អ្នកនឹងបានលាក់កំបាំងពីរំពាត់នៃអណ្ដាតគេ ហើយកាលគ្រោះថ្នាក់មកដល់ នោះអ្នកមិនត្រូវខ្លាចឡើយ។
ទំនុកតម្កើង 31:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គលាក់គេក្នុងទីកំបាំង នៃព្រះវត្តមានព្រះអង្គ ឲ្យរួចពីឧបាយរបស់មនុស្ស ព្រះអង្គថែរក្សាគេនៅក្នុងព្រះពន្លារបស់ព្រះអង្គ ឲ្យរួចពីអណ្ដាតមួលបង្កាច់។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គលាក់ពួកគេនៅក្នុងទីលាក់កំបាំងនៃព្រះវត្តមានរបស់ព្រះអង្គ ពីឧបាយកលរបស់មនុស្ស; ព្រះអង្គរក្សាពួកគេទុកនៅក្នុងពន្លា ឲ្យរួចពីជម្លោះនៃអណ្ដាត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គលាក់គេនៅក្បែរព្រះអង្គ ឲ្យរួចផុតពីឧបាយកលរបស់មនុស្ស គឺឲ្យគេជ្រកនៅក្នុងព្រះពន្លា ឆ្ងាយពីពាក្យមួលបង្កាច់របស់សត្រូវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់នឹងលាក់គេទុកនៅទីកំបាំងចំពោះទ្រង់ ឲ្យបានរួចពីឧបាយរបស់មនុស្ស ទ្រង់នឹងថែរក្សាគេ ដោយសំងាត់ នៅក្នុងពន្លាទ្រង់ ឲ្យរួចពីសេចក្ដីទាស់ទែងនៃអណ្តាតទាំងឡាយ អាល់គីតាប ទ្រង់លាក់គេនៅក្បែរទ្រង់ ឲ្យរួចផុតពីឧបាយកលរបស់មនុស្ស គឺឲ្យគេជ្រកនៅក្នុងជំរំសក្ការៈរបស់ទ្រង់ ឆ្ងាយពីពាក្យមួលបង្កាច់របស់សត្រូវ។ |
អ្នកនឹងបានលាក់កំបាំងពីរំពាត់នៃអណ្ដាតគេ ហើយកាលគ្រោះថ្នាក់មកដល់ នោះអ្នកមិនត្រូវខ្លាចឡើយ។
មនុស្សអាក្រក់បៀតបៀន មនុស្សក្រីក្រទាំងព្រហើន សូមឲ្យគេជាប់នៅក្នុងឧបាយ ដែលគេបង្កើតនោះទៅ។
ដ្បិតផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ចំពោះអស់អ្នក ដែលកោតខ្លាចព្រះអង្គ ក៏ខ្ពស់យ៉ាងនោះដែរ។
ព្រះយេហូវ៉ាប្រកបដោយ ព្រះហឫទ័យមេត្តាករុណា និងប្រណីសន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសដ៏បរិបូរ។
សូមប្រព្រឹត្តនឹងអ្នកបម្រើរបស់ព្រះអង្គ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយសូមបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ។
គេបានសំលៀងអណ្ដាតរបស់គេ ឲ្យស្រួចដូចជាអណ្ដាតពស់ ហើយនៅក្រោមបបូរមាត់របស់គេ មានសុទ្ធតែពិសពស់ហនុមាន។ –បង្អង់
មនុស្សអួតអាងបានដាក់អន្ទាក់ចង់ចាប់ទូលបង្គំ គេបានលាតមង ទាំងមានខ្សែចាំរូត ហើយគេដាក់អង្គប់តាមផ្លូវ ចាំចាប់ទូលបង្គំ។ –បង្អង់
ចូរថើបព្រះរាជបុត្រា ក្រែងទ្រង់ខ្ញាល់ឡើង ហើយអ្នករាល់គ្នាត្រូវវិនាសតាមផ្លូវ ដ្បិតបន្តិចទៀត សេចក្ដីក្រោធរបស់ព្រះអង្គ នឹងឆួលឡើង មានពរហើយ អស់អ្នកណាដែលយកព្រះអង្គជាទីពឹងជ្រក។
ដ្បិតនៅថ្ងៃអាក្រក់ ព្រះអង្គនឹងថែរក្សាខ្ញុំ ដោយបំបាំងខ្ញុំនៅក្នុងជម្រករបស់ព្រះអង្គ ព្រះអង្គនឹងបំពួនខ្ញុំក្នុងទីកំបាំង នៃព្រះពន្លារបស់ព្រះអង្គ ព្រះអង្គនឹងលើកខ្ញុំដាក់លើថ្មដា។
ព្រះអង្គជាទីពួនជ្រកសម្រាប់ទូលបង្គំ ព្រះអង្គការពារទូលបង្គំ ឲ្យរួចពីទុក្ខលំបាក ព្រះអង្គហ៊ុមព័ទ្ធទូលបង្គំ ដោយចម្រៀងជ័យជម្នះ។ –បង្អង់
សូមកុំឲ្យជើងរបស់មនុស្សព្រហើន ជាន់ឈ្លីទូលបង្គំឡើយ ក៏កុំឲ្យដៃមនុស្សអាក្រក់ មកបណ្តេញទូលបង្គំដែរ។
សេចក្ដីសុចរិតរបស់ព្រះអង្គ ប្រៀបដូចជាភ្នំនៃព្រះ ការវិនិច្ឆ័យរបស់ព្រះអង្គ ប្រៀបដូចមហាសមុទ្រដ៏ជ្រៅ ឱព្រះយេហូវ៉ាអើយ ព្រះអង្គសង្គ្រោះ ទាំងមនុស្សលោក ទាំងសត្វ។
គេនឹងបានឆ្អែត ដោយរបស់ដ៏បរិបូរក្នុងដំណាក់ព្រះអង្គ ហើយព្រះអង្គនឹងឲ្យគេផឹកពីទន្លេ នៃព្រះហឫទ័យរីករាយរបស់ព្រះអង្គ។
មានពរហើយ អ្នកណាដែលយកព្រះយេហូវ៉ា ជាទីទុកចិត្ត ជាអ្នកដែលមិនបែរទៅរកមនុស្សអំនួត ឬទៅរកអស់អ្នកដែលវង្វេង ទៅតាមសេចក្ដីភូតភរ។
ឱព្រះអើយ សូមឲ្យព្រះអង្គបានថ្កើងឡើង ខ្ពស់ជាងផ្ទៃមេឃ សូមឲ្យសិរីល្អរបស់ព្រះអង្គ គ្របដណ្ដប់លើផែនដីទាំងមូល។
ឱព្រះអើយ មនុស្សព្រហើនបានលើកគ្នា ទាស់នឹងទូលបង្គំហើយ មនុស្សច្រឡោតមួយក្រុមចង់ដកជីវិតទូលបង្គំ អ្នកទាំងនោះមិនបានតាំងព្រះអង្គនៅមុខគេទេ។
ឥឡូវនេះ ខ្ញុំដឹងថា ព្រះយេហូវ៉ា ព្រះអង្គធំលើសអស់ទាំងព្រះ ព្រោះព្រះអង្គបានរំដោះប្រជាជននេះ ឲ្យរួចពីអំណាចសាសន៍អេស៊ីព្ទ នៅពេលដែលគេបានប្រព្រឹត្តនឹងប្រជាជននេះដោយព្រហើន»។
ចូរយើងរស់នៅឲ្យបានត្រឹមត្រូវ ដូចរស់នៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក និងឈ្នានីស នោះឡើយ។
ដ្បិតខ្ញុំខ្លាចក្រែងលោពេលខ្ញុំមកដល់ ខ្ញុំមិនឃើញអ្នករាល់គ្នា ដូចដែលខ្ញុំចង់ឃើញ ហើយក្រែងលោអ្នករាល់គ្នាមិនឃើញខ្ញុំ ដូចដែលអ្នករាល់គ្នាចង់ឃើញនោះដែរ។ ខ្ញុំខ្លាចក្រែងលោមានការឈ្លោះប្រកែក ការច្រណែន កំហឹង ប្រណាំងប្រជែង បរិហារកេរ្ដិ៍គ្នា និយាយដើមគ្នា អួតបំប៉ោង និងវឹកវរ។
ថ្វាយបង្គំរូបព្រះ មន្តអាគម សម្អប់គ្នា ឈ្លោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក
អ្នកនោះជាមនុស្សអួតបំប៉ោង ហើយមិនដឹងអ្វីសោះ គឺវក់តែនឹងជជែក ហើយដេញដោលពីន័យពាក្យ ដែលនាំឲ្យកើតការឈ្នានីស ឈ្លោះប្រកែក ជេរប្រមាថ និងការសង្ស័យដ៏អាក្រក់ប៉ុណ្ណោះ
ប៉ុន្ដែ ព្រះអង្គផ្តល់ព្រះគុណខ្លាំងជាងនេះទៅទៀត។ ហេតុនេះហើយបានជាបទគម្ពីរចែងថា៖ «ព្រះទ្រង់ប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ផ្តល់ព្រះគុណដល់មនុស្សដែលបន្ទាបខ្លួនវិញ» ។