Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 3:24 - ព្រះគម្ពីរខ្មែរសាកល

24 ប៉ុន្តែ​ពួកគេ​ត្រូវបាន​រាប់ជាសុចរិត​ដោយ​ឥតគិតថ្លៃ ដោយ​ព្រះគុណ​របស់​ព្រះ និង​តាមរយៈ​សេចក្ដីប្រោសលោះ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 ប៉ុន្ដែ​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយ​ឥត​គិតថ្លៃ​ឡើយ​ ដោយសារ​ព្រះគុណ​របស់​ព្រះអង្គ​ ​តាមរយៈ​ការ​ប្រោស​លោះ​ ដែល​នៅ​ក្នុង​ព្រះយេស៊ូ​គ្រិស្ដ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 តែ​ដោយ​សារ​ព្រះ‌គុណ​របស់​ព្រះ‌អង្គ ពួក​គេ​បាន​រាប់​ជា​សុចរិត​ដោយ​ឥត​គិត​ថ្លៃ តាម​រយៈ​ការ​ប្រោស​លោះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 តែ​ដោយ‌សារ​ព្រះ‌គុណ និង​ដោយ‌សារ​ការ​ប្រោស​លោះ​ដែល​ស្ថិត​នៅ​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ ព្រះ‌អម្ចាស់​ប្រោស​គេ​ឲ្យ​សុចរិត ដោយ​ឥត​គិត​ថ្លៃ​ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 តែ​ដោយ​ពឹង​ដល់​ព្រះ‌គុណ​ទ្រង់ នោះ​បាន​រាប់​ជា​សុចរិត​ទទេ ដោយ‌សារ​សេចក្ដី​ប្រោស​លោះ ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 តែ​ដោយ‌សារ​ក្តី​មេត្តា​របស់​អុលឡោះ និង​ដោយ‌សារ​ការ​ប្រោស​លោះ​ដែល​ស្ថិត​នៅ​ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា អុលឡោះ​រាប់​គេ​ឲ្យ​បាន​សុចរិត​ដោយ​ឥត​គិត​ថ្លៃ។

សូមមើលជំពូក ចម្លង




រ៉ូម 3:24
21 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីស្រាអែល​អើយ ចូរ​សង្ឃឹម​លើ​ព្រះយេហូវ៉ា ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​នៅនឹង​ព្រះយេហូវ៉ា ហើយ​សេចក្ដីប្រោសលោះ​ដ៏បរិបូរ​ក៏​នៅនឹង​ព្រះអង្គ​ដែរ​!


ក្រោយពី​ទុក្ខវេទនា​នៃ​ព្រលឹង​របស់លោក លោក​នឹង​ឃើញ​ពន្លឺ នោះ​លោក​នឹង​ស្កប់ចិត្ត​ផង​។ “អ្នកបម្រើ​ដ៏សុចរិត​របស់យើង នឹង​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ត្រូវបាន​រាប់ជាសុចរិត​ដោយ​ការស្គាល់​គាត់ ហើយ​គាត់​នឹង​ផ្ទុក​សេចក្ដីទុច្ចរិត​របស់ពួកគេ​។


ដូចដែល​កូនមនុស្ស​បាន​មក មិនមែន​ដើម្បីឲ្យ​គេ​បម្រើ​ឡើយ គឺ​ដើម្បី​បម្រើ​វិញ ព្រមទាំង​ប្រគល់​ជីវិត​របស់​ខ្លួន​ទុកជា​ថ្លៃលោះ​សម្រាប់​មនុស្ស​ជាច្រើន​ផង”។


ផ្ទុយទៅវិញ យើង​ជឿ​ថា យើង​បាន​សង្គ្រោះ​ដោយសារតែ​ព្រះគុណ​របស់​ព្រះអម្ចាស់​យេស៊ូវ ហើយសាសន៍ដទៃទាំងនោះ​ក៏ដូចគ្នាដែរ”។


នេះជាហេតុដែល​សេចក្ដីសន្យា​នេះ​អាងលើ​ជំនឿ ដើម្បីឲ្យ​សេចក្ដីសន្យា​នេះ​ស្របតាម​ព្រះគុណ ទាំង​ធានា​នឹងប្រទាន​ដល់​ពូជពង្ស​ទាំងអស់​——​មិនគ្រាន់តែ​ដល់​ពូជពង្ស​ខាង​ក្រឹត្យវិន័យ​ប៉ុណ្ណោះទេ គឺ​ដល់​ពូជពង្ស​ខាង​ជំនឿ​របស់​អ័ប្រាហាំ​ដែរ​។ នៅចំពោះ​ព្រះ អ័ប្រាហាំ​ជា​ឪពុក​របស់យើង​ទាំងអស់គ្នា


ចំពោះ​អ្នក​ដែល​ធ្វើការ ថ្លៃឈ្នួល​មិន​រាប់​ជា​គុណ​ទេ គឺ​ជា​អ្វីដែលត្រូវទទួល


ដូច្នេះ​ឥឡូវនេះ ដោយសារ​យើង​ត្រូវបាន​រាប់ជាសុចរិត​ដោយ​ព្រះលោហិត​របស់​ព្រះគ្រីស្ទ​ទៅហើយ តើ​យើង​នឹង​បាន​សង្គ្រោះ​ពី​ព្រះពិរោធ​របស់ព្រះ តាមរយៈ​ព្រះអង្គ លើសពីនេះ​អម្បាលម៉ាន​ទៅទៀត​!


ដោយសារតែ​ព្រះអង្គ អ្នករាល់គ្នា​នៅ​ក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ ដែល​ព្រះអង្គ​បាន​ទៅជា​ព្រះប្រាជ្ញាញាណ​ពី​ព្រះ​សម្រាប់​យើង ព្រមទាំង​បាន​ទៅជា​សេចក្ដីសុចរិតយុត្តិធម៌ ការញែកជាវិសុទ្ធ និង​សេចក្ដីប្រោសលោះ


អ្នកខ្លះ​ក្នុងចំណោម​អ្នករាល់គ្នា​ក៏​ធ្លាប់​ជា​មនុស្ស​បែបនោះ​ដែរ ប៉ុន្តែ​អ្នករាល់គ្នា​ត្រូវបាន​លាងសម្អាត និង​ញែកជាវិសុទ្ធ ព្រមទាំង​ត្រូវបាន​រាប់ជាសុចរិត​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ និង​ក្នុង​ព្រះវិញ្ញាណ​របស់​ព្រះ​នៃយើង​។


នៅក្នុង​ព្រះបុត្រា យើង​មាន​ការប្រោសលោះ និង​ការលើកលែងទោស​បាប​។


ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​ជា​ថ្លៃលោះ​ជំនួស​មនុស្ស​ទាំងអស់ ការនេះ​ជា​ទីបន្ទាល់​ដែលផ្ដល់មក​ក្នុង​ពេលកំណត់​។


ព្រះអង្គ​បាន​ថ្វាយ​អង្គទ្រង់​ជំនួស​យើង ដើម្បី​ប្រោសលោះ​យើង​ពី​ការឥតច្បាប់​គ្រប់បែបយ៉ាង ហើយ​ជម្រះ​ប្រជារាស្ត្រ​មួយ​ដែលជ្រើសរើសទុកជាពិសេស​សម្រាប់​ព្រះអង្គផ្ទាល់ ជា​អ្នកស៊ប់​ខាង​កិច្ចការ​ដ៏ប្រសើរ​។


អ្នកទាំងនោះ​ច្រៀង​ចម្រៀង​ថ្មី​មួយ​ថា​៖ “ព្រះអង្គ​ស័ក្ដិសម​នឹង​យក​ក្រាំង ហើយ​បក​ត្រា​ទាំងនោះ​ចេញ ដ្បិត​ព្រះអង្គ​ត្រូវគេ​ធ្វើគុត ហើយ​បាន​ប្រោសលោះ​មនុស្ស​សម្រាប់​ព្រះ ពី​គ្រប់ទាំង​ពូជសាសន៍ ភាសា ជនជាតិ និង​ប្រជាជាតិ ដោយ​ព្រះលោហិត​របស់ព្រះអង្គ


ខ្ញុំ​និយាយ​នឹង​លោក​ថា​៖ “លោកម្ចាស់​នៃខ្ញុំ​អើយ លោក​ជ្រាប​ហើយ”។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា​៖ “អ្នកទាំងនេះ​ជា​អ្នក​ដែល​ចេញមក​ពី​ទុក្ខវេទនា​ដ៏ធំ ហើយ​បាន​លាងសម្អាត​អាវវែង​របស់​ខ្លួន ឲ្យស​ដោយ​ព្រះលោហិត​របស់​កូនចៀម​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម