ព្រះយេហូវ៉ាបានស្បថនឹងដាវីឌដោយសេចក្ដីពិតត្រង់ ដែលព្រះអង្គនឹងមិនបែរចេញពីសម្បថនោះឡើយថា៖ “យើងនឹងយកផលមួយដែលកើតពីអ្នក ដាក់លើបល្ល័ង្ករបស់អ្នក។
កិច្ចការ 13:23 - ព្រះគម្ពីរខ្មែរសាកល “គឺពីពូជពង្សដាវីឌនេះឯង ដែលព្រះបានប្រទានព្រះសង្គ្រោះគឺព្រះយេស៊ូវដល់អ៊ីស្រាអែល ស្របតាមសេចក្ដីសន្យា។ Khmer Christian Bible តាមរយៈពូជពង្សស្ដេចនេះហើយ ដែលព្រះអម្ចាស់បានបញ្ជូនព្រះយេស៊ូជាព្រះអង្គសង្គ្រោះឲ្យជនជាតិអ៊ីស្រាអែលតាមសេចក្ដីសន្យា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺក្នុងព្រះរាជវង្សស្តេចនោះហើយ ដែលព្រះបានបង្កើតព្រះសង្គ្រោះមួយអង្គ គឺព្រះយេស៊ូវ ដល់សាសន៍អ៊ីស្រាអែល ដូចព្រះអង្គបានសន្យា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងព្រះរាជវង្សរបស់ព្រះបាទដាវីឌនេះហើយ ដែលព្រះជាម្ចាស់ប្រទានឲ្យព្រះយេស៊ូកើតមក និងធ្វើជាព្រះសង្គ្រោះរបស់ជនជាតិអ៊ីស្រាអែល ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺពីព្រះវង្សាស្តេចនោះហើយ ដែលព្រះបានបង្កើតព្រះអង្គសង្គ្រោះ១អង្គ ដល់សាសន៍អ៊ីស្រាអែល តាមសេចក្ដីសន្យា គឺជាព្រះយេស៊ូវ អាល់គីតាប ក្នុងពូជពង្សរបស់ទតនេះហើយ ដែលអុលឡោះប្រទានឲ្យអ៊ីសាកើតមក និងធ្វើជាអ្នកសង្រ្គោះរបស់ជនជាតិអ៊ីស្រអែល ស្របតាមបន្ទូលសន្យារបស់អុលឡោះ។ |
ព្រះយេហូវ៉ាបានស្បថនឹងដាវីឌដោយសេចក្ដីពិតត្រង់ ដែលព្រះអង្គនឹងមិនបែរចេញពីសម្បថនោះឡើយថា៖ “យើងនឹងយកផលមួយដែលកើតពីអ្នក ដាក់លើបល្ល័ង្ករបស់អ្នក។
នៅថ្ងៃនោះ ឫសរបស់អ៊ីសាយនឹងឈរឡើងជាទង់សញ្ញាដល់ជាតិសាសន៍ទាំងឡាយ; ប្រជាជាតិនានានឹងស្វែងរកអ្នកនោះ ហើយទីសម្រាករបស់លោកនឹងបានរុងរឿង។
ចូរចូលមកជិត ហើយប្រកាសចុះ! មែនហើយ ចូរប្រឹក្សាគ្នាចុះ! តើនរណាបានតំណាលការនេះឲ្យស្ដាប់តាំងពីបុរាណមក? តើនរណាបានប្រកាសការនេះតាំងពីដើមមក? តើមិនមែនយើងជាយេហូវ៉ាទេឬ? គ្មានព្រះណាទៀតក្រៅពីយើងឡើយ ដែលជាព្រះដ៏សុចរិតយុត្តិធម៌ និងជាព្រះសង្គ្រោះ; ក្រៅពីយើង គ្មានអ្នកណាឡើយ។
ដូច្នេះ អេសាយក៏និយាយថា៖ “វង្សត្រកូលដាវីឌអើយ ចូរស្ដាប់ចុះ! តើជាការតូចតាចសម្រាប់អ្នករាល់គ្នាឬ ដែលធ្វើឲ្យមនុស្សធុញទ្រាន់ បានជាធ្វើឲ្យព្រះរបស់ខ្ញុំធុញទ្រាន់ដែរដូច្នេះ?
កូនស្រីស៊ីយ៉ូនអើយ ចូរត្រេកអរយ៉ាងខ្លាំងចុះ! កូនស្រីយេរូសាឡិមអើយ ចូរស្រែកហ៊ោសប្បាយចុះ! មើល៍! ស្ដេចរបស់អ្នកនឹងយាងមករកអ្នក ព្រះអង្គទ្រង់សុចរិតយុត្តិធម៌ ទាំងនាំមកនូវសេចក្ដីសង្គ្រោះ ព្រះអង្គបន្ទាបខ្លួនគង់លើលា—— គង់លើកូនលាមួយ គឺកូនរបស់មេលា។
កំណត់ត្រាវង្សត្រកូលរបស់ព្រះយេស៊ូវគ្រីស្ទ ដែលជាពូជពង្សដាវីឌ និងជាពូជពង្សអ័ប្រាហាំ:
នាងនឹងសម្រាលបានកូនប្រុសម្នាក់ ហើយអ្នកត្រូវដាក់ឈ្មោះកូននោះថា យេស៊ូវ ដ្បិតកូននោះនឹងសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គពីបាបរបស់ពួកគេ”។
ហ្វូងមនុស្សដែលដើរពីមុខពីក្រោយព្រះអង្គ ក៏ស្រែកថា៖ “ហូសាណាដល់បុត្រដាវីឌ! សូមឲ្យមានព្រះពរដល់ព្រះអង្គ ដែលយាងមកក្នុងព្រះនាមរបស់ព្រះអម្ចាស់! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត!”។
ថា៖“តើអ្នករាល់គ្នាគិតដូចម្ដេចអំពីព្រះគ្រីស្ទ? តើព្រះអង្គជាពូជពង្សរបស់នរណា?”។ ពួកគេទូលព្រះអង្គថា៖ “ជាពូជពង្សរបស់ដាវីឌ”។
ព្រះអង្គបានលើកស្នែងនៃសេចក្ដីសង្គ្រោះឡើងសម្រាប់យើង ក្នុងពូជពង្សរបស់ដាវីឌអ្នកបម្រើរបស់ព្រះអង្គ
ពួកគេក៏និយាយនឹងស្ត្រីនោះថា៖ “ឥឡូវនេះយើងជឿ មិនមែនដោយសារតែសម្ដីរបស់នាងទៀតទេ គឺដោយសារយើងផ្ទាល់បានឮ ហើយដឹងថា ព្រះអង្គពិតជាព្រះសង្គ្រោះនៃពិភពលោក”។
តើបទគម្ពីរមិនបានចែងថា ព្រះគ្រីស្ទមកពីពូជពង្សរបស់ដាវីឌ និងពីបេថ្លេហិមជាភូមិដែលដាវីឌបានរស់នៅទេឬ?”។
ដូច្នេះយើងកំពុងប្រកាសដល់អ្នករាល់គ្នានូវដំណឹងល្អដែលត្រូវបានសន្យាដល់ដូនតារបស់យើង
ដោយព្រោះលោកជាព្យាការី ព្រមទាំងជ្រាបថា ព្រះបានស្បថនឹងលោកដោយពាក្យសម្បថថាម្នាក់ពីពូជពង្សរបស់លោកនឹងអង្គុយលើបល្ល័ង្ករបស់លោក
ព្រះបានតាំងអ្នកបម្រើរបស់ព្រះអង្គឡើង ហើយចាត់ព្រះអង្គឲ្យមកឯអ្នករាល់គ្នាជាមុន ដើម្បីប្រទានពរអ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នាម្នាក់ៗចេញពីអំពើអាក្រក់”៕
គ្មានសេចក្ដីសង្គ្រោះតាមរយៈអ្នកណាផ្សេងទៀតឡើយ ដ្បិតនៅក្រោមមេឃ គ្មាននាមផ្សេងទៀតដែលបានប្រទានមកមនុស្ស ដើម្បីឲ្យយើងត្រូវតែទទួលការសង្គ្រោះនោះឡើយ”។
អំពីព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង។ បើគិតតាមសាច់ឈាម ព្រះអង្គប្រសូតមកពីពូជពង្សរបស់ដាវីឌ
នោះទើបអ៊ីស្រាអែលទាំងមូលនឹងបានសង្គ្រោះ ដូចដែលមានសរសេរទុកមកថា: “ព្រះរំដោះនឹងយាងមកពីស៊ីយ៉ូន ព្រះអង្គនឹងដកយកការមិនគោរពព្រះចេញពីយ៉ាកុប។
ជូនចំពោះទីតុស កូនដ៏ពិតប្រាកដ ក្នុងជំនឿដែលយើងមានរួមគ្នា។ សូមឲ្យព្រះគុណ និងសេចក្ដីសុខសាន្តពីព្រះដែលជាព្រះបិតា និងពីព្រះគ្រីស្ទយេស៊ូវព្រះសង្គ្រោះនៃយើង មានដល់អ្នក!
ពីខ្ញុំ ស៊ីម៉ូនពេត្រុស ដែលជាបាវបម្រើ និងជាសាវ័ករបស់ព្រះយេស៊ូវគ្រីស្ទ ជូនចំពោះពួកអ្នកដែលទទួលជំនឿដ៏មានតម្លៃស្មើនឹងជំនឿរបស់យើង តាមរយៈសេចក្ដីសុចរិតរបស់ព្រះនៃយើង និងរបស់ព្រះសង្គ្រោះ គឺព្រះយេស៊ូវគ្រីស្ទ។
ហើយធ្វើដូច្នេះ ការចូលទៅក្នុងអាណាចក្រដ៏អស់កល្បជានិច្ចរបស់ព្រះយេស៊ូវគ្រីស្ទដែលជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់នៃយើង នឹងត្រូវបានប្រទានដល់អ្នករាល់គ្នាយ៉ាងពេញលេញ។
ប្រសិនបើក្រោយពីពួកគេរួចផុតពីសេចក្ដីសៅហ្មងរបស់ពិភពលោកនេះតាមរយៈចំណេះដឹងអំពីព្រះអម្ចាស់ និងព្រះសង្គ្រោះនៃយើង គឺព្រះយេស៊ូវគ្រីស្ទទៅហើយ ប៉ុន្តែជាប់ជំពាក់នឹងសេចក្ដីទាំងនេះម្ដងទៀត ហើយត្រូវវាបង្ក្រាប នោះសភាពចុងក្រោយនឹងត្រឡប់ជាអាក្រក់ជាងសភាពដើមទៅទៀត សម្រាប់ពួកគេ។
ផ្ទុយទៅវិញ ចូរចម្រើនឡើងក្នុងព្រះគុណ និងចំណេះដឹងអំពីព្រះយេស៊ូវគ្រីស្ទដែលជាព្រះសង្គ្រោះ និងជាព្រះអម្ចាស់នៃយើង។ សូមឲ្យមានសិរីរុងរឿងដល់ព្រះអង្គ នៅឥឡូវនេះ ព្រមទាំងរហូតដល់ថ្ងៃនៃសេចក្ដីអស់កល្បជានិច្ច! អាម៉ែន៕៚
ដើម្បីឲ្យអ្នករាល់គ្នានឹកចាំព្រះបន្ទូលដែលត្រូវបានថ្លែងមកតាមរយៈបណ្ដាព្យាការីដ៏វិសុទ្ធ និងនឹកចាំសេចក្ដីបង្គាប់របស់ព្រះអម្ចាស់ដែលជាព្រះសង្គ្រោះ ដែលប្រទានមកតាមរយៈពួកសាវ័ករបស់អ្នករាល់គ្នា។
យើងបានឃើញ ហើយឥឡូវនេះយើងធ្វើបន្ទាល់ថា ព្រះបិតាបានចាត់ព្រះបុត្រាឲ្យមកជាព្រះសង្គ្រោះនៃពិភពលោក។
គឺព្រះតែមួយអង្គគត់ដែលជាព្រះសង្គ្រោះនៃយើង សូមឲ្យមានសិរីរុងរឿង ភាពឧត្ដុង្គឧត្ដម ព្រះចេស្ដា និងសិទ្ធិអំណាច តាមរយៈព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង តាំងពីមុនសម័យកាលទាំងអស់ នៅបច្ចុប្បន្ននេះ និងអស់កល្បតរៀងទៅ! អាម៉ែន៕៚
“យើង យេស៊ូវ បានចាត់ទូត របស់យើងឲ្យមកធ្វើបន្ទាល់អំពីសេចក្ដីទាំងនេះដល់អ្នករាល់គ្នា សម្រាប់ក្រុមជំនុំទាំងឡាយ។ យើងជាឫស និងជាពូជពង្សរបស់ដាវីឌ ជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចាច”។