កិច្ចការ 16:17 - ព្រះគម្ពីរខ្មែរសាកល នាងដើរតាមប៉ូល និងយើង ទាំងស្រែកថា៖ “អ្នកទាំងនេះជាបាវបម្រើរបស់ព្រះដ៏ខ្ពស់បំផុត ដែលប្រកាសមាគ៌ានៃសេចក្ដីសង្គ្រោះដល់អ្នករាល់គ្នា!”។ Khmer Christian Bible នាងបានតាមយើង និងលោកប៉ូល ទាំងស្រែកថា៖ «អ្នកទាំងនេះជាអ្នកបម្រើរបស់ព្រះដ៏ខ្ពស់បំផុត ដែលប្រកាសប្រាប់អ្នករាល់គ្នាអំពីផ្លូវនៃសេចក្ដីសង្គ្រោះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងដើរតាមលោកប៉ុល និងយើង ទាំងស្រែកថា៖ «អ្នកទាំងនេះជាបាវបម្រើរបស់ព្រះដ៏ខ្ពស់បំផុត ដែលប្រកាសប្រាប់យើងពីផ្លូវសង្គ្រោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងដើរតាមក្រោយលោកប៉ូល និងយើង ទាំងស្រែកថា៖ «លោកទាំងនេះជាអ្នកបម្រើរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត លោកនាំដំណឹងអំពីមាគ៌ានៃការសង្គ្រោះមកប្រាប់អ្នករាល់គ្នា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងដើរតាមប៉ុល នឹងយើងខ្ញុំ ទាំងស្រែកថា អ្នកទាំងនេះជាអ្នកបំរើនៃព្រះដ៏ខ្ពស់បំផុត ដែលប្រាប់យើងពីផ្លូវសង្គ្រោះ អាល់គីតាប នាងដើរតាមក្រោយលោកប៉ូល និងយើងទាំងស្រែកថា៖ «លោកទាំងនេះជាអ្នកបម្រើរបស់អុលឡោះដ៏ខ្ពង់ខ្ពស់បំផុត លោកនាំដំណឹងអំពីមាគ៌ានៃការសង្គ្រោះមកប្រាប់អ្នករាល់គ្នា»។ |
ពួកគាត់ក៏នឹកឃើញថាព្រះជាថ្មដារបស់ពួកគាត់ ហើយនឹកឃើញថាព្រះដ៏ខ្ពស់បំផុតជាព្រះប្រោសលោះរបស់ពួកគាត់។
ដូច្នេះ នេប៊ូក្នេសាចូលទៅជិតមាត់ឡភ្លើងដែលកំពុងឆេះនោះ ហើយមានរាជឱង្ការថា៖ “សាដ្រាក់ មែសាក់ និងអ័បេឌនេកោ ជាអ្នកបម្រើរបស់ព្រះដ៏ខ្ពស់បំផុតអើយ ចូរចេញមក ហើយមកឯណេះមក៍!”។ សាដ្រាក់ មែសាក់ និងអ័បេឌនេកោក៏ចេញពីកណ្ដាលភ្លើងមក
នេប៊ូក្នេសាមានរាជឱង្ការថា៖ “សូមឲ្យមានព្រះពរដល់ព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌនេកោ! ព្រះអង្គបានចាត់ទូតសួគ៌របស់ព្រះអង្គឲ្យមករំដោះពួកអ្នកបម្រើរបស់ព្រះអង្គ។ ពួកគេបានទុកចិត្តលើព្រះអង្គ ហើយប្រឆាំងនឹងសេចក្ដីបង្គាប់របស់ស្ដេច ព្រមទាំងលះបង់រូបកាយរបស់ខ្លួន ដើម្បីមិនគោរពបម្រើ និងមិនថ្វាយបង្គំព្រះណាឡើយ លើកលែងតែព្រះរបស់ពួកគេប៉ុណ្ណោះ។
ជាការគាប់ចិត្តដល់យើង ដែលបង្ហាញទីសម្គាល់ និងការអស្ចារ្យដែលព្រះដ៏ខ្ពស់បំផុតបានធ្វើដល់យើង។
ព្រះរាជាអើយ ព្រះដ៏ខ្ពស់បំផុតបានប្រទានរាជ្យ អានុភាព សិរីរុងរឿង និងភាពឧត្ដុង្គឧត្ដម ដល់នេប៊ូក្នេសាព្រះបិតារបស់ព្រះករុណា។
ទ្រង់ត្រូវបានបណ្ដេញចេញពីមនុស្សលោក ហើយចិត្តរបស់ទ្រង់ត្រូវបានធ្វើឲ្យបានដូចជាសត្វព្រៃវិញ លំនៅរបស់ទ្រង់នៅជាមួយលាព្រៃ ហើយគេឲ្យទ្រង់សោយស្មៅដូចគោ រូបកាយរបស់ទ្រង់ត្រូវទទឹកដោយសន្សើមពីមេឃ រហូតទាល់តែទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតគ្រប់គ្រងលើអាណាចក្ររបស់មនុស្ស ហើយព្រះអង្គតាំងអ្នកណាក៏ដោយដែលព្រះអង្គសព្វព្រះហឫទ័យលើអាណាចក្រនោះ។
ដូច្នេះ ស្ដេចក៏បញ្ជាឲ្យនាំដានីយ៉ែលមក ហើយបោះទៅក្នុងរូងតោ។ ស្ដេចមានរាជឱង្ការនឹងដានីយ៉ែលថា៖ “សូមឲ្យព្រះរបស់អ្នក ដែលអ្នកគោរពបម្រើព្រះអង្គជានិច្ច រំដោះអ្នកចុះ!”។
កាលទ្រង់យាងចូលទៅជិតរូងនោះ ទ្រង់ស្រែកហៅដានីយ៉ែលដោយសំឡេងយ៉ាងសោកសៅ។ ស្ដេចមានរាជឱង្ការនឹងដានីយ៉ែលថា៖ “ដានីយ៉ែលអ្នកបម្រើរបស់ព្រះដ៏មានព្រះជន្មរស់អើយ តើព្រះរបស់អ្នក ដែលអ្នកគោរពបម្រើជានិច្ចនោះ បានរំដោះអ្នកពីតោបានឬទេ?”។
ពួកគេជាមួយពួកគណៈហេរ៉ូឌ បានចាត់សិស្សរបស់ពួកគេឲ្យទៅរកព្រះអង្គ ទូលថា៖ “លោកគ្រូ យើងខ្ញុំដឹងហើយថា លោកជាមនុស្សពិតត្រង់ ហើយលោកបង្រៀនមាគ៌ារបស់ព្រះតាមសេចក្ដីពិត គឺលោកមិនខ្វល់អំពីអ្នកណាទេ ដ្បិតលោកមិនរើសមុខគេឡើយ។
ពេលនោះ មើល៍! ពួកគេស្រែកឡើងថា៖ “ព្រះបុត្រារបស់ព្រះអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងយើងខ្ញុំ? តើព្រះអង្គយាងមកទីនេះដើម្បីធ្វើទុក្ខយើងខ្ញុំមុនពេលកំណត់ឬ?”។
ថា៖ “ព្រះយេស៊ូវអ្នកណាសារ៉ែតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងយើងខ្ញុំ? តើព្រះអង្គមកបំផ្លាញយើងខ្ញុំឬ? ខ្ញុំដឹងហើយថា ព្រះអង្គជាអ្នកណា គឺជាអង្គដ៏វិសុទ្ធនៃព្រះ”។
នៅពេលមកដល់ អ្នកទាំងនោះទូលព្រះអង្គថា៖ “លោកគ្រូ យើងខ្ញុំដឹងហើយថា លោកជាមនុស្សពិតត្រង់ ហើយលោកមិនខ្វល់អំពីអ្នកណាទេ ដ្បិតលោកមិនរើសមុខគេឡើយ ផ្ទុយទៅវិញលោកបង្រៀនមាគ៌ារបស់ព្រះតាមសេចក្ដីពិត។ តើយើងខ្ញុំបង់ពន្ធថ្វាយសេសារ ត្រូវឬមិនត្រូវ? តើយើងខ្ញុំគួរបង់ ឬមិនគួរបង់?”។
ទាំងស្រែកដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះយេស៊ូវព្រះបុត្រារបស់ព្រះដ៏ខ្ពស់បំផុតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងទូលបង្គំ? ទូលបង្គំទូលអង្វរព្រះអង្គដោយអាងព្រះ សូមកុំធ្វើទុក្ខទូលបង្គំឡើយ!”។
ដើម្បីផ្ដល់ចំណេះដឹងនៃសេចក្ដីសង្គ្រោះដល់ប្រជារាស្ត្ររបស់ព្រះអង្គ តាមរយៈការលើកលែងទោសបាបរបស់ពួកគេ។
បំភ្លឺអ្នកដែលស្ថិតនៅក្នុងសេចក្ដីងងឹត និងស្រមោលនៃសេចក្ដីស្លាប់ ដើម្បីនាំជើងរបស់យើងទៅក្នុងផ្លូវនៃសេចក្ដីសុខសាន្ត”។
អ្នកស៊ើបការណ៍ទាំងនោះក៏ទូលសួរព្រះអង្គថា៖ “លោកគ្រូ យើងខ្ញុំដឹងហើយថា លោកមានប្រសាសន៍ និងបង្រៀនយ៉ាងត្រឹមត្រូវ ហើយលោកមិនរើសមុខគេឡើយ ផ្ទុយទៅវិញលោកបង្រៀនមាគ៌ារបស់ព្រះតាមសេចក្ដីពិត។
“ឱ ព្រះយេស៊ូវអ្នកណាសារ៉ែតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងយើងខ្ញុំ? តើព្រះអង្គមកបំផ្លាញយើងខ្ញុំឬ? ខ្ញុំដឹងហើយថា ព្រះអង្គជាអ្នកណា គឺជាអង្គដ៏វិសុទ្ធនៃព្រះ”។
ពួកអារក្សក៏ចេញពីមនុស្សជាច្រើន ទាំងស្រែកឡើងថា៖ “ព្រះអង្គជាព្រះបុត្រារបស់ព្រះ!”។ ប៉ុន្តែព្រះយេស៊ូវទ្រង់ស្ដីឲ្យពួកវា មិនឲ្យពួកវានិយាយឡើយ ពីព្រោះពួកវាដឹងថាព្រះអង្គជាព្រះគ្រីស្ទ។
នៅពេលឃើញព្រះយេស៊ូវ គាត់ក៏ក្រាបចុះនៅមុខព្រះអង្គទាំងស្រែកឡើង ហើយទូលដោយសំឡេងយ៉ាងខ្លាំងថា៖ “ព្រះយេស៊ូវព្រះបុត្រារបស់ព្រះដ៏ខ្ពស់បំផុតអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងទូលបង្គំ? ទូលបង្គំទូលអង្វរព្រះអង្គ សូមកុំធ្វើទុក្ខទូលបង្គំឡើយ!”។
ព្រះយេស៊ូវមានបន្ទូលថា៖“គឺខ្ញុំជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មានអ្នកណាទៅឯព្រះបិតាបានឡើយ លើកលែងតែតាមរយៈខ្ញុំប៉ុណ្ណោះ។
អ័ប៉ុឡូសចាប់ផ្ដើមប្រកាសយ៉ាងក្លាហាននៅក្នុងសាលាប្រជុំ។ ពេលព្រីស៊ីឡា និងអ័គីឡាបានឮ ពួកគេក៏នាំគាត់មក ហើយពន្យល់ដល់គាត់អំពីមាគ៌ារបស់ព្រះឲ្យរឹតតែច្បាស់ថែមទៀត។
មានគ្រូដេញអារក្សជនជាតិយូដាខ្លះដែលដើរចុះឡើង បានសាកល្បងហៅព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវទៅលើអ្នកដែលមានវិញ្ញាណអាក្រក់ចូល ដោយនិយាយថា៖ “ខ្ញុំបញ្ជាពួកឯងដោយនូវព្រះយេស៊ូវដែលប៉ូលប្រកាស”។
ចូរប្រព្រឹត្តជាមនុស្សមានសេរីភាព ប៉ុន្តែកុំយកសេរីភាពនោះជាលេសដើម្បីប្រព្រឹត្តការអាក្រក់ឡើយ គឺត្រូវប្រព្រឹត្តឲ្យសមជាបាវបម្រើរបស់ព្រះវិញ។
មនុស្សជាច្រើននឹងទៅតាមការល្មោភកាមរបស់ពួកគេ ហើយមាគ៌ានៃសេចក្ដីពិតនឹងត្រូវបាននិយាយប្រមាថដោយព្រោះពួកគេ។