Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 15:20 - ព្រះគម្ពីរខ្មែរសាកល

20 ដោយហេតុនេះ ខ្ញុំ​កំណត់មហិច្ឆតា​របស់ខ្ញុំ​គឺ​ផ្សាយដំណឹងល្អ​នៅ​កន្លែងដែល​គេ​មិនទាន់​ឮព្រះនាម​ព្រះ​គ្រីស្ទ ដើម្បីកុំឲ្យ​ខ្ញុំ​សាងសង់​លើ​គ្រឹះ​របស់​អ្នកដទៃ​ឡើយ

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ​ខ្ញុំ​មាន​បំណង​ប្រកាស​ដំណឹង​ល្អ​នៅ​កន្លែង​ដែល​គេ​មិន​ធ្លាប់​ឮ​ព្រះនាម​របស់​ព្រះគ្រិស្ដ​ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​សង់​គ្រឹះ​លើ​គ្រឹះ​របស់​អ្នក​ដទៃ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ហេតុ​នេះ​បាន​ជា​ខ្ញុំ​ខំ​សង្វាត​នឹង​ប្រកាស​ដំណឹង​ល្អ មិន​មែន​នៅ​កន្លែង​ដែល​គេ​បាន​ឮ​ពី​ព្រះ‌នាម​ព្រះ‌គ្រីស្ទ​រួច​ហើយ​នោះ​ទេ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​សង់​ពី​លើ​គ្រឹះ​របស់​អ្នក​ឯ​ទៀត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ប៉ុន្តែ ខ្ញុំ​បាន​តាំង​ចិត្ត​ប្រកាស​ដំណឹង‌ល្អ​តែ​នៅ​កន្លែង​ណា​ដែល​គេ​មិន​ទាន់​ឮ​ព្រះ‌នាម​ព្រះ‌គ្រិស្ត​នៅ​ឡើយ ដើម្បី​ចៀស‌វាង​សង់​ពី​លើ​គ្រឹះ​ដែល​អ្នក​ផ្សេង​បាន​ចាក់​រួច​មក​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 គឺ​យ៉ាង​ដូច្នោះ​ឯង ដែល​ខ្ញុំ​ខំ​សង្វាត​នឹង​ផ្សាយ​ដំណឹង​ល្អ មិន​មែន​នៅ​កន្លែង​ដែល​គេ​បាន​ឮ​ពី​ព្រះ‌នាម​ព្រះ‌គ្រីស្ទ​រួច​ហើយ​នោះ​ទេ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​សង់​លើ​ជើង​ជញ្ជាំង​របស់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ក៏​ប៉ុន្ដែ ខ្ញុំ​បាន​តាំង​ចិត្ដ​ប្រកាស​ដំណឹង‌ល្អ​តែ​នៅ​កន្លែង​ណា​ដែល​គេ​មិន​ទាន់​ឮ​នាម​អាល់ម៉ា‌ហ្សៀស​នៅ​ឡើយ ដើម្បី​ចៀស​វាង​សង់​ពី​លើ​គ្រឹះ​ដែល​អ្នក​ផ្សេង​បាន​ចាក់​រួច​មក​ហើយ

សូមមើលជំពូក ចម្លង




រ៉ូម 15:20
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ចំពោះ​ខ្ញុំ ខ្ញុំ​ក៏​ឆេះឆួល​ចង់​ផ្សាយដំណឹងល្អ​ដល់​អ្នករាល់គ្នា​ដែល​នៅ​រ៉ូម​ដែរ​។


តើ​គេ​អាច​ចេញទៅ​ប្រកាស​យ៉ាងដូចម្ដេច លើកលែងតែ​គេ​ត្រូវបាន​ចាត់ឲ្យទៅ​? ដូចដែល​មាន​សរសេរ​ទុកមក​ថា​:“ជើង​របស់​អ្នក​ដែល​ប្រកាសដំណឹងល្អ​ដ៏ប្រសើរ ស្រស់ស្អាត​ណាស់ហ្ន៎​!”។


ដើម្បីឲ្យ​ខ្ញុំ​ធ្វើជា​អ្នកបម្រើ​របស់​ព្រះ​គ្រីស្ទ​យេស៊ូវ​ដល់​សាសន៍ដទៃ ដោយ​បំពេញតួនាទីជាបូជាចារ្យ​សម្រាប់​ដំណឹងល្អ​របស់​ព្រះ​។ នេះគឺ​ដើម្បីឲ្យ​តង្វាយ​របស់​សាសន៍ដទៃ​បានជា​ទីគាប់ព្រះហឫទ័យ ទាំង​ត្រូវបាន​ញែកជាវិសុទ្ធ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម