Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 4:2 - ព្រះគម្ពីរខ្មែរសាកល

2 ជាការគាប់ចិត្ត​ដល់​យើង ដែល​បង្ហាញ​ទីសម្គាល់ និង​ការអស្ចារ្យ​ដែល​ព្រះ​ដ៏ខ្ពស់បំផុត​បាន​ធ្វើ​ដល់​យើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 យើង​យល់​ឃើញ​ថា គួរ​តែ​បង្ហាញ​អស់​ទាំង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ដែល​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​សម្ដែង​ចំពោះ​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 យើង​យល់​ឃើញ​ថា គួរ​តែ​រៀប​រាប់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗ​ដែល​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​សម្តែង​ចំពោះ​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 យើង​បាន​ឃើញ​ថាគួរ​នឹង​បង្ហាញ​អស់​ទាំង​ទី​សំគាល់ នឹង​ការ​អស្ចារ្យ​ដែល​ព្រះ​ដ៏​ខ្ពស់​បំផុត​បាន​ប្រោស​ដល់​យើង

សូមមើលជំពូក ចម្លង

អាល់គីតាប

2 យើង​យល់​ឃើញ​ថា គួរ​តែ​រៀប​រាប់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ទី​សំគាល់ និង​អំណាច​ផ្សេងៗ​ដែល​អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​សំដែង​ចំពោះ​យើង។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 4:2
19 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ​ដ៏ជា​ព្រះ​នៃ​សេចក្ដីសង្គ្រោះ​របស់ទូលបង្គំ​អើយ សូម​រំដោះ​ទូលបង្គំ​ពី​ការបង្ហូរឈាម​ផង នោះ​អណ្ដាត​របស់ទូលបង្គំ​នឹង​ច្រៀងដោយអំណរ អំពី​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ​។


ព្រះអង្គ​មើលថែ​ផែនដី ហើយ​ស្រោចស្រព​វា ក៏​ធ្វើឲ្យ​វា​មានជីជាតិ​យ៉ាងសម្បូរហូររហៀរ​; ទន្លេ​របស់​ព្រះ​ពេញ​ដោយ​ទឹក​។ ព្រះអង្គ​រៀបចំ​ឲ្យមាន​ស្រូវ​សម្រាប់​មនុស្ស ដ្បិត​ព្រះអង្គ​បាន​រៀបចំ​ផែនដី​យ៉ាងដូច្នេះ​។


ចូរ​មក​ស្ដាប់​ចុះ អស់អ្នក​ដែល​កោតខ្លាច​ព្រះ​អើយ​! ខ្ញុំ​នឹង​ថ្លែង​អ្វីដែល​ព្រះអង្គ​បាន​ធ្វើ​សម្រាប់​ព្រលឹង​របស់ខ្ញុំ​។


ឱ​ព្រះ​អើយ ទោះបីជា​នៅពេល​ទូលបង្គំ​មាន​វ័យចំណាស់ ហើយ​សក់ស្កូវ​ក៏ដោយ ក៏​សូម​កុំ​បោះបង់​ទូលបង្គំ​ចោល​ឡើយ រហូតដល់​ទូលបង្គំ​ប្រកាស​ឫទ្ធានុភាព​របស់ព្រះអង្គ​ដល់​ជំនាន់​នេះ និង​ប្រកាស​ព្រះចេស្ដា​របស់ព្រះអង្គ​ដល់​អស់អ្នក​ដែល​នឹង​កើតមក​!


នៅ​ឆ្នាំ​ទីពីរ​នៃ​រជ្ជកាល​របស់​នេប៊ូក្នេសា នេប៊ូក្នេសា​ទ្រង់​យល់សប្តិឃើញ​យល់សប្តិ ហើយ​វិញ្ញាណ​របស់ទ្រង់​មានអំពល់ បានជា​ការផ្ទំលក់​ចាកចេញ​ពី​ទ្រង់​។


ដូច្នេះ នេប៊ូក្នេសា​ចូលទៅជិត​មាត់​ឡ​ភ្លើង​ដែល​កំពុង​ឆេះ​នោះ ហើយ​មានរាជឱង្ការ​ថា​៖ “សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ ជា​អ្នកបម្រើ​របស់​ព្រះ​ដ៏ខ្ពស់បំផុត​អើយ ចូរ​ចេញមក ហើយ​មក​ឯណេះ​មក៍​!”។ សាដ្រាក់ មែសាក់ និង​អ័បេឌនេកោ​ក៏​ចេញ​ពី​កណ្ដាល​ភ្លើង​មក


សេចក្ដីប្រកាស​នេះ​ជា​ការសម្រេច​របស់​ពួក​អ្នកសង្កេតការណ៍ សាលក្រម​នេះ​ជា​ពាក្យ​របស់​ពួកអ្នក​វិសុទ្ធ ដើម្បីឲ្យ​មនុស្សរស់​បាន​ដឹង​ថា ព្រះ​ដ៏ខ្ពស់បំផុត​គ្រប់គ្រង​លើ​អាណាចក្រ​របស់​មនុស្ស ក៏​ប្រទាន​អាណាចក្រនោះ​ដល់​អ្នកណា​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ ព្រមទាំង​តាំង​មនុស្ស​តូចទាប​លើ​វា​ផង’។


ព្រះរាជា​អើយ នេះ​ជា​ការកាត់ស្រាយ និង​ជា​ការសម្រេច​របស់​ព្រះ​ដ៏ខ្ពស់បំផុត ដែល​មក​ដល់​ព្រះរាជា​ព្រះអម្ចាស់​នៃខ្ញុំព្រះបាទ


គឺ​ព្រះករុណា​នឹង​ត្រូវបាន​បណ្ដេញចេញ​ពី​មនុស្ស ហើយ​លំនៅ​របស់ព្រះករុណា​នឹង​នៅ​ជាមួយ​សត្វព្រៃនៃទីវាល​។ គេ​នឹង​ឲ្យ​ព្រះករុណា​សោយ​ស្មៅ​ដូច​គោ ហើយ​ព្រះករុណា​នឹង​ត្រូវ​ទទឹក​ដោយ​សន្សើម​ពី​មេឃ ហើយ​រយៈពេល​ប្រាំពីរ​គ្រា​នឹង​កន្លងផុត​ពី​ព្រះករុណា គឺ​រហូតទាល់តែ​ព្រះករុណា​ជ្រាប​ថា ព្រះ​ដ៏ខ្ពស់បំផុត​គ្រប់គ្រង​លើ​អាណាចក្រ​របស់​មនុស្ស ហើយ​ប្រទាន​អាណាចក្រនោះ​ដល់​អ្នកណា​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​។


លុះ​ផុត​ថ្ងៃ​ទាំងនោះ យើង នេប៊ូក្នេសា បាន​ងើបភ្នែកឡើង​ទៅ​លើមេឃ នោះ​វិចារណញ្ញាណ​របស់យើង​ក៏​ត្រឡប់​មក​យើង​វិញ ហើយ​យើង​បាន​ថ្វាយពរ​ព្រះ​ដ៏ខ្ពស់បំផុត ព្រមទាំង​សរសើរតម្កើង ហើយ​ថ្វាយសិរីរុងរឿង​ដល់​ព្រះ​ដ៏មានព្រះជន្មរស់​អស់កល្ប​ផង ដ្បិត​រាជ្យអំណាច​របស់ព្រះអង្គ​ជា​រាជ្យអំណាច​ដ៏អស់កល្ប ហើយ​អាណាចក្រ​របស់ព្រះអង្គ​នៅ​ពីជំនាន់មួយទៅជំនាន់មួយ​!


ព្រះរាជា​អើយ ព្រះ​ដ៏ខ្ពស់បំផុត​បាន​ប្រទាន​រាជ្យ អានុភាព សិរីរុងរឿង និង​ភាពឧត្ដុង្គឧត្ដម ដល់​នេប៊ូក្នេសា​ព្រះបិតា​របស់ព្រះករុណា​។


ព្រះអង្គ​ទ្រង់​រំដោះ និង​សង្គ្រោះ ព្រះអង្គ​ទ្រង់​ធ្វើ​ទីសម្គាល់ និង​ការអស្ចារ្យ នៅ​លើមេឃ និង​នៅលើ​ផែនដី​។ គឺព្រះអង្គហើយ ដែល​រំដោះ​ដានីយ៉ែល​ពី​ក្រញាំ​តោ”។


ទ្រង់​នឹង​ពោល​ពាក្យ​ទាស់នឹង​ព្រះ​ដ៏ខ្ពស់បំផុត ហើយ​ធ្វើទុក្ខ​ពួក​វិសុទ្ធជន​របស់​ព្រះ​ដ៏ខ្ពស់បំផុត ព្រមទាំង​ប៉ុនប៉ង​ផ្លាស់ប្ដូរ​ពេលកំណត់ និង​ក្រឹត្យវិន័យ​ផង​។ ពួកវិសុទ្ធជន​នឹង​ត្រូវបាន​ប្រគល់​ទៅក្នុង​កណ្ដាប់ដៃ​របស់ទ្រង់ ក្នុងរយៈពេល​មួយ​គ្រា ពីរ​គ្រា និង​កន្លះ​គ្រា​។


ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា​៖“ប្រសិនបើ​អ្នករាល់គ្នា​មិន​ឃើញ​ទីសម្គាល់ និង​ការអស្ចារ្យ​ទេ អ្នករាល់គ្នា​មិន​ជឿ​សោះឡើយ”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម