Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 72:18 - ព្រះគម្ពីរខ្មែរសាកល

18 សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ គឺ​ព្រះ​នៃ​អ៊ីស្រាអែល​; ព្រះអង្គ​តែមួយប៉ុណ្ណោះ ធ្វើ​កិច្ចការដ៏អស្ចារ្យ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ៙ សូម​លើក​តម្កើង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ព្រះ​តែ​មួយ​ព្រះ‌អង្គ​គត់ ដែល​ធ្វើ​ការ​ដ៏​អស្ចារ្យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 សូម​លើក​តម្កើង​ព្រះ‌ជា‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដ្បិត​មាន​តែ​ព្រះអង្គ​ទេ ដែល​សម្តែង​ការ​អស្ចារ្យ​ទាំង​នេះ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ៙ សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ជា​ព្រះ​តែ​១​អង្គ​ដែល​ធ្វើ​ការ​អស្ចារ្យ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 សូម​លើក​តម្កើង​អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដ្បិត​មាន​តែ​ទ្រង់​ទេ ដែល​សំដែង​ការ​អស្ចារ្យ​ទាំង​នេះ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 72:18
14 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​អ៊ីស្រាអែល ចាប់ពី​អស់កល្ប រហូតដល់​អស់កល្ប​។ សូមឲ្យ​ប្រជាជន​ទាំងអស់​និយាយថា​៖ “អាម៉ែន​!”។ ហាលេលូយ៉ា​!​៕


គឺ​ដល់​ព្រះអង្គ​តែមួយប៉ុណ្ណោះ​ដែល​ធ្វើ​កិច្ចការដ៏អស្ចារ្យ​យ៉ាងធំ ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​នៅអស់កល្បជានិច្ច​!


សូមឲ្យ​មានព្រះពរ​ដល់​ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃ​អ៊ីស្រាអែល ចាប់ពី​អស់កល្ប​រហូតដល់​អស់កល្ប​។ អាម៉ែន​! អាម៉ែន​!​៕


ឱ​ព្រះ​អើយ ព្រះអង្គ​គួរឲ្យស្ញែងខ្លាច​ពី​ទីវិសុទ្ធ​របស់ព្រះអង្គ​! គឺ​ព្រះ​នៃ​អ៊ីស្រាអែល​ហើយ ដែល​ប្រទាន​កម្លាំង និង​អំណាច​ដល់​ប្រជារាស្ត្រ​។ សូមឲ្យ​មានព្រះពរ​ដល់​ព្រះ​!​៕


ព្រះអង្គ​ជា​ព្រះ​ដែល​ធ្វើ​កិច្ចការដ៏អស្ចារ្យ ព្រះអង្គ​ទ្រង់​សម្ដែង​ព្រះចេស្ដា​របស់ព្រះអង្គ​ក្នុងចំណោម​បណ្ដាជន​។


ព្រះអង្គ​បាន​ប្រោសលោះ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដោយ​ព្រះពាហុ គឺ​កូនចៅ​របស់​យ៉ាកុប និង​យ៉ូសែប​។ សេឡា


ដ្បិត​ព្រះអង្គ​ទ្រង់​ធំឧត្ដម ក៏​ធ្វើ​កិច្ចការដ៏អស្ចារ្យ​ដែរ​; ព្រះអង្គ​តែមួយប៉ុណ្ណោះ​ជា​ព្រះ​!


ចូរ​ច្រៀង​ចម្រៀង​ថ្មី​ទៅកាន់​ព្រះយេហូវ៉ា ពីព្រោះ​ព្រះអង្គ​បាន​ធ្វើ​កិច្ចការដ៏អស្ចារ្យ​; ព្រះហស្តស្ដាំ និង​ព្រះពាហុ​ដ៏វិសុទ្ធ​របស់ព្រះអង្គ​បាន​នាំមកនូវសេចក្ដីសង្គ្រោះ​សម្រាប់​ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម