Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កាឡាទី 2:1 - ព្រះគម្ពីរខ្មែរសាកល

1 លុះ​ដប់បួន​ឆ្នាំ​ក្រោយមក ខ្ញុំ​បាន​ឡើងទៅ​យេរូសាឡិម​ម្ដងទៀត​ជាមួយ​បារណាបាស ទាំង​យក​ទីតុស​ទៅជាមួយ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 លុះ​ដប់បួន​ឆ្នាំ​ក្រោយ​មក​ ខ្ញុំ​បាន​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម​ម្តង​ទៀត​ ជាមួយ​លោក​បាណាបាស​ ទាំង​នាំ​លោក​ទីតុស​ទៅ​ជាមួយ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 លុះ​ដប់‌បួន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​ម្តង​ទៀត ជា​មួយ​លោក​បាណា‌បាស ទាំង​យក​លោក​ទីតុស​ទៅ​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ដប់‌បួន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ម្ដង​ទៀត​ជា​មួយ​លោក​បារ‌ណា‌បាស ទាំង​នាំ​លោក​ទីតុស​ទៅ​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 លុះ​កន្លង​ក្រោយ​មក​១៤​ឆ្នាំ នោះ​ខ្ញុំ​បាន​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ម្តង​ទៀត ជា​មួយ​នឹង​បាណា‌បាស ក៏​យក​ទីតុស​ទៅ​ជា​មួយ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ដប់‌បួន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ឡើង​ទៅ​ក្រុង​យេរូ​សាឡឹម​ម្ដង​ទៀត ជា​មួយ​លោក​បារ‌ណា‌បាស ទាំង​នាំ​លោក​ទីតុស​ទៅ​ជា​មួយ​ដែរ។

សូមមើលជំពូក ចម្លង




កាឡាទី 2:1
20 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់មក បារណាបាស​ចាកចេញទៅ​តើសុស ដើម្បី​រក​សូល


ពួកគេ​ក៏​ធ្វើ​យ៉ាងនោះ ដោយ​បាន​បញ្ជូន​ជំនួយ​ទៅ​ពួក​ចាស់ទុំ តាមរយៈ​ដៃ​របស់​បារណាបាស និង​សូល​៕


ចំណែកឯ​បារណាបាស និង​សូល​បាន​បំពេញ​ការងារបម្រើ​ហើយ ក៏​ត្រឡប់មក​ពី​យេរូសាឡិម​វិញ ទាំង​នាំ​យ៉ូហាន​ដែល​គេ​ហៅថា​ម៉ាកុស​មកជាមួយ​ដែរ​៕


ខណៈដែល​ពួកគេ​កំពុង​បម្រើ​ព្រះអម្ចាស់ ទាំង​តមអាហារ ព្រះវិញ្ញាណដ៏វិសុទ្ធ​មានបន្ទូលថា​៖ “ចូរ​ញែក​បារណាបាស និង​សូល​ឲ្យ​យើង សម្រាប់​ការងារ​ដែល​យើង​បាន​ហៅ​ពួកគេ​ឲ្យធ្វើ”។


ប៉ុន្តែ​ពួកយូដា​បាន​ញុះញង់​ស្ត្រី​ៗ​មានឋានៈខ្ពស់​ដែល​គោរពកោតខ្លាចព្រះ និង​ពួក​មេដឹកនាំ​របស់​ទីក្រុង​នោះ ហើយ​ពន្យុះ​ឲ្យ​បៀតបៀន​ប៉ូល និង​បារណាបាស រួច​បណ្ដេញ​អ្នកទាំងពីរ​ចេញពី​តំបន់​របស់​ពួកគេ។


ពួកគេ​បាន​ហៅ​បារណាបាស​ថា “សេយូស” ហើយ​ហៅ​ប៉ូល​ថា “ហ៊ើមេស” ពីព្រោះ​ប៉ូល​ជា​អ្នក​ដែល​ដឹកនាំ​ក្នុង​ការនិយាយ​។


ហេតុនេះហើយបានជា​យើងខ្ញុំ​យល់ឃើញ​ដោយមានចិត្តតែមួយ​ថា គួរតែ​ជ្រើសរើស​មនុស្ស​ដើម្បី​ចាត់ឲ្យទៅ​ឯ​បងប្អូន ជាមួយ​បារណាបាស និង​ប៉ូល ជាទីស្រឡាញ់​របស់យើង​។


ឬមួយក៏​មាន​តែ​ខ្ញុំ និង​បារណាបាស​ប៉ុណ្ណោះ​ឬ ដែល​គ្មាន​សិទ្ធិ​ឈប់​ធ្វើការ​?


ក៏​ខ្ញុំ​មិន​បាន​ស្ងប់​ក្នុង​វិញ្ញាណ​របស់ខ្ញុំ​សោះ ពីព្រោះ​ខ្ញុំ​រកមិនឃើញ​ទីតុស​បងប្អូន​របស់ខ្ញុំ​។ ដូច្នេះ ខ្ញុំ​ក៏​លា​បងប្អូននៅទីនោះ ហើយ​ចេញដំណើរ​ទៅ​ម៉ាសេដូន​។


ខ្ញុំសូម​អរព្រះគុណ​ដល់​ព្រះ ដែល​ព្រះអង្គ​បាន​ប្រទាន​សេចក្ដីខ្នះខ្នែង​មក​ក្នុង​ចិត្ត​របស់​ទីតុស ជា​សេចក្ដីខ្នះខ្នែង​ដូចគ្នា​ដែលខ្ញុំមាន​ចំពោះ​អ្នករាល់គ្នា​។


ចំពោះ​ទីតុស គាត់ជា​ដៃគូ​របស់ខ្ញុំ ហើយ​សម្រាប់​អ្នករាល់គ្នា​គាត់ជា​អ្នករួមការងារ រីឯ​បងប្អូន​ពីរនាក់​នោះ​ជា​អ្នកនាំសារ​របស់​ក្រុមជំនុំ និងជា​សិរីរុងរឿង​របស់​ព្រះ​គ្រីស្ទ​។


លុះ​បី​ឆ្នាំ​ក្រោយមក ខ្ញុំ​បាន​ឡើង​ទៅ​យេរូសាឡិម​ដើម្បី​ជួប​កេផាស ហើយ​ស្នាក់នៅ​ជាមួយ​គាត់​ដប់ប្រាំ​ថ្ងៃ​។


ជនជាតិយូដា​ឯទៀត​ក៏​ធ្វើពុតជាមួយ​គាត់​ដែរ រហូតដល់​សូម្បីតែ​បារណាបាស​ក៏​ត្រូវបាន​អូសទាញ​ទៅក្នុង​ពុតត្បុត​របស់​ពួកគេ​។


យ៉ាងណាមិញ សូម្បីតែ​ទីតុស​ដែល​នៅ​ជាមួយ​ខ្ញុំ ក៏មិន​ត្រូវគេ​បង្ខំ​ឲ្យ​ទទួលពិធីកាត់ស្បែក​ដែរ ទោះបី​គាត់​ជា​ជនជាតិក្រិក​ក៏ដោយ​។


នៅពេល​ឃើញ​ព្រះគុណ​ដែល​បាន​ប្រទាន​មក​ខ្ញុំ ពួក​អ្នក​ដែល​ត្រូវគេ​ចាត់ទុក​ជា​សសរទ្រូង គឺ​យ៉ាកុប កេផាស និង​យ៉ូហាន​បាន​លូក​ដៃស្ដាំ​នៃ​ការប្រកបគ្នា​ទទួល​ខ្ញុំ និង​បារណាបាស ដើម្បីឲ្យ​យើង​ទៅ‍រក​បណ្ដា​សាសន៍ដទៃ ចំណែកឯ​ពួកគេ​វិញ ពួកគេ​ទៅ‍រក​អ្នកដែលទទួលពិធីកាត់ស្បែក​។


អើរីស្តាក​អ្នកជាប់គុកជាមួយ​ខ្ញុំ និង​ម៉ាកុស​បងប្អូនជីដូនមួយ​របស់​បារណាបាស ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ ចំពោះ​ម៉ាកុស អ្នករាល់គ្នា​បាន​ទទួល​ពាក្យបង្គាប់​ថា ប្រសិនបើ​គាត់​មករក​អ្នករាល់គ្នា សូម​អ្នករាល់គ្នា​ទទួល​គាត់​។


ជូនចំពោះ​ទីតុស កូន​ដ៏ពិតប្រាកដ ក្នុង​ជំនឿ​ដែល​យើង​មានរួមគ្នា​។ សូមឲ្យ​ព្រះគុណ និង​សេចក្ដីសុខសាន្ត​ពី​ព្រះដែលជាព្រះបិតា និង​ពី​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះសង្គ្រោះ​នៃយើង មានដល់អ្នក​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម