Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 13:24 - ព្រះគម្ពីរខ្មែរសាកល

24 មុន​ការយាងមក​របស់​ព្រះយេស៊ូវ យ៉ូហាន​បាន​ប្រកាសទុកមុន​អំពី​ពិធីជ្រមុជទឹក​នៃ​ការកែប្រែចិត្ត​ដល់​ប្រជាជន​អ៊ីស្រាអែល​ទាំងអស់​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

24 មុន​ពេល​ព្រះអង្គ​យាង​មក​ លោក​យ៉ូហាន​បាន​ប្រកាស​ប្រាប់​ប្រជាជន​អ៊ីស្រាអែល​ទាំង​អស់​អំពី​ពិធី​ជ្រមុជទឹក​ ដែល​ជា​ភស្ដុតាង​បង្ហាញ​ពី​ការ​ប្រែចិត្ត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 មុន​ពេល​ព្រះ‌អង្គ​យាង​មក លោក​យ៉ូហាន​បាន​ប្រកាស​ប្រាប់​អំពី​ពិធី​ជ្រមុជ​ខាង​ការ​ប្រែ​ចិត្ត ដល់​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 មុន​នឹង​ព្រះ‌យេស៊ូ​យាង​មក​ដល់ លោក​យ៉ូហាន​បាន​ប្រកាស​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​កែ​ប្រែ​ចិត្ត​គំនិត ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 តែ​មុន​ដែល​ទ្រង់​យាង​មក នោះ​លោក​យ៉ូហាន​បាន​ប្រកាស​ប្រាប់​ពី​បុណ្យ​ជ្រមុជ‌ទឹក ខាង​ឯ​ការ​ប្រែ​ចិត្ត ដល់​សាសន៍​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ជា​ស្រេច​ហើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 មុន​នឹង​អ៊ីសា​មក​ដល់ យ៉ះយ៉ា​បាន​ប្រកាស​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​កែ​ប្រែ​ចិត្ដ​គំនិត ដោយ​ទទួល​ពិធី​ជ្រមុជ​ទឹក។

សូមមើលជំពូក ចម្លង




កិច្ចការ 13:24
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ការចាប់ផ្ដើម​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ​។


ចំណែកឯ​កូន​វិញ កូន​នឹង​ត្រូវបាន​ហៅថា​ព្យាការី​របស់​ព្រះ​ដ៏ខ្ពស់បំផុត ដ្បិត​កូន​នឹង​ដើរនាំមុខ​ព្រះអម្ចាស់ ដើម្បី​រៀបចំ​ផ្លូវ​របស់​ព្រះអង្គ


ចាប់តាំងពី​ពិធីជ្រមុជទឹក​របស់​យ៉ូហាន រហូតដល់​ថ្ងៃ​ដែល​ព្រះយេស៊ូវ​ត្រូវបាន​ទទួលឡើង​ពី​ពួកយើង​ទៅ គឺ​ឲ្យ​ម្នាក់​ក្នុង​អ្នកទាំងនេះ​ធ្វើជា​សាក្សី​ជាមួយ​យើង​អំពី​ការរស់ឡើងវិញ​របស់​ព្រះយេស៊ូវ”។


និង​ការ​ដែល​បាន​កើតឡើង​ក្នុង​យូឌា​ទាំងមូល ដោយ​ចាប់ផ្ដើម​ពី​កាលីឡេ ក្រោយពី​ពិធីជ្រមុជទឹក​ដែល​យ៉ូហាន​បាន​ប្រកាស


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម