុត្តិធម៌​របស់​អង្គទ្រង់​នៅ​គ្រានេះ និង​ដើម្បី​សម្ដែងថា​អង្គទ្រង់​សុចរិតយុត្តិធម៌ ព្រមទាំង​បញ្ជាក់ថា​អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះយេស៊ូវ សុចរិត​ផងដែរ​។


រីឯ​ចំពោះ​អ្នក​ដែល​មិន​ធ្វើការ តែ​ជឿទុកចិត្តលើ​ព្រះអង្គ​ដែល​រាប់​មនុស្ស​មិនគោរពព្រះ​ជាសុចរិត នោះ​ជំនឿ​របស់​អ្នកនោះ​បាន​រាប់​ជា​សេចក្ដីសុចរិត​វិញ​។


ដូច្នេះ ដោយ​យើង​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ជំនឿ យើង​មាន​សន្តិភាព​ជាមួយ​ព្រះ​តាមរយៈ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះអម្ចាស់​នៃយើង​។


ព្រះទ្រង់ធ្វើ​អ្វី​ដែល​ក្រឹត្យវិន័យ​ធ្វើមិនកើត​ដោយសារ​វា​ចុះខ្សោយ​ព្រោះ​សាច់ឈាម គឺ​ព្រះ​បាន​កាត់ទោស​បាប​នៅក្នុង​រូបសាច់ ដោយ​ចាត់​ព្រះបុត្រា​របស់​អង្គទ្រង់​ឲ្យមក​ក្នុង​សណ្ឋានដូចជា​រូបសាច់​នៃ​បាប ដើម្បី​បូជា​សម្រាប់​បាប


អ្នកខ្លះ​ក្នុងចំណោម​អ្នករាល់គ្នា​ក៏​ធ្លាប់​ជា​មនុស្ស​បែបនោះ​ដែរ ប៉ុន្តែ​អ្នករាល់គ្នា​ត្រូវបាន​លាងសម្អាត និង​ញែកជាវិសុទ្ធ ព្រមទាំង​ត្រូវបាន​រាប់ជាសុចរិត​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ និង​ក្នុង​ព្រះវិញ្ញាណ​របស់​ព្រះ​នៃយើង​។


ប៉ុន្តែ​យើង​ដឹង​ថា មនុស្ស​មិន​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ​ឡើយ គឺ​តាមរយៈ​ជំនឿ​ក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​វិញ​។ ហេតុនេះហើយបានជា​យើង​ជឿលើ​ព្រះ​គ្រីស្ទ​យេស៊ូវ ដើម្បីឲ្យ​យើង​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ជំនឿ​ក្នុង​ព្រះ​គ្រីស្ទ គឺ​មិនមែន​ដោយសារតែ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ​ទេ ដ្បិត​គ្មាន​អ្នកណាម្នាក់​នឹង​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ការប្រព្រឹត្តតាម​ក្រឹត្យវិន័យ​ឡើយ​។


ដូច្នេះ ក្រឹត្យវិន័យ​ជា​អ្នកបង្រៀន​យើង រហូតដល់​ព្រះ​គ្រីស្ទ​បាន​យាងមក ដើម្បីឲ្យ​យើង‍ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ជំនឿ​។


ព្រះគម្ពីរ​ដឹងជាមុន​ថា ព្រះ​នឹង​រាប់​សាសន៍ដទៃ​ជាសុចរិត​ដោយសារតែ​ជំនឿ បានជា​ព្រះគម្ពីរ​បាន​ប្រកាសដំណឹងល្អ​ដល់​អ័ប្រាហាំ​ទុកមុន​ថា​:“ប្រជាជាតិ​ទាំងអស់​នឹង​ទទួលព្រះពរ​តាមរយៈ​អ្នក”។


ក៏​មិន​បាន​មកពី​ការប្រព្រឹត្ត​ដែរ ដើម្បីកុំឲ្យ​មាន​អ្នកណា​អួតខ្លួន​ឡើយ​។


និង​ឲ្យ​គេ​បាន​ឃើញ​ខ្ញុំ​ក្នុង​ព្រះអង្គ មិនមែន​ដោយ​សេចក្ដីសុចរិត​របស់ខ្លួនខ្ញុំ​ដែល​មកពី​ក្រឹត្យវិន័យ​ទេ គឺ​ដោយ​សេចក្ដីសុចរិត​តាមរយៈ​ជំនឿ​លើ​ព្រះ​គ្រីស្ទ​វិញ ជា​សេចក្ដីសុចរិត​ដែល​មកពី​ព្រះ​ដោយសារតែ​ជំនឿ​។


ដើម្បី​កាលណា​យើង​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ព្រះគុណ​របស់​ព្រះអង្គ នោះ​យើង​នឹង​បានជា​អ្នកទទួលមរតក ស្របតាម​សេចក្ដីសង្ឃឹម​នៃ​ជីវិតអស់កល្បជានិច្ច​។


ក៏ប៉ុន្តែ​មាន​អ្នកខ្លះ​នឹង​និយាយថា​៖ “អ្នក​មាន​ជំនឿ រីឯខ្ញុំ​មាន​ការប្រព្រឹត្ត”។ ដូច្នេះ ចូរ​បង្ហាញ​ជំនឿ​របស់អ្នក​ដែល​គ្មាន​ការប្រព្រឹត្ត​ឲ្យ​ខ្ញុំ​ឃើញ​ផង នោះខ្ញុំ​នឹង​បង្ហាញ​ជំនឿ​របស់ខ្ញុំ​តាមរយៈ​ការប្រព្រឹត្ត​របស់ខ្ញុំ​ឲ្យ​អ្នក​ឃើញ​ដែរ​។


ឱ មនុស្ស​ឥតប្រយោជន៍​អើយ! តើ​អ្នក​ចង់​ដឹង​ថា ជំនឿ​ដែល​គ្មាន​ការប្រព្រឹត្ត​គឺ​ឥតប្រយោជន៍​ឬ‍?


អ្នករាល់គ្នា​ឃើញ​ថា មនុស្ស​ត្រូវបាន​រាប់ជាសុចរិត​ដោយសារតែ​ការប្រព្រឹត្ត មិនមែន​ដោយសារតែ​ជំនឿ​ប៉ុណ្ណោះទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម