ព្រះយេហូវ៉ាអើយ អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គមានច្រើនយ៉ាងណាហ្ន៎! ព្រះអង្គបានបង្កើតទាំងអស់នេះដោយព្រះប្រាជ្ញាញាណ; ផែនដីពោរពេញទៅដោយអ្វីដែលព្រះអង្គបាននិម្មិតបង្កើត។
ដានីយ៉ែល 4:3 - ព្រះគម្ពីរខ្មែរសាកល ទីសម្គាល់របស់ព្រះអង្គធំយ៉ាងណាហ្ន៎! ការអស្ចារ្យរបស់ព្រះអង្គខ្លាំងយ៉ាងណាហ្ន៎! អាណាចក្ររបស់ព្រះអង្គជាអាណាចក្រដ៏អស់កល្ប រាជ្យអំណាចរបស់ព្រះអង្គនៅពីជំនាន់មួយទៅជំនាន់មួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទីសម្គាល់របស់ព្រះអង្គធំណាស់ ការអស្ចារ្យរបស់ព្រះអង្គក៏មានអានុភាពដែរ! រាជ្យរបស់ព្រះអង្គ ជារាជ្យដ៏ស្ថិតស្ថេរ អស់កល្បជានិច្ច ហើយអំណាចគ្រប់គ្រងរបស់ព្រះអង្គ ក៏នៅគង់វង្សគ្រប់ជំនាន់តរៀងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទីសម្គាល់របស់ព្រះអង្គធំឧត្ដុង្គឧត្ដមណាស់ បាដិហារិយ៍របស់ព្រះអង្គ ក៏ប្រកបដោយឫទ្ធិបារមីដែរ! ព្រះរាជ្យរបស់ព្រះអង្គជារាជ្យស្ថិតស្ថេរ អស់កល្បជានិច្ច ហើយព្រះអង្គគ្រងរាជ្យអស់កល្ប ជាអង្វែងតរៀងទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទីសំគាល់របស់ទ្រង់ធំណាស់ហ្ន៎ ហើយការអស្ចារ្យរបស់ទ្រង់ក៏មានអានុភាពណាស់ដែរ រាជ្យទ្រង់ជារាជ្យដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ច ហើយអំណាចគ្រប់គ្រងរបស់ទ្រង់ក៏នៅគ្រប់ទាំងដំណមនុស្សតរៀងទៅ។ អាល់គីតាប ទីសំគាល់របស់ទ្រង់ធំឧត្ដុង្គឧត្ដមណាស់ អំណាចរបស់ទ្រង់ ក៏ប្រកបដោយការអស្ចារ្យដែរ! រាជ្យរបស់ទ្រង់ជារាជ្យស្ថិតស្ថេរ អស់កល្បជានិច្ច ហើយទ្រង់គ្រងរាជ្យអស់កល្បជាអង្វែង តរៀងទៅ។ |
ព្រះយេហូវ៉ាអើយ អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គមានច្រើនយ៉ាងណាហ្ន៎! ព្រះអង្គបានបង្កើតទាំងអស់នេះដោយព្រះប្រាជ្ញាញាណ; ផែនដីពោរពេញទៅដោយអ្វីដែលព្រះអង្គបាននិម្មិតបង្កើត។
លោកទាំងពីរបានសម្ដែងទីសម្គាល់របស់ព្រះអង្គក្នុងចំណោមជនជាតិអេហ្ស៊ីប និងការអស្ចារ្យនៅដែនដីរបស់ហាំ។
រាជ្យអំណាចរបស់ព្រះអង្គ ជារាជ្យអំណាចដ៏អស់កល្បជានិច្ច ហើយអំណាចគ្រងរាជ្យរបស់ព្រះអង្គនៅគ្រប់ជំនាន់ទាំងអស់។
ព្រះអង្គទ្រង់គ្រប់គ្រងជារៀងរហូតដោយព្រះចេស្ដារបស់ព្រះអង្គ ព្រះនេត្ររបស់ព្រះអង្គគន់មើលប្រជាជាតិនានា; សូមកុំឲ្យមនុស្សបះបោរលើកខ្លួនឡើងឡើយ! សេឡា
សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាព្រះ គឺព្រះនៃអ៊ីស្រាអែល; ព្រះអង្គតែមួយប៉ុណ្ណោះ ធ្វើកិច្ចការដ៏អស្ចារ្យ!
ផ្លូវរបស់ព្រះអង្គឆ្លងកាត់សមុទ្រ ហើយគន្លងរបស់ព្រះអង្គឆ្លងកាត់ទឹកដ៏ច្រើន ប៉ុន្តែគ្មានអ្នកណាស្គាល់ដានព្រះបាទារបស់ព្រះអង្គឡើយ។
ដ្បិតព្រះអង្គទ្រង់ធំឧត្ដម ក៏ធ្វើកិច្ចការដ៏អស្ចារ្យដែរ; ព្រះអង្គតែមួយប៉ុណ្ណោះជាព្រះ!
ព្រះយេហូវ៉ាអើយ កិច្ចការរបស់ព្រះអង្គធំអស្ចារ្យយ៉ាងណាហ្ន៎! គំនិតរបស់ព្រះអង្គជ្រៅក្រៃលែង!
ព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃទូលបង្គំ! ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ទូលបង្គំនឹងអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ ដ្បិតព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ ជាផែនការតាំងពីយូរមកហើយ ដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីពិតត្រង់។
នេះក៏មកពីព្រះយេហូវ៉ានៃពលបរិវារដែរ; ព្រះអង្គទ្រង់អស្ចារ្យខាងឯដំបូន្មាន ព្រះអង្គទ្រង់ធំឧត្ដមខាងឯប្រាជ្ញាត្រឹមត្រូវ៕
រីឯការចម្រើនឡើងនៃការគ្រប់គ្រង និងសន្តិភាពរបស់ព្រះអង្គ គ្មានទីបញ្ចប់ឡើយ គឺព្រះអង្គនឹងគ្រប់គ្រងលើបល្ល័ង្ករបស់ដាវីឌ និងលើអាណាចក្ររបស់ព្រះអង្គ ដើម្បីស្ថាបនា និងទ្រទ្រង់ដោយសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត ចាប់ពីឥឡូវនេះ រហូតអស់កល្បជានិច្ច។ ព្រះហឫទ័យឆេះឆួលរបស់ព្រះយេហូវ៉ានៃពលបរិវារនឹងសម្រេចការនេះ។
ដូច្នេះ ស្ដេចទ្រង់បញ្ជាឲ្យកោះហៅពួកគ្រូធ្មប់ ពួកហោរ ពួកគ្រូមន្តអាគម និងពួកខាល់ដេ ដើម្បីឲ្យទូលដល់ស្ដេចអំពីយល់សប្តិរបស់ទ្រង់។ ពួកគេក៏ចូលមកឈរនៅចំពោះស្ដេច។
“រីឯនៅគ្រានៃស្ដេចទាំងនោះ ព្រះនៃស្ថានសួគ៌នឹងតាំងអាណាចក្រមួយឡើង ដែលមិនត្រូវបានបំផ្លាញជារៀងរហូត ហើយអាណាចក្រនោះក៏មិនត្រូវបានទុកឲ្យជាតិសាសន៍ដទៃណាដែរ។ វានឹងបំបាក់បំបែក និងបំបាត់អស់ទាំងអាណាចក្រទាំងនោះ ហើយនៅឈរជារៀងរហូត
សេចក្ដីប្រកាសនេះជាការសម្រេចរបស់ពួកអ្នកសង្កេតការណ៍ សាលក្រមនេះជាពាក្យរបស់ពួកអ្នកវិសុទ្ធ ដើម្បីឲ្យមនុស្សរស់បានដឹងថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើអាណាចក្ររបស់មនុស្ស ក៏ប្រទានអាណាចក្រនោះដល់អ្នកណាដែលព្រះអង្គសព្វព្រះហឫទ័យ ព្រមទាំងតាំងមនុស្សតូចទាបលើវាផង’។
អំណាចគ្រងរាជ្យ សិរីរុងរឿង និងអាណាចក្រត្រូវបានប្រទានដល់លោក ដើម្បីឲ្យអស់ទាំងជាតិសាសន៍ ប្រជាជាតិ និងភាសាបានបម្រើលោក អំណាចគ្រងរាជ្យរបស់លោកជាអំណាចគ្រងរាជ្យដ៏អស់កល្ប ដែលមិនផុតទៅឡើយ ហើយអាណាចក្ររបស់លោកជាអាណាចក្រដែលបំផ្លាញមិនបានឡើយ”។
នោះរាជ្យ និងអំណាចគ្រប់គ្រង ព្រមទាំងអានុភាពនៃអាណាចក្រទាំងឡាយនៅក្រោមមេឃទាំងមូល នឹងត្រូវបានប្រគល់ទៅប្រជារាស្ត្រដ៏វិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត។ អាណាចក្ររបស់ព្រះអង្គជាអាណាចក្រដ៏អស់កល្ប ហើយគ្រប់ទាំងអំណាចគ្រប់គ្រងនឹងគោរពបម្រើ ព្រមទាំងស្ដាប់បង្គាប់ព្រះអង្គផង’។
ឱ ទ្រព្យសម្បត្តិ ព្រះប្រាជ្ញាញាណ និងចំណេះរបស់ព្រះជ្រាលជ្រៅណាស់ហ្ន៎! ការសម្រេចរបស់ព្រះអង្គស្វែងយល់ម្ដេចបាន! មាគ៌ារបស់ព្រះអង្គវាស់ស្ទង់ម្ដេចបាន!
សូមឲ្យកិត្តិយស និងសិរីរុងរឿង មានដល់ព្រះមហាក្សត្រដ៏អស់កល្ប គឺព្រះតែមួយអង្គគត់ដ៏អមតៈ ដែលយើងមើលមិនឃើញ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
រីឯអំពីព្រះបុត្រាវិញ ព្រះអង្គមានបន្ទូលថា: “ព្រះអើយ បល្ល័ង្ករបស់ព្រះអង្គស្ថិតនៅរហូតអស់កល្បជាអង្វែងតរៀងទៅ; ដំបងរាជ្យនៃអាណាចក្ររបស់ព្រះអង្គ ជាដំបងរាជ្យនៃសេចក្ដីយុត្តិធម៌។
ព្រះបានធ្វើបន្ទាល់ ដោយទីសម្គាល់ ការអស្ចារ្យ និងមហិទ្ធិឫទ្ធិផ្សេងៗ ព្រមទាំងដោយអំណោយទានពីព្រះវិញ្ញាណដ៏វិសុទ្ធ ស្របតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។
ប្រសិនបើអ្នកណានិយាយ ត្រូវនិយាយស្របតាមព្រះបន្ទូលរបស់ព្រះ; ប្រសិនបើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានទទួលការលើកតម្កើងសិរីរុងរឿងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមឲ្យសិរីរុងរឿង និងព្រះចេស្ដា មានដល់ព្រះអង្គ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។
ទូតសួគ៌ទីប្រាំពីរផ្លុំត្រែឡើង នោះមានសំឡេងយ៉ាងខ្លាំងនៅលើមេឃ ពោលឡើងថា៖ “អាណាចក្ររបស់ពិភពលោក បានត្រឡប់ជារបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គហើយ។ ព្រះអង្គនឹងគ្រងរាជ្យរហូតអស់កល្បជាអង្វែងតរៀងទៅ!”។