Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 16:17 - Khmer Christian Bible

17 នាង​បាន​តាម​យើង​ និង​លោក​ប៉ូល​ ទាំង​ស្រែក​ថា៖​ «អ្នក​ទាំង​នេះ​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត​ ដែល​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​អំពី​ផ្លូវ​នៃ​សេចក្ដី​សង្គ្រោះ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 នាង​ដើរតាម​ប៉ូល និង​យើង ទាំង​ស្រែក​ថា៖ “អ្នក​ទាំងនេះ​ជា​បាវបម្រើ​របស់​ព្រះ​ដ៏ខ្ពស់បំផុត ដែល​ប្រកាស​មាគ៌ា​នៃ​សេចក្ដីសង្គ្រោះ​ដល់​អ្នករាល់គ្នា​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 នាង​ដើរ​តាម​លោក​ប៉ុល និង​យើង ទាំង​ស្រែក​ថា៖ «អ្នក​ទាំង​នេះ​ជា​បាវ​បម្រើ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​ប្រកាស​ប្រាប់​យើង​ពី​ផ្លូវ​សង្គ្រោះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 នាង​ដើរ​តាម​ក្រោយ​លោក​ប៉ូល និង​យើង ទាំង​ស្រែក​ថា៖ «លោក​ទាំង​នេះ​ជា​អ្នក​បម្រើ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត លោក​នាំ​ដំណឹង​អំពី​មាគ៌ា​នៃ​ការ​សង្គ្រោះ​មក​ប្រាប់​អ្នក​រាល់​គ្នា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 នាង​ដើរ​តាម​ប៉ុល នឹង​យើង​ខ្ញុំ ទាំង​ស្រែក​ថា អ្នក​ទាំង​នេះ​ជា​អ្នក​បំរើ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​ប្រាប់​យើង​ពី​ផ្លូវ​សង្គ្រោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

17 នាង​ដើរ​តាម​ក្រោយ​លោក​ប៉ូល និង​យើង​ទាំង​ស្រែក​ថា៖ «លោក​ទាំង​នេះ​ជា​អ្នក​បម្រើ​របស់​អុលឡោះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត លោក​នាំ​ដំណឹង​អំពី​មាគ៌ា​នៃ​ការ​សង្គ្រោះ​មក​ប្រាប់​អ្នក​រាល់​គ្នា»។

សូមមើលជំពូក ចម្លង




កិច្ចការ 16:17
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ក៏​ចាត់​សិស្ស​របស់​ខ្លួន​ឲ្យ​ទៅ​ជាមួយ​ពួក​អ្នក​ខាង​គណៈ​ហេរ៉ូឌ​ ទូល​ព្រះអង្គ​ថា៖​ «លោកគ្រូ​អើយ‍!​ យើង​ដឹង​ថា​លោក​ពិត​ត្រង់​ ហើយ​បង្រៀន​អំពី​ផ្លូវ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដី​ពិត​ និង​មិន​ខ្វល់​ពី​អ្នកណា​ទេ​ ព្រោះ​លោក​មិន​យល់​មុខ​មនុស្ស​ណា​ឡើយ​


ពួកវា​ស្រែក​ឡើង​ថា៖​ «ឱ​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​អើយ!​ តើ​យើង​ និង​ព្រះអង្គ​មាន​ហេតុ​អ្វី​នឹង​គ្នា?​ តើ​ព្រះអង្គ​មក​ទី​នេះ​ ដើម្បី​ធ្វើ​ទោស​យើង​មុន​ពេល​កំណត់​ឬ?»


ស្រែក​ឡើង​ថា៖​ «ព្រះយេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​អើយ!​ តើ​យើង​និង​ព្រះអង្គ​មាន​រឿង​ហេតុ​អ្វី​នឹង​គ្នា?​ តើ​ព្រះអង្គ​មក​បំផ្លាញ​យើង​ឬ?​ ខ្ញុំ​ស្គាល់​ហើយ​ ព្រះអង្គ​ជា​អង្គ​បរិសុទ្ធ​នៃ​ព្រះជាម្ចាស់»​


ពេល​មក​ដល់​ ពួកគេ​សួរ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​ យើង​ដឹង​ថា​ លោក​ពិត​ត្រង់​ លោក​មិន​ខ្វល់​ពី​អ្នក​ណា​ទេ​ ព្រោះ​លោក​មិន​យោគ​យល់​មុខ​មនុស្ស​ឡើយ​ ផ្ទុយ​ទៅ​វិញ​ លោក​បង្រៀន​ពី​ផ្លូវ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដី​ពិត។​ ដូច្នេះ​ តើ​ការ​បង់​ពន្ធ​ឲ្យ​ព្រះ​ចៅ​អធិរាជ​នោះ​ តឹ្រម​ត្រូវ​តាម​វិន័យ​ដែរ​ឬ​ទេ?​ តើ​យើង​គួរ​បង់​ ឬ​ក៏​មិន​គួរ​បង់?»​


និង​ទូល​ដោយ​សំឡេង​ស្រែក​ខ្លាំងៗ​ថា៖​ «ឱ​ព្រះយេស៊ូ​ ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពស់​បំផុត​អើយ!​ តើ​ព្រះអង្គ​ និង​ខ្ញុំ​មាន​ហេតុ​អ្វី​នឹង​គ្នា?​ ខ្ញុំ​សុំ​ឲ្យ​ព្រះអង្គ​ស្បថ​នឹង​ព្រះជាម្ចាស់​ថា​ មិន​ធ្វើ​ទារុណ​កម្ម​ខ្ញុំ​ទេ»​


និង​ផ្ដល់​ការ​យល់ដឹង​ដល់​ប្រជាជន​របស់​ព្រះអង្គ​អំពី​សេចក្ដី​សង្គ្រោះ​ដោយ​ការ​លើក​លែង​ទោស​បាប​របស់​ពួកគេ​


ដើម្បី​បំភ្លឺ​ដល់​អស់​អ្នក​ដែល​នៅ​ក្នុង​សេចក្ដី​ងងឹត​ និង​អស់​អ្នក​ដែល​អង្គុយ​ក្រោម​ស្រមោល​នៃ​សេចក្ដី​ស្លាប់​ ហើយ​ដើម្បី​នាំ​ជើង​យើង​ទៅ​ក្នុង​ផ្លូវ​នៃ​សេចក្ដី​សុខសាន្ដ»។​


ពួកគេ​បាន​សួរ​ព្រះអង្គ​ថា៖​ «លោក​គ្រូ​អើយ!​ យើង​ដឹង​ថា​ លោក​និយាយ​ និង​បង្រៀន​យ៉ាង​ត្រឹមត្រូវ​ ហើយ​លោក​មិន​យោគ​យល់​មុខ​មនុស្ស​ណា​ឡើយ​ ផ្ទុយ​ទៅ​វិញ​ លោក​បង្រៀន​អំពី​ផ្លូវ​របស់​ព្រះជាម្ចាស់​ទៅ​តាម​សេចក្ដី​ពិត​


«ព្រះយេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​អើយ​ តើ​យើង​ និង​ព្រះអង្គ​មាន​រឿង​ហេតុអ្វី​នឹង​គ្នា?​ តើ​ព្រះអង្គ​មក​បំផ្លាញ​យើង​ឬ?​ ខ្ញុំ​ស្គាល់​ហើយ​ ព្រះអង្គ​ជា​អង្គ​បរិសុទ្ធ​នៃ​ព្រះជាម្ចាស់»។​


ពួក​អារក្ស​បាន​ចេញ​ពី​មនុស្ស​ជាច្រើន​ ទាំង​ស្រែក​ថា៖​ «ព្រះអង្គ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់»​ ប៉ុន្ដែ​ព្រះអង្គ​បាន​ស្ដីបន្ទោស​ពួកវា​ មិន​អនុញ្ញាត​ឲ្យ​ពួកវា​និយាយ​ទេ​ ពីព្រោះ​ពួកវា​ស្គាល់​ថា​ព្រះអង្គ​ជា​ព្រះគ្រិស្ដ។​


ពេល​ឃើញ​ព្រះយេស៊ូ​ គាត់​ក៏​ក្រាប​នៅ​ពី​មុខ​ព្រះអង្គ​ និង​បាន​ស្រែក​ទូល​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «ឱ​ព្រះយេស៊ូ​ ដែល​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ដ៏​ខ្ពស់​បំផុត​អើយ!​ តើ​ខ្ញុំ​ និង​ព្រះអង្គ​មាន​រឿង​ហេតុអ្វី​នឹង​គ្នា?​ ខ្ញុំ​សូម​អង្វរ​ព្រះអង្គ​ កុំ​ធ្វើ​ទារុណ​កម្ម​ខ្ញុំ​អី»។​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ខ្ញុំ​ជា​ផ្លូវ​ ជា​សេចក្ដី​ពិត​ ហើយ​ជា​ជីវិត​ គ្មាន​អ្នកណា​ទៅ​ឯ​ព្រះ​វរ​បិតា​បាន​ឡើយ​ លើកលែង​តែ​ទៅ​តាមរយៈ​ខ្ញុំ​


គាត់​ចាប់ផ្ដើម​ប្រកាស​យ៉ាង​មោះមុត​នៅ​ក្នុង​សាលា​ប្រជុំ​ ហើយ​ពេល​លោក​អ័គីឡា​ និង​នាង​ព្រីស៊ីល​បាន​ឮ​ដូច្នេះ​ ក៏​នាំ​គាត់​មក​ ហើយ​ពន្យល់​ប្រាប់​គាត់​ថែម​ទៀត​យ៉ាង​ច្បាស់​លាស់​អំពី​មាគ៌ា​របស់​ព្រះជាម្ចាស់។​


ដូច្នេះ​ ក៏​មាន​គ្រូ​មន្ដ​អាគម​ជនជាតិ​យូដា​ខ្លះ​ ដែល​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​បាន​ព្យាយាម​ប្រើ​ព្រះនាម​ព្រះអម្ចាស់​យេស៊ូ​ បង្គាប់​លើ​ពួក​អ្នក​ដែល​មាន​វិញ្ញាណ​អាក្រក់​ចូល​ ដោយ​និយាយ​ថា៖​ «យើង​បង្គាប់​ឯង​ដោយ​នូវ​ព្រះ​យេស៊ូ​ ដែល​លោក​ប៉ូល​ប្រកាស»​


ចូរ​ប្រព្រឹត្ដ​ឲ្យ​សម​ជា​មនុស្ស​មាន​សេរីភាព​ ប៉ុន្ដែ​មិន​ត្រូវ​ប្រើ​សេរីភាព​នោះ​បិទបាំង​សេចក្ដី​អាក្រក់​ឡើយ​ ផ្ទុយ​ទៅ​វិញ​ត្រូវ​ប្រព្រឹត្ដ​ឲ្យសម​ជា​បាវបម្រើ​របស់​ព្រះជាម្ចាស់។​


មនុស្ស​ជា​ច្រើន​នឹង​ដើរ​តាម​អំពើ​ល្មោភកាម​របស់​ពួកគេ​ ហើយ​ផ្លូវ​នៃ​សេចក្ដី​ពិត​នឹង​ត្រូវ​ប្រមាថ​ដោយ​ព្រោះ​តែ​ពួកគេ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម