Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 15:12 - ព្រះគម្ពីរខ្មែរសាកល

12 ពេលនោះ អង្គប្រជុំ​ទាំងមូល​ក៏​ស្ងៀមស្ងាត់​ទៅ ហើយ​ស្ដាប់​បារណាបាស និង​ប៉ូល​រៀបរាប់​អំពី​ទីសម្គាល់ និង​ការអស្ចារ្យ​ដែល​ព្រះ​បាន​ធ្វើ​តាមរយៈ​ពួកគេ​នៅក្នុងចំណោម​សាសន៍ដទៃ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ពេល​នោះ​មនុស្ស​គ្រប់គ្នា​បាន​ស្ងៀមស្ងាត់​ ហើយ​ស្ដាប់​លោក​បារណាបាស​ និង​លោក​ប៉ូល​រៀបរាប់​អំពី​ទីសំគាល់​ និង​ការ​អស្ចារ្យ​ទាំងឡាយ​ដែល​ព្រះជាម្ចាស់​បាន​ធ្វើ​តាមរយៈ​ពួកគាត់​ នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ពេល​នោះ អង្គ​ប្រជុំ​ទាំងមូល​នៅ​ស្ងៀម ហើយ​ស្តាប់​លោក​បា‌ណា‌បាស និង​លោក​ប៉ុល ពេល​ពួក​លោក​រៀប​រាប់​អំ‌ពី​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះ​បាន​ធ្វើ​ក្នុង​ចំណោម​សាសន៍​ដទៃ តាម​រយៈ​ពួក​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ពេល​នោះ អង្គ​ប្រជុំ​ទាំង​មូល​នៅ​ស្ងៀម​ស្ងាត់ ស្ដាប់​លោក​ប៉ូល និង​លោក​បារណា‌បាស មាន​ប្រសាសន៍​រៀប​រាប់​អំពី​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍ ដែល​ព្រះ‌ជាម្ចាស់​បាន​សម្តែង នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ​តាម​រយៈ​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ឯ​ពួក​ជំនុំ​ទាំង​អស់​គ្នា ក៏​នៅ​ស្ងៀម​ស្តាប់​បា‌ណា‌បាស នឹង​ប៉ុល ដែល​គេ​រ៉ាយ​រឿង​ប្រាប់​ពី​ទី​សំគាល់ នឹង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដែល​ព្រះ​បាន​ធ្វើ​ក្នុង​ពួក​សាសន៍​ដទៃ ដោយ‌សារ​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ពេល​នោះ អង្គ​ប្រជុំ​ទាំង​មូល​នៅ​ស្ងៀម​ស្ងាត់ ស្ដាប់​លោក​ប៉ូល និង​លោក​បារណា‌បាស មាន​ប្រសាសន៍​រៀប​រាប់​អំពី​ទី​សំគាល់​ដ៏​អស្ចារ្យ និង​អំណាច​ដែល​អុលឡោះ​បាន​សំដែង នៅ​កណ្ដាល​ចំណោម​សាសន៍​ដទៃ​តាម​រយៈ​ពួក​គាត់។

សូមមើលជំពូក ចម្លង




កិច្ចការ 15:12
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូវ​ក៏​មានបន្ទូល​នឹង​គាត់​ថា​៖“ប្រសិនបើ​អ្នករាល់គ្នា​មិន​ឃើញ​ទីសម្គាល់ និង​ការអស្ចារ្យ​ទេ អ្នករាល់គ្នា​មិន​ជឿ​សោះឡើយ”។


លុះ​បាន​ទៅ​ដល់ ហើយ​ប្រមូល​ក្រុមជំនុំ​មកជួបជុំគ្នា ពួកគេ​ក៏​រាយការណ៍ប្រាប់​នូវ​អ្វីៗដែល​ព្រះ​បាន​ធ្វើ​ជាមួយ​ពួកគេ និង​ការដែល​ព្រះ​បាន​បើក​ទ្វារ​នៃ​ជំនឿ​ដល់​សាសន៍ដទៃ​។


ដូច្នេះ ក្រុមជំនុំ​ជូនដំណើរ​ពួកគេ ពួកគេ​ក៏​ធ្វើដំណើរឆ្លងកាត់​ហ្វេនីស៊ី និង​សាម៉ារី ទាំង​រៀបរាប់ប្រាប់យ៉ាងលម្អិត​អំពី​ការកែប្រែចិត្ត​របស់​សាសន៍ដទៃ ធ្វើឲ្យ​បងប្អូន​ទាំងអស់​មាន​អំណរ​យ៉ាងខ្លាំង​។


នៅពេល​មកដល់​យេរូសាឡិម ក្រុមជំនុំ ពួក​សាវ័ក និង​ពួក​ចាស់ទុំ​ទទួលស្វាគមន៍​ពួកគេ ហើយ​ពួកគេ​ក៏​រាយការណ៍ប្រាប់​នូវ​អ្វីៗដែល​ព្រះ​បាន​ធ្វើ​ជាមួយ​ពួកគេ​។


ក្រោយពី​ជម្រាបសួរ​អ្នកទាំងនោះ​ហើយ ប៉ូល​ក៏​រៀបរាប់ប្រាប់​ការ​នីមួយៗ​ដែល​ព្រះ​បាន​ធ្វើ​ក្នុងចំណោម​សាសន៍ដទៃ តាមរយៈ​ការបម្រើ​របស់​គាត់។


ខ្ញុំ​មិន​ហ៊ាន​និយាយ​អ្វី​ឡើយ ក្រៅពី​អ្វីៗដែល​ព្រះ​គ្រីស្ទ​បាន​ធ្វើ​តាមរយៈ​ខ្ញុំ ដើម្បីឲ្យ​សាសន៍ដទៃ​ស្ដាប់បង្គាប់ គឺ​អ្វីដែល​ព្រះអង្គ​បាន​ធ្វើ​តាមរយៈ​ពាក្យសម្ដី និង​ការប្រព្រឹត្ត​របស់ខ្ញុំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម