“ចូរតស៊ូចូលតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើនព្យាយាមចូល ប៉ុន្តែនឹងមិនអាចចូលបានទេ។
កូឡុស 1:29 - ព្រះគម្ពីរខ្មែរសាកល សម្រាប់ការនេះ ខ្ញុំធ្វើការនឿយហត់ ទាំងតស៊ូ ស្របតាមឫទ្ធានុភាពរបស់ព្រះអង្គ ដែលកំពុងចេញឥទ្ធិពលយ៉ាងខ្លាំងក្នុងខ្ញុំ។ Khmer Christian Bible ហើយសម្រាប់ការនេះ ខ្ញុំធ្វើការនឿយហត់ ទាំងតយុទ្ធដោយអានុភាពរបស់ព្រះអង្គដែលធ្វើការយ៉ាងមានអំណាចនៅក្នុងខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សម្រាប់ការនេះ ខ្ញុំខំធ្វើការនឿយហត់ ទាំងតយុទ្ធតាមឫទ្ធិបារមីរបស់ព្រះអង្គ ដែលធ្វើការក្នុងខ្ញុំប្រកបដោយចេស្ដា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំធ្វើការនឿយហត់ ដើម្បីសម្រេចគោលដៅនេះឯង គឺខំប្រឹងតយុទ្ធដោយប្រើមហិទ្ធិឫទ្ធិរបស់ព្រះអង្គ ដែលកំពុងតែមានសកម្មភាពក្នុងរូបខ្ញុំយ៉ាងខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំក៏ខំធ្វើការនោះឯង ទាំងតយុទ្ធតាមឫទ្ធិបារមីទ្រង់ ដែលបណ្តាលឡើងក្នុងខ្ញុំដោយព្រះចេស្តា។ អាល់គីតាប ខ្ញុំធ្វើការនឿយហត់ដើម្បីសម្រេចគោលដៅនេះឯង គឺខំប្រឹងតយុទ្ធដោយប្រើអំណាចរបស់អ៊ីសា ដែលកំពុងតែមានសកម្មភាពក្នុងរូបខ្ញុំយ៉ាងខ្លាំង។ |
“ចូរតស៊ូចូលតាមទ្វារចង្អៀត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើនព្យាយាមចូល ប៉ុន្តែនឹងមិនអាចចូលបានទេ។
ដោយហេតុនេះ ខ្ញុំកំណត់មហិច្ឆតារបស់ខ្ញុំគឺផ្សាយដំណឹងល្អនៅកន្លែងដែលគេមិនទាន់ឮព្រះនាមព្រះគ្រីស្ទ ដើម្បីកុំឲ្យខ្ញុំសាងសង់លើគ្រឹះរបស់អ្នកដទៃឡើយ
បងប្អូនអើយ ខ្ញុំសូមអង្វរអ្នករាល់គ្នា ដោយនូវព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង និងដោយសេចក្ដីស្រឡាញ់របស់ព្រះវិញ្ញាណ ឲ្យខំប្រឹងជាមួយខ្ញុំក្នុងការអធិស្ឋានដល់ព្រះសម្រាប់ខ្ញុំ
ទោះបីជាយ៉ាងណាក៏ដោយ គឺព្រះវិញ្ញាណតែមួយដដែលនោះឯង ដែលធ្វើសកម្មភាពទាំងអស់នេះ ទាំងចែកដល់ម្នាក់ៗរៀងៗខ្លួន តាមដែលព្រះអង្គសព្វព្រះហឫទ័យ។
សកម្មភាពមានប្រភេទផ្សេងៗ ប៉ុន្តែព្រះដែលធ្វើសកម្មភាពគ្រប់យ៉ាងក្នុងមនុស្សទាំងអស់ គឺតែមួយ។
ប៉ុន្តែដោយសារតែព្រះគុណរបស់ព្រះ ខ្ញុំបានដូចសព្វថ្ងៃនេះ ហើយព្រះគុណរបស់ព្រះអង្គចំពោះខ្ញុំ ក៏មិនបានទៅជាឥតប្រយោជន៍ឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ ខ្ញុំបានធ្វើការនឿយហត់ច្រើនជាងពួកសាវ័កទាំងអស់នោះទៅទៀត; តាមពិតមិនមែនខ្ញុំទេ គឺព្រះគុណរបស់ព្រះដែលគង់នៅជាមួយខ្ញុំវិញ។
តើពួកគេជាអ្នកបម្រើរបស់ព្រះគ្រីស្ទឬ? ខ្ញុំនិយាយស្ទើរតែចង់ឆ្កួតថា ខ្ញុំលើសជាងពួកគេទៅទៀត! ខ្ញុំមានការនឿយហត់ច្រើនជាង ជាប់គុកច្រើនជាង ត្រូវគេវាយនឹងខ្សែតីច្រើនរាប់មិនអស់ ប្រឈមមុខនឹងសេចក្ដីស្លាប់ជាញឹកញាប់។
ពីព្រោះអ្នករាល់គ្នាកំពុងរកភស្តុតាងដែលបញ្ជាក់ថាព្រះគ្រីស្ទកំពុងមានបន្ទូលតាមរយៈខ្ញុំ។ ព្រះអង្គមិនទន់ខ្សោយចំពោះអ្នករាល់គ្នាទេ ផ្ទុយទៅវិញ ព្រះអង្គមានព្រះចេស្ដាក្នុងចំណោមអ្នករាល់គ្នា។
ដោយហេតុនេះ យើងកំណត់មហិច្ឆតារបស់យើងគឺបំពេញព្រះហឫទ័យព្រះអង្គ ទោះបីជាយើងនៅក្នុងរូបកាយក្ដី នៅឆ្ងាយពីរូបកាយក្ដី
ព្រមទាំងឲ្យដឹងថា ភាពធំធេងហួសវិស័យនៃព្រះចេស្ដារបស់ព្រះអង្គចំពោះយើងដែលជឿ ស្របតាមកិច្ចការដ៏មានព្រះចេស្ដាខ្លាំងពូកែរបស់ព្រះអង្គជាអ្វីផងដែរ។
ចំពោះព្រះដែលអាចធ្វើយ៉ាងលើសលប់ហួសពីអ្វីៗទាំងអស់ដែលយើងទូលសុំ ឬគិតស្មានក្ដី ដោយព្រះចេស្ដាដែលចេញឥទ្ធិពលនៅក្នុងយើង——
ខ្ញុំបានក្លាយជាអ្នកបម្រើរបស់ដំណឹងល្អនេះស្របតាមអំណោយទាននៃព្រះគុណរបស់ព្រះ ដែលបានប្រទានមកខ្ញុំតាមរយៈកិច្ចការនៃព្រះចេស្ដារបស់ព្រះអង្គ។
គ្រាន់តែថា ចូររស់នៅតាមបែបសមគួរនឹងដំណឹងល្អរបស់ព្រះគ្រីស្ទចុះ នោះទោះបីជាខ្ញុំមកជួបអ្នករាល់គ្នា ឬមិននៅជាមួយក៏ដោយ ក៏ខ្ញុំនឹងឮអំពីអ្នករាល់គ្នាថា អ្នករាល់គ្នាឈរមាំក្នុងវិញ្ញាណតែមួយ ទាំងរួមតស៊ូដោយចិត្តតែមួយដើម្បីជំនឿនៃដំណឹងល្អ
ទាំងជួបការតយុទ្ធដូចដែលអ្នករាល់គ្នាបានឃើញខ្ញុំជួប ហើយឥឡូវនេះឮថាខ្ញុំនៅតែជួបដែរ៕
ដ្បិតគឺព្រះ ដែលធ្វើសកម្មភាពក្នុងអ្នករាល់គ្នា ឲ្យអ្នករាល់គ្នាទាំងមានបំណង និងទាំងប្រព្រឹត្តតាមបំណងព្រះហឫទ័យល្អរបស់ព្រះអង្គ។
ចូរកាន់ខ្ជាប់នូវព្រះបន្ទូលនៃជីវិត ដើម្បីឲ្យខ្ញុំមានមោទនភាពនៅថ្ងៃរបស់ព្រះគ្រីស្ទ ដែលខ្ញុំមិនបានរត់ដោយឥតប្រយោជន៍ ឬធ្វើការនឿយហត់ដោយឥតប្រយោជន៍ឡើយ។
ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំតយុទ្ធខ្លាំងយ៉ាងណាដើម្បីអ្នករាល់គ្នា និងអ្នកដែលនៅឡៅឌីសេ ព្រមទាំងអស់អ្នកដែលមិនបានឃើញមុខខ្ញុំផ្ទាល់
ដោយអ្នករាល់គ្នាត្រូវបានបញ្ចុះជាមួយព្រះគ្រីស្ទក្នុងពិធីជ្រមុជទឹក អ្នករាល់គ្នាក៏ត្រូវបានលើកឲ្យរស់ឡើងវិញជាមួយព្រះគ្រីស្ទដែរ តាមរយៈជំនឿលើឫទ្ធានុភាពរបស់ព្រះដែលលើកព្រះគ្រីស្ទឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់។
អេប៉ាប្រាសបាវបម្រើរបស់ព្រះគ្រីស្ទយេស៊ូវ ដែលជាម្នាក់ពីចំណោមអ្នករាល់គ្នា ផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ គាត់តែងតែតស៊ូដើម្បីអ្នករាល់គ្នាដោយការអធិស្ឋាន ដើម្បីឲ្យអ្នករាល់គ្នាបានឈរមាំដោយគ្រប់លក្ខណ៍ ហើយជឿអស់ពីចិត្តលើបំណងព្រះហឫទ័យរបស់ព្រះគ្រប់ជំពូក។
ដ្បិតបងប្អូនអើយ អ្នករាល់គ្នានឹកចាំអំពីការនឿយហត់ និងការលំបាករបស់យើង គឺយើងបានធ្វើការទាំងយប់ទាំងថ្ងៃ ខណៈដែលយើងប្រកាសដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នា ដើម្បីកុំឲ្យទៅជាបន្ទុកដល់អ្នកណាម្នាក់ក្នុងអ្នករាល់គ្នាឡើយ។
ហើយក៏មិនដែលហូបអាហាររបស់អ្នកណាដោយឥតបង់ថ្លៃដែរ ផ្ទុយទៅវិញ យើងបានធ្វើការទាំងយប់ទាំងថ្ងៃ ដោយការនឿយហត់ និងការលំបាក ដើម្បីកុំឲ្យទៅជាបន្ទុកដល់អ្នកណាម្នាក់ក្នុងអ្នករាល់គ្នាឡើយ។
ដោយហេតុនេះ ខ្ញុំស៊ូទ្រាំនឹងគ្រប់ការទាំងអស់ដោយយល់ដល់អ្នកដែលត្រូវបានជ្រើសតាំង ដើម្បីឲ្យពួកគេទទួលបានសេចក្ដីសង្គ្រោះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ ជាមួយនឹងសិរីរុងរឿងដ៏អស់កល្បជានិច្ច។
បានប្រោសអ្នករាល់គ្នាឲ្យគ្រប់លក្ខណ៍ក្នុងការល្អគ្រប់យ៉ាង ដើម្បីឲ្យអ្នករាល់គ្នាបានប្រព្រឹត្តតាមបំណងព្រះហឫទ័យរបស់ព្រះអង្គ។ សូមឲ្យព្រះធ្វើការក្នុងយើងតាមរយៈព្រះយេស៊ូវគ្រីស្ទ ឲ្យជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គ។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គ រហូតអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន។