រុយងាប់ធ្វើឲ្យប្រេងរបស់អ្នកធ្វើទឹកអប់ភាយក្លិនស្អុយ; ភាពល្ងង់តែបន្តិចក៏ធ្ងន់ជាងប្រាជ្ញា និងកិត្តិយសដែរ។
កាឡាទី 2:2 - ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានឡើងទៅស្របតាមការបើកសម្ដែង ហើយរៀបរាប់ដល់ពួកគេនូវដំណឹងល្អដែលខ្ញុំប្រកាសក្នុងចំណោមសាសន៍ដទៃ។ រីឯដល់ពួកអ្នកដែលគេចាត់ទុកជាអ្នកដឹកនាំ ខ្ញុំបានរៀបរាប់ដោយឡែក ក្រែងលោការដែលខ្ញុំកំពុងរត់ ឬបានរត់រួចហើយនោះ នឹងទៅជាឥតប្រយោជន៍វិញ។ Khmer Christian Bible គឺខ្ញុំបានឡើងទៅទីនោះតាមការបើកសំដែង ហើយខ្ញុំបានប្រាប់ពួកគេអំពីដំណឹងល្អដែលខ្ញុំប្រកាសនៅក្នុងចំណោមសាសន៍ដទៃ រីឯពួកអ្នកដែលទំនងជាអ្នកមុខអ្នកការវិញ ខ្ញុំបានប្រាប់ដាច់ដោយឡែក ក្រែងលោការដែលខ្ញុំបានរត់ និងកំពុងរត់ត្រលប់ជាឥតប្រយោជន៍ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានឡើងទៅតាមការបើកសម្តែង ហើយបានប្រាប់ពួកគេអំពីដំណឹងល្អ ដែលខ្ញុំបានប្រកាសក្នុងចំណោមសាសន៍ដទៃ (រីឯអស់អ្នកដែលទំនងជាអ្នកមុខអ្នកការវិញ ខ្ញុំបានប្រាប់ដាច់ដោយឡែក) ក្រែងលោការដែលខ្ញុំកំពុងរត់ ឬបានរត់រួចមកហើយ ត្រឡប់ទៅជាឥតប្រយោជន៍។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំឡើងទៅក្រុងយេរូសាឡឹមដូច្នេះ មកពីព្រះជាម្ចាស់បំភ្លឺចិត្តឲ្យដឹងថា ខ្ញុំត្រូវទៅ។ ខ្ញុំបានរៀបរាប់ប្រាប់បងប្អូននៅទីនោះអំពីដំណឹងល្អ ដែលខ្ញុំប្រកាសដល់សាសន៍ដទៃ ហើយខ្ញុំក៏បានរៀបរាប់ប្រាប់អស់លោក ជាអ្នកដឹកនាំដាច់ឡែកពីគេដែរ ដើម្បីកុំឲ្យកិច្ចការដែលខ្ញុំកំពុងតែធ្វើ ឬបានធ្វើរួចមកហើយ ត្រឡប់ទៅជាអសារឥតការវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំបានឡើងទៅ តាមសេចក្ដីដែលបើកសំដែងមក ហើយបានបង្ហាញដំណឹងល្អ ដែលខ្ញុំថ្លែងប្រាប់នៅក្នុងពួកសាសន៍ដទៃ ឲ្យពួកអ្នកមុខបានស្គាល់ដោយឡែក ក្រែងខ្ញុំកំពុងតែរត់ ឬបានរត់ពីដើមនោះ ជាបែបឥតប្រយោជន៍យ៉ាងណា អាល់គីតាប ខ្ញុំឡើងទៅក្រុងយេរូសាឡឹមដូច្នេះ មកពីអុលឡោះបំភ្លឺចិត្ដឲ្យដឹងថា ខ្ញុំត្រូវទៅ។ ខ្ញុំបានរៀបរាប់ប្រាប់បងប្អូនដែលនៅទីនោះអំពីដំណឹងល្អដែលខ្ញុំប្រកាសដល់សាសន៍ដទៃ ហើយខ្ញុំក៏បានរៀបរាប់ប្រាប់អស់លោក ជាអ្នកដឹកនាំដាច់ឡែកពីគេដែរ ដើម្បីកុំឲ្យកិច្ចការដែលខ្ញុំកំពុងតែធ្វើ ឬបានធ្វើរួចមកហើយ ត្រឡប់ទៅជាអសារឥតការវិញ។ |
រុយងាប់ធ្វើឲ្យប្រេងរបស់អ្នកធ្វើទឹកអប់ភាយក្លិនស្អុយ; ភាពល្ងង់តែបន្តិចក៏ធ្ងន់ជាងប្រាជ្ញា និងកិត្តិយសដែរ។
“មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាចៀមទៅក្នុងកណ្ដាលចំណោមចចក ដូច្នេះចូរឈ្លាសវៃដូចពស់ ហើយស្លូតត្រង់ដូចព្រាប។
ពេលនោះ អង្គប្រជុំទាំងមូលក៏ស្ងៀមស្ងាត់ទៅ ហើយស្ដាប់បារណាបាស និងប៉ូលរៀបរាប់អំពីទីសម្គាល់ និងការអស្ចារ្យដែលព្រះបានធ្វើតាមរយៈពួកគេនៅក្នុងចំណោមសាសន៍ដទៃ។
ក្រោយពីប៉ូល និងបារណាបាសមានការប្រកែក និងការដេញដោលគ្នាមិនតិចជាមួយអ្នកទាំងនោះ គេក៏កំណត់ឲ្យប៉ូល និងបារណាបាស ព្រមទាំងអ្នកខ្លះទៀតពីចំណោមពួកគេឡើងទៅជួបពួកសាវ័ក និងពួកចាស់ទុំនៅយេរូសាឡិម ដើម្បីនិយាយអំពីបញ្ហានេះ។
នៅពេលមកដល់យេរូសាឡិម ក្រុមជំនុំ ពួកសាវ័ក និងពួកចាស់ទុំទទួលស្វាគមន៍ពួកគេ ហើយពួកគេក៏រាយការណ៍ប្រាប់នូវអ្វីៗដែលព្រះបានធ្វើជាមួយពួកគេ។
យប់មួយ ព្រះអម្ចាស់មានបន្ទូលនឹងប៉ូលក្នុងនិមិត្តថា៖“កុំខ្លាចឡើយ ចូរបន្តនិយាយចុះ! កុំនៅស្ងៀមឡើយ
នៅយប់នោះ ព្រះអម្ចាស់យាងមកឈរនៅក្បែរប៉ូល ហើយមានបន្ទូលថា៖“ចូរក្លាហានឡើង! ដូចដែលអ្នកបានធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់អំពីយើងនៅយេរូសាឡិមយ៉ាងណា អ្នកត្រូវតែធ្វើបន្ទាល់នៅរ៉ូមយ៉ាងនោះដែរ”។
ប៉ុន្តែមានពួកផារិស៊ីម្នាក់ក្នុងក្រុមប្រឹក្សា ឈ្មោះកាម៉ាលាល ជាគ្រូវិន័យដែលប្រជាជនគ្រប់គ្នាគោរព គាត់បានក្រោកឡើង ហើយបញ្ជាឲ្យយកពួកសាវ័កទៅខាងក្រៅបន្តិចសិន
ដូច្នេះ មិនមែនស្រេចលើបំណង ឬការប្រឹងប្រែងរបស់មនុស្សទេ គឺស្រេចលើព្រះដែលមេត្តាករុណាវិញ។
រីឯយើងវិញ យើងប្រកាសព្រះគ្រីស្ទដែលត្រូវគេឆ្កាង——ជាសេចក្ដីបណ្ដាលឲ្យជំពប់ដួលដល់ជនជាតិយូដា ហើយជាសេចក្ដីល្ងង់ខ្លៅដល់សាសន៍ដទៃ;
ពីព្រោះខ្ញុំបានសម្រេចចិត្តថា ក្នុងចំណោមអ្នករាល់គ្នា ខ្ញុំនឹងមិនព្រមដឹងអ្វីឡើយ ក្រៅពីព្រះយេស៊ូវគ្រីស្ទ គឺព្រះអង្គនោះដែលត្រូវគេឆ្កាង។
តើអ្នករាល់គ្នាមិនដឹងទេឬថា អ្នកដែលរត់ក្នុងការប្រណាំង គេរត់ទាំងអស់គ្នាមែន ប៉ុន្តែអ្នកទទួលរង្វាន់មានតែម្នាក់ប៉ុណ្ណោះ? ចូរអ្នករាល់គ្នារត់ដូច្នោះដែរ ដើម្បីឲ្យបានរង្វាន់។
ដូច្នេះ ខ្ញុំរត់យ៉ាងដូច្នោះដែរ គឺមិនមែនរត់ដូចជាគ្មានគោលដៅទេ; ខ្ញុំប្រដាល់យ៉ាងដូច្នោះដែរ គឺមិនមែនដូចជាដាល់ខ្យល់ទេ;
ខ្ញុំត្រូវតែអួត។ ទោះបីជាគ្មានប្រយោជន៍ក៏ដោយ ក៏ខ្ញុំសូមបន្តនិយាយអំពីនិមិត្ត និងការបើកសម្ដែងពីព្រះអម្ចាស់។
ពីព្រោះខ្ញុំមិនបានទទួលដំណឹងល្អនេះពីមនុស្សឡើយ ហើយក៏មិនត្រូវគេបង្រៀនដែរ គឺបានទទួលដំណឹងល្អនេះតាមរយៈការបើកសម្ដែងរបស់ព្រះយេស៊ូវគ្រីស្ទវិញ។
បើកសម្ដែងព្រះបុត្រារបស់ព្រះអង្គនៅក្នុងខ្ញុំ ដើម្បីឲ្យខ្ញុំបានប្រកាសព្រះអង្គនៅក្នុងចំណោមសាសន៍ដទៃ នោះខ្ញុំមិនបានប្រឹក្សាភ្លាមជាមួយមនុស្សឡើយ
ខ្ញុំភ្ញាក់ផ្អើល ដែលអ្នករាល់គ្នាបែរចេញឆាប់យ៉ាងនេះ ពីព្រះអង្គដែលត្រាស់ហៅអ្នករាល់គ្នាក្នុងព្រះគុណរបស់ព្រះគ្រីស្ទ ហើយទៅតាមដំណឹងល្អផ្សេងទៀតវិញ។
រីឯចំពោះពួកអ្នកដែលគេចាត់ទុកជាអ្នកដឹកនាំ (ទោះបីជាពីមុន ពួកគេជាអ្វីក៏ដោយ ក៏មិនសំខាន់អ្វីសម្រាប់ខ្ញុំទេ ពីព្រោះព្រះមិនរើសមុខអ្នកណាឡើយ) គឺពួកអ្នកទាំងនោះដែលគេចាត់ទុកជាអ្នកដឹកនាំ មិនបានបន្ថែមអ្វីផ្សេងទៀតដល់ខ្ញុំឡើយ
នៅពេលឃើញព្រះគុណដែលបានប្រទានមកខ្ញុំ ពួកអ្នកដែលត្រូវគេចាត់ទុកជាសសរទ្រូង គឺយ៉ាកុប កេផាស និងយ៉ូហានបានលូកដៃស្ដាំនៃការប្រកបគ្នាទទួលខ្ញុំ និងបារណាបាស ដើម្បីឲ្យយើងទៅរកបណ្ដាសាសន៍ដទៃ ចំណែកឯពួកគេវិញ ពួកគេទៅរកអ្នកដែលទទួលពិធីកាត់ស្បែក។
អ្នករាល់គ្នាបានរត់យ៉ាងល្អ តើនរណាបានរារាំងអ្នករាល់គ្នាមិនឲ្យស្ដាប់បង្គាប់សេចក្ដីពិត?
ចូរកាន់ខ្ជាប់នូវព្រះបន្ទូលនៃជីវិត ដើម្បីឲ្យខ្ញុំមានមោទនភាពនៅថ្ងៃរបស់ព្រះគ្រីស្ទ ដែលខ្ញុំមិនបានរត់ដោយឥតប្រយោជន៍ ឬធ្វើការនឿយហត់ដោយឥតប្រយោជន៍ឡើយ។
ដោយហេតុនេះ សូមទទួលគាត់ក្នុងព្រះអម្ចាស់ដោយគ្រប់ទាំងអំណរ ហើយឲ្យតម្លៃមនុស្សបែបនេះចុះ
ដោយហេតុនេះ ខ្ញុំក៏មិនអាចទ្រាំតទៅទៀតបាន បានជាខ្ញុំចាត់ធីម៉ូថេឲ្យមក ដើម្បីឲ្យដឹងអំពីជំនឿរបស់អ្នករាល់គ្នា ក្រែងលោមេល្បួងបានល្បួងអ្នករាល់គ្នា ហើយការនឿយហត់របស់យើងទៅជាឥតប្រយោជន៍វិញ។
ខ្ញុំបានប្រយុទ្ធក្នុងការប្រយុទ្ធដ៏ល្អហើយ ខ្ញុំបានបញ្ចប់ការរត់ប្រណាំងហើយ ខ្ញុំបានរក្សាជំនឿជាប់ដដែល។
ដូច្នេះ ដោយយើងមានសាក្សីជាច្រើនព័ទ្ធជុំវិញយើងដូចពពក នោះចូរឲ្យយើងដោះចោលបន្ទុកទាំងអស់ និងបាបដែលងាយរួបរឹតយើង ហើយឲ្យយើងរត់ដោយស៊ូទ្រាំក្នុងការរត់ប្រណាំងដែលដាក់នៅមុខយើង