Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 5:21 - ព្រះគម្ពីរខ្មែរសាកល

21 ទ្រង់​ត្រូវបាន​បណ្ដេញចេញ​ពី​មនុស្សលោក ហើយ​ចិត្ត​របស់ទ្រង់​ត្រូវបាន​ធ្វើឲ្យបាន​ដូចជា​សត្វព្រៃ​វិញ លំនៅ​របស់ទ្រង់​នៅជាមួយ​លាព្រៃ ហើយ​គេ​ឲ្យ​ទ្រង់​សោយ​ស្មៅ​ដូច​គោ រូបកាយ​របស់ទ្រង់​ត្រូវ​ទទឹក​ដោយ​សន្សើម​ពី​មេឃ រហូតទាល់តែ​ទ្រង់​បាន​ជ្រាប​ថា ព្រះ​ដ៏ខ្ពស់បំផុត​គ្រប់គ្រង​លើ​អាណាចក្រ​របស់​មនុស្ស ហើយ​ព្រះអង្គ​តាំង​អ្នកណាក៏ដោយ​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​លើ​អាណាចក្រនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ទ្រង់​ត្រូវ​គេ​បណ្តេញ​ពី​ចំណោម​មនុស្ស ហើយ​គំនិត​របស់​ស្ដេច​បាន​ត្រឡប់​ដូច​ជា​គំនិត​របស់​សត្វ ទ្រង់​មាន​ទី​លំ‌នៅ​ជា​មួយ​លា​ព្រៃ ក៏​សោយ​ស្មៅ​ដូច​គោ ហើយ​ព្រះ​កាយ​ទទឹក​ជោក​ដោយ​ទឹក​សន្សើម​ពី​លើ​មេឃ ដរាប​ដល់​ទ្រង់​បាន​ជ្រាប​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ថា ទ្រង់​តាំង​អ្នក​ណា​ឡើង​ឲ្យ​គ្រប់‌គ្រង ក៏​តាម​តែ​ព្រះ‌ហឫ‌ទ័យ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 គេ​បាន​បណ្តេញ​ព្រះ‌រាជា​ចេញ​ពី​ចំណោម​មនុស្ស ចិត្ត​គំនិត​របស់​ព្រះ‌រាជា​ប្រែ​ទៅ​ជា​មាន​លក្ខណៈ​ដូច​សត្វ​តិរច្ឆាន ទ្រង់​គង់​នៅ​ជា​មួយ​សត្វ​ព្រៃ គេ​ឲ្យ​ទ្រង់​សោយ​ស្មៅ​ដូច​គោ ហើយ​ព្រះ‌កាយ​ទទឹក​ជោក​ទៅ​ដោយ​ទឹក​សន្សើម ដែល​ធ្លាក់​ពី​លើ​មេឃ​មក រហូតទល់​ពេល​ព្រះ‌រាជា​ទទួល​ស្គាល់​ថា ព្រះ‌ជាម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​របស់​មនុស្ស​លោក​ទាំង​អស់ ហើយ​ព្រះអង្គ​លើក​នរណា​ឲ្យ​សោយ‌រាជ្យ​ក៏​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ទ្រង់​ត្រូវ​បណ្តេញ​ពី​ពួក​មនុស្ស​ទៅ ហើយ​ព្រះ‌ទ័យ​ទ្រង់​បាន​ត្រឡប់​ទៅ ដូច​ជា​ចិត្ត​របស់​សត្វ​វិញ ទ្រង់​មាន​ទី​លំនៅ​ជា​មួយ​នឹង​លា​ព្រៃ ក៏​សោយ​ស្មៅ​ដូច​ជា​គោ ហើយ​ត្រូវ​ទទឹក​ដោយ​សន្សើម​ពី​លើ​មេឃ ដរាប​ដល់​ទ្រង់​បាន​ជ្រាប​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ហើយ​ថា ទ្រង់​តាំង​អ្នក​ណា​ឡើង​ឲ្យ​គ្រប់‌គ្រង នោះ​ក៏​តាម​ព្រះ‌ហឫទ័យ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 គេ​បាន​បណ្តេញ​ស្តេច​ចេញ​ពី​ចំណោម​មនុស្ស ចិត្ត​គំនិត​របស់​ស្តេច​ប្រែ​ទៅ​ជា​មាន​លក្ខណៈ​ដូច​សត្វ​តិរច្ឆាន ស្តេច​នៅ​ជា​មួយ​សត្វ​ព្រៃ គេ​ឲ្យ​ស្តេច​ពិសា​ស្មៅ​ដូច​គោ ហើយ​រូប‌កាយ​ទទឹក​ជោក​ទៅ​ដោយ​ទឹក​សន្សើម ដែល​ធ្លាក់​ពី​លើ​មេឃ​មក រហូត​ទល់​ពេល​ស្តេច​ទទួល​ស្គាល់​ថា អុលឡោះ​ជា​ម្ចាស់​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​គ្រប់‌គ្រង​លើ​រាជ​សម្បត្តិ​របស់​មនុស្ស​លោក​ទាំង​អស់ ហើយ​ទ្រង់​លើក​នរណា​ឲ្យ​សោយ‌រាជ្យ​ក៏​បាន។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 5:21
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ស្រែកឡើង​យ៉ាងខ្លាំង ហើយ​និយាយ​ដូច្នេះ​ថា​: ‘ចូរ​កាប់រំលំ​ដើមឈើ​នេះ ហើយ​កាត់​មែក​របស់វា​ចោល​! ចូរ​អង្រួនជម្រុះ​ស្លឹក​របស់វា ហើយ​កម្ចាត់កម្ចាយ​ផ្លែ​របស់វា​! ចូរឲ្យ​សត្វព្រៃ​រត់ចេញ​ពី​ក្រោម​វា ចូរឲ្យ​បក្សាបក្សី​រត់ចេញ​ពី​មែក​វា​!


សេចក្ដីប្រកាស​នេះ​ជា​ការសម្រេច​របស់​ពួក​អ្នកសង្កេតការណ៍ សាលក្រម​នេះ​ជា​ពាក្យ​របស់​ពួកអ្នក​វិសុទ្ធ ដើម្បីឲ្យ​មនុស្សរស់​បាន​ដឹង​ថា ព្រះ​ដ៏ខ្ពស់បំផុត​គ្រប់គ្រង​លើ​អាណាចក្រ​របស់​មនុស្ស ក៏​ប្រទាន​អាណាចក្រនោះ​ដល់​អ្នកណា​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ ព្រមទាំង​តាំង​មនុស្ស​តូចទាប​លើ​វា​ផង’។


ព្រះរាជា​អើយ គឺ​ព្រះករុណា​ហើយ ដែល​បាន​ធំឡើង ហើយ​បានជាមាំ​! ដ្បិត​អានុភាព​របស់ព្រះករុណា​បាន​ធំឡើង​ដល់​មេឃ ហើយ​រាជ្យអំណាច​របស់ព្រះករុណា​បាន​ដល់​ចុងបំផុត​នៃ​ផែនដី​។


គឺ​ព្រះករុណា​នឹង​ត្រូវបាន​បណ្ដេញចេញ​ពី​មនុស្ស ហើយ​លំនៅ​របស់ព្រះករុណា​នឹង​នៅ​ជាមួយ​សត្វព្រៃនៃទីវាល​។ គេ​នឹង​ឲ្យ​ព្រះករុណា​សោយ​ស្មៅ​ដូច​គោ ហើយ​ព្រះករុណា​នឹង​ត្រូវ​ទទឹក​ដោយ​សន្សើម​ពី​មេឃ ហើយ​រយៈពេល​ប្រាំពីរ​គ្រា​នឹង​កន្លងផុត​ពី​ព្រះករុណា គឺ​រហូតទាល់តែ​ព្រះករុណា​ជ្រាប​ថា ព្រះ​ដ៏ខ្ពស់បំផុត​គ្រប់គ្រង​លើ​អាណាចក្រ​របស់​មនុស្ស ហើយ​ប្រទាន​អាណាចក្រនោះ​ដល់​អ្នកណា​ដែល​ព្រះអង្គ​សព្វព្រះហឫទ័យ​។


រីឯ​ដូចដែល​ត្រូវបាន​បង្គាប់​ឲ្យ​ទុក​ដង្គត់ និង​ឫស​របស់​ដើមឈើ​នោះ​យ៉ាងណា អាណាចក្រ​របស់ព្រះករុណា​ក៏នឹង​នៅស្ថិតស្ថេរ​ដល់​ព្រះករុណា​យ៉ាងនោះដែរ កាលណា​ព្រះករុណា​ជ្រាប​ថា ស្ថានសួគ៌​គ្រប់គ្រង​។


លុះ​ផុត​ថ្ងៃ​ទាំងនោះ យើង នេប៊ូក្នេសា បាន​ងើបភ្នែកឡើង​ទៅ​លើមេឃ នោះ​វិចារណញ្ញាណ​របស់យើង​ក៏​ត្រឡប់​មក​យើង​វិញ ហើយ​យើង​បាន​ថ្វាយពរ​ព្រះ​ដ៏ខ្ពស់បំផុត ព្រមទាំង​សរសើរតម្កើង ហើយ​ថ្វាយសិរីរុងរឿង​ដល់​ព្រះ​ដ៏មានព្រះជន្មរស់​អស់កល្ប​ផង ដ្បិត​រាជ្យអំណាច​របស់ព្រះអង្គ​ជា​រាជ្យអំណាច​ដ៏អស់កល្ប ហើយ​អាណាចក្រ​របស់ព្រះអង្គ​នៅ​ពីជំនាន់មួយទៅជំនាន់មួយ​!


មនុស្ស​ទាំងអស់​ដែល​រស់នៅ​លើ​ផែនដី ក៏​ត្រូវបាន​ចាត់ទុក​ដូចជា​គ្មានអ្វីសោះ ហើយ​ព្រះអង្គ​ទ្រង់​ធ្វើ​តាម​ព្រះហឫទ័យ​របស់ព្រះអង្គ​នៅកណ្ដាលចំណោម​ពលបរិវារ​នៃ​ស្ថានសួគ៌ និង​នៅកណ្ដាលចំណោម​មនុស្សដែល​រស់នៅ​លើ​ផែនដី​។ គ្មាន​អ្នកណា​អាច​ទប់​ព្រះហស្ត​របស់ព្រះអង្គ ឬ​សួរ​ព្រះអង្គ​ថា​៖ “តើ​ព្រះអង្គ​ធ្វើ​អ្វី​?” បាន​ឡើយ​។


ឥឡូវនេះ យើង នេប៊ូក្នេសា សូម​សរសើរ លើកតម្កើង និង​ថ្វាយសិរីរុងរឿង​ដល់​ព្រះមហាក្សត្រ​នៃ​ស្ថានសួគ៌ ដ្បិត​អស់ទាំង​កិច្ចការ​របស់ព្រះអង្គ​ពិតត្រង់ មាគ៌ា​របស់ព្រះអង្គ​សុចរិតយុត្តិធម៌ ហើយ​ព្រះអង្គ​អាច​បន្ទាប​អ្នកដែល​ដើរ​ក្នុង​អំនួត​ផង​៕


ព្រះរាជា​អើយ ព្រះ​ដ៏ខ្ពស់បំផុត​បាន​ប្រទាន​រាជ្យ អានុភាព សិរីរុងរឿង និង​ភាពឧត្ដុង្គឧត្ដម ដល់​នេប៊ូក្នេសា​ព្រះបិតា​របស់ព្រះករុណា​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម