Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 27:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដ្បិត​នៅ​ថ្ងៃ​អាក្រក់ ព្រះ‌អង្គ​នឹង​ថែ‌រក្សា​ខ្ញុំ ដោយ​បំបាំង​ខ្ញុំ​នៅ​ក្នុង​ជម្រក​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​បំពួន​ខ្ញុំ​ក្នុង​ទីកំបាំង នៃ​ព្រះ​ពន្លារបស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​លើក​ខ្ញុំ​ដាក់​លើ​ថ្ម​ដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ដ្បិត​នៅ​ថ្ងៃ​នៃ​មហន្តរាយ ព្រះអង្គ​នឹង​លាក់​ខ្ញុំ​ទុក​ក្នុង​ដំណាក់​របស់ព្រះអង្គ ព្រះអង្គ​នឹង​បំពួន​ខ្ញុំ​ក្នុង​ទីលាក់កំបាំង​នៃ​ព្រះពន្លា​របស់ព្រះអង្គ ព្រះអង្គ​នឹង​លើក​ខ្ញុំ​ឡើង​លើ​ថ្មដា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 ដ្បិត​នៅ​ពេល​ខ្ញុំ​មាន​អាសន្ន ព្រះអង្គ​តែង​ឲ្យ​ខ្ញុំ​ជ្រក​ក្នុង​ជម្រក​របស់​ព្រះអង្គ ព្រះអង្គ​តែង​លាក់​បំពួន​ខ្ញុំ​នៅ​ក្នុង​ព្រះ‌ពន្លា ព្រះអង្គ​លើក​ខ្ញុំ​ដាក់​នៅ​លើ​ថ្ម‌ដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដ្បិត​នៅ​ថ្ងៃ​អាក្រក់ ទ្រង់​នឹង​ថែ​រក្សា​ខ្ញុំ ដោយ​កំបាំង​នៅ​ក្នុង​ព្រះ‌ពន្លា​ទ្រង់ ក៏​នឹង​បំពួន​ខ្ញុំ​នៅ​ទី​សំងាត់​ក្នុង​ត្រសាល​ទ្រង់ ហើយ​នឹង​លើក​ខ្ញុំ​ឡើង​ដាក់​លើ​ថ្មដា

សូមមើលជំពូក ចម្លង

អាល់គីតាប

5 ដ្បិត​នៅ​ពេល​ខ្ញុំ​មាន​អាសន្ន ទ្រង់​តែង​ឲ្យ​ខ្ញុំ​ជ្រក​ក្នុង​ជំរក​របស់​ទ្រង់ ទ្រង់​តែង​លាក់​បំពួន​ខ្ញុំ​នៅ​ក្នុង​ជំរំ​សក្ការៈ ទ្រង់​លើក​ខ្ញុំ​ដាក់​នៅ​លើ​ថ្ម‌ដា។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 27:5
33 ការដាក់ឲ្យឆ្លើយតបគ្នា  

រាជ​កុមារ​ក៏​នៅ​ជា‌មួយ​គេ ដោយ​លាក់​ខ្លួន​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ អស់​ប្រាំមួយ​ឆ្នាំ ក្នុង​ពេល​ដែល​ព្រះ‌នាង​អ័ថា‌លា​គ្រង​រាជ្យ​លើ​ស្រុក​នោះ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​គង់​នៅ​ឆ្ងាយ​ម៉្លេះ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ពួន​អង្គ​ទ្រង់ នៅ​គ្រា​ដែល​មាន ទុក្ខ​លំបាក​ដូច្នេះ?


ព្រះ‌អង្គ​ជា​ទី​ពួន​ជ្រក និង​ជា​ខែល​របស់​ទូល‌បង្គំ ទូល‌បង្គំ​សង្ឃឹម​ដល់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។


៙ នៅ​ពេល​ទូល‌បង្គំ​ដើរ​នៅ​កណ្ដាល​ទុក្ខ​វេទនា ព្រះ‌អង្គ​រក្សា​ការ​ពារ​ជីវិត​ទូល‌បង្គំ ព្រះ‌អង្គ​លើក​ព្រះ‌ហស្ត​ឡើង ទាស់​នឹង​សេចក្ដី​ក្រេវ‌ក្រោធ របស់​ខ្មាំង​សត្រូវ​ទូល‌បង្គំ ហើយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គរំដោះ​ទូល‌បង្គំ។


សូម​ការពារ​រក្សា​ទូល‌បង្គំ​ដូច​ប្រស្រី​ភ្នែក សូម​បាំង​ទូល‌បង្គំ​ក្រោម​ម្លប់ នៃ​ចំអេង​ស្លាប​របស់​ព្រះ‌អង្គ


ព្រះ‌អង្គ​ធ្វើ​ឲ្យ​ជើង​ខ្ញុំ​បាន​ដូច​ជា​ជើង​ក្តាន់ ហើយ​ដាក់​ខ្ញុំ​ឲ្យ​ឈរ​យ៉ាង​មាំ​នៅ​ទី​ខ្ពស់។


ព្រះ‌អង្គ​លាក់​គេ​ក្នុង​ទីកំបាំង នៃ​ព្រះ‌វត្ត‌មាន​ព្រះ‌អង្គ ឲ្យ​រួច​ពី​ឧបាយ​របស់​មនុស្ស ព្រះ‌អង្គ​ថែ‌រក្សា​គេ​នៅ​ក្នុង​ព្រះ​ពន្លា​របស់​ព្រះ‌អង្គ ឲ្យ​រួច​ពី​អណ្ដាត​មួល​បង្កាច់។


សូម​លើក​តម្កើង​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​បាន​សម្ដែង​ព្រះ‌ហឫ‌ទ័យ​សប្បុរស ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដល់​ទូល‌បង្គំ នៅ​ក្នុង​ទី​ក្រុង ដែលសត្រូវ​ឡោម​ព័ទ្ធ។


ព្រះ‌អង្គ​បាន​ស្រង់​ខ្ញុំ​ចេញ​ពី​រណ្ដៅ នៃ​សេចក្ដី​វិនាស ចេញ​ពី​ភក់​ជ្រាំ ក៏​ដាក់​ជើង​ខ្ញុំ​នៅ​លើ​ថ្ម​ដា ហើយ​ធ្វើ​ឲ្យ​ជំហាន​ខ្ញុំ​ឈរ​យ៉ាងរឹង​មាំ។


ព្រះ‌អង្គ​បាន​ដាក់បទ​ចម្រៀង​ថ្មី​នៅ​ក្នុង​មាត់​ខ្ញុំ ជា​បទ​ចម្រៀង​នៃ​ការ​សរសើរ​ដល់​ព្រះ​នៃ​យើង មនុស្ស​ជា​ច្រើន​នឹង​ឃើញ ហើយ​កោត​ខ្លាច គេ​នឹង​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា។


ព្រះ​ជា​ទី​ពឹង​ជ្រក និង​ជា​កម្លាំង​របស់​យើង ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ ក្នុង​គ្រា​មាន​អាសន្ន។


នៅ​ថ្ងៃ​មាន​ទុក្ខ​លំបាក ចូរ​អំពាវ‌នាវ​រក​យើងចុះ យើង​នឹង​រំដោះ​អ្នក ហើយ​អ្នក​នឹង​លើក​តម្កើង​យើង»។


សូម​អាណិត​មេត្តា​ទូល‌បង្គំ ឱ​ព្រះ‌អើយ សូម​អាណិត​មេត្តា​ទូល‌បង្គំ​ផង ដ្បិត​ព្រលឹង​ទូល‌បង្គំ​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ ទូល‌បង្គំ​ពឹង​ជ្រក​នៅ​ក្រោម​ម្លប់ នៃ​ស្លាប​របស់​ព្រះ‌អង្គ រហូត​ទាល់​តែ​ព្យុះ​នៃ​សេចក្ដី​អន្តរាយ​ទាំង​នេះ បាន​ទៅបាត់។


ពេល​ចិត្ត​ទូល‌បង្គំអស់​សង្ឃឹម ទូល‌បង្គំ​ស្រែក​រក​ព្រះ‌អង្គ​ពី​ចុង​ផែនដី សូម​នាំ​ទូល‌បង្គំ​ទៅ​កាន់​ថ្ម​ដា ដែល​ខ្ពស់​ជាង​ទូល‌បង្គំ


ដ្បិត​ព្រះ‌អង្គ​ជា​ទី​ជ្រកកោនរបស់​ទូល‌បង្គំ ជា​ប៉ម​យ៉ាង​មាំ​តទល់​នឹង​ខ្មាំង​សត្រូវ។


នៅ​ថ្ងៃ​ដែល​ខ្ញុំ​មាន​សេចក្ដី​វេទនា ខ្ញុំ​ស្វែង​រក​ព្រះ‌អម្ចាស់ នៅ​ពេល​យប់ ខ្ញុំ​ប្រទូល​ដៃ​ឡើង​ឥត​ឈប់‌ឈរ ព្រលឹង​ខ្ញុំ​មិន​ព្រមស្រាក​ស្រាន្ត​ឡើយ។


គេ​ប្រឹក្សា​គ្នា​បង្កើត​ឧបាយ ទាស់​នឹងប្រជា‌រាស្ត្រ​ព្រះ‌អង្គ ហើយ​គិត‌គូរ​គ្នា​ទាស់​នឹង​អស់​អ្នក ដែល​ព្រះ‌អង្គ​ការ​ពារ។


អ្នក​ណា​ដែល​រស់​នៅ​ក្រោម​ជម្រក នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត អ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​នៃ​ព្រះ​ដ៏​មាន​គ្រប់ ព្រះ‌ចេស្តា ។


កាល​គេ​អំពាវ‌នាវ​រក​យើង យើង​នឹង​ឆ្លើយ​តបដល់​គេ យើង​នឹង​នៅ​ជា​មួយ​គេ​ក្នុង​គ្រា​ទុក្ខ​លំបាក យើង​នឹង​សង្គ្រោះ​គេ ហើយ​លើក​មុខ​គេ។


ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ប៉ម​មាំ‌មួន មនុស្ស​សុចរិត​រត់​ចូល​ទៅ​ពឹង​ជ្រក ហើយ​មាន​សេចក្ដី​សុខ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ក្នុង​គ្រា​មាន​ទុក្ខ​លំបាក គេ​បាន​ស្វែង​រកព្រះ‌អង្គ គេ​បាន​បង្ហូរ​ចេញ​ពាក្យ​អធិ‌ស្ឋាន ក្នុង​គ្រា​ដែលព្រះ‌អង្គ​វាយ​ផ្ចាល​គេ។


ចូរ​មក ជន​ជាតិ​ខ្ញុំ​អើយ ចូរ​ចូល​ទៅ​ក្នុង​បន្ទប់​ខ្លួន ហើយ​បិទ​ទ្វារ​ចុះ ត្រូវ​ពួន​ខ្លួន​បន្តិច​សិន ទាល់​តែ​សេចក្ដី​ក្រោធ​បាន​កន្លង​ហួស​ទៅ។


ហើយ​មនុស្ស​ម្នាក់​នឹង​បាន​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ និង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួត‌ហែង ហើយ​ដូច​ជា​ម្លប់​នៃ​ថ្មដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ


«ឱ​យេរូ‌សាឡិម យេរូ‌សាឡិម​ជា​ក្រុង​ដែល​សម្លាប់​ពួក​ហោរា ហើយ​យក​ថ្ម​គប់​ពួក​អ្នក​ដែល​ព្រះ​បាន​ចាត់​ឲ្យ​មក​រក​អ្នក​អើយ! តើ​ប៉ុន្មាន​ដង​ហើយ​ដែល​ខ្ញុំ​ចង់​ប្រមូល​កូន​របស់​អ្នក​មក ដូច​មេ​មាន់​ប្រមូល​កូន​របស់​វា​មក​ជ្រក​ក្រោម​ស្លាប តែ​អ្នក​មិន​ព្រម​ទេ!


ដ្បិត​អ្នក​រាល់​គ្នា​បាន​ស្លាប់​ហើយ ឯ​ជីវិត​របស់​អ្នក​រាល់​គ្នា​ក៏​បាន​លាក់​ទុក​ជា​មួយ​ព្រះ‌គ្រីស្ទ​ក្នុង​ព្រះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម