Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 86:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ឱ​ព្រះ​អើយ មនុស្ស​ព្រហើន​បាន​លើក​គ្នា ទាស់​នឹង​ទូល‌បង្គំ​ហើយ មនុស្ស​ច្រឡោត​មួយ​ក្រុម​ចង់​ដក​ជីវិត​ទូល‌បង្គំ អ្នក​ទាំងនោះ​មិន​បាន​តាំង​ព្រះ‌អង្គ​នៅ​មុខ​គេ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ឱ​ព្រះ​អើយ មនុស្ស​ក្អេងក្អាង​បាន​ក្រោកឡើង​ប្រឆាំងនឹង​ទូលបង្គំ ហើយ​ហ្វូង​មនុស្ស​កាចសាហាវ​បាន​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ​; ពួកគេ​មិន​បាន​ដាក់​ព្រះអង្គ​នៅមុខ​ពួកគេ​ឡើយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ឱ​ព្រះ‌ជាម្ចាស់​អើយ មនុស្ស​ព្រហើន​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ មនុស្ស​ឃោរ‌ឃៅ​មួយ​ពួក​ចង់​ដក​ជីវិត​ទូលបង្គំ អ្នក​ទាំង​នោះ​មិន​រវី‌រវល់​នឹង​ព្រះអង្គ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឱ​ព្រះ‌អង្គ​អើយ មនុស្ស​ឆ្មើង‌ឆ្មៃ​បាន​លើក​គ្នា​ឡើង ទាស់​នឹង​ទូលបង្គំ​ហើយ មាន​ពួក​មនុស្ស​ច្រឡោត​ស្វែង​រក​ជីវិត​ទូលបង្គំ គេ​មិន​បាន​តាំង​ទ្រង់​នៅ​មុខ​គេ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ឱ​អុលឡោះ​អើយ មនុស្ស​ព្រហើន​លើក​គ្នា​ប្រឆាំង​នឹង​ខ្ញុំ មនុស្ស​ឃោរ‌ឃៅ​មួយ​ពួក​ចង់​ដក​ជីវិត​ខ្ញុំ អ្នក​ទាំង​នោះ​មិន​រវី‌រវល់​នឹង​ទ្រង់​ទេ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 86:14
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ អាប់សា‌ឡុម​មាន​រាជ‌ឱង្ការ​ទៅ​អ័ហ៊ី‌ថូផែល​ថា៖ «ចូរ​បង្ហាញ​គំនិត​របស់​អ្នក ឲ្យ​យើង​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា?»


នោះ​អាប់សា‌ឡុម និង​ពួក​អ៊ីស្រា‌អែល​ក៏​ឆ្លើយ​ឡើង​ថា៖ «គំនិត​របស់​ហ៊ូសាយ​ជា​ពួក​អើគី​នេះ ល្អ​ជាង​គំនិត​របស់​អ័ហ៊ី‌ថូផែល» (ព្រះ‌យេហូវ៉ា​បាន​តម្រូវ​ឲ្យ​បំបាត់​គំនិត​របស់​អ័ហ៊ី‌ថូផែល​ចេញ ដើម្បីនឹង​នាំ​ការ​អាក្រក់​មក​លើ​អាប់សា‌ឡុម​វិញ)។


គេ​គិត​ក្នុង​ចិត្ត​ថា «ព្រះ​ភ្លេច​ហើយ ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ ព្រះ‌អង្គ​ទត​មិន​ឃើញ​ឡើយ»។


ហេតុ​អ្វី​បាន​ជា​មនុស្ស​អាក្រក់​មើល‌ងាយ​ព្រះ ហើយ​គិត​ក្នុង​ចិត្ត​ថា «ព្រះ‌អង្គ​មិន​រក​រឿង​អញ​ទេ» ដូច្នេះ?


មនុស្ស​អាក្រក់​និយាយ​ទាំង​វាយ​ឫក​ខ្ពស់​ថា "ព្រះ​មិន​រវីរវល់​អ្វី​ឡើយ" ឯ​អស់​ទាំង​គំនិត​របស់​គេ​តែង​គិត​ថា "គ្មាន​ព្រះ​ណា​ទេ"។


មនុស្ស​ព្រហើន​ចំអក​មើល‌ងាយ ទូល‌បង្គំ​ជា​ពន់‌ពេក ប៉ុន្តែ ទូល‌បង្គំ​មិន​បាន​បែរ​ចេញ ពី​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ឡើយ។


មនុស្ស​ព្រហើន​នាំ​គ្នា​បង្ខូច​ឈ្មោះ​ទូល‌បង្គំ ដោយ​ពាក្យ​ភូត‌ភរ តែ​ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​ព្រះ‌ឱវាទ របស់​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត


មនុស្ស​ព្រហើន​បាន​ជីក​រណ្តៅ ដើម្បី​ចាប់​ទូល‌បង្គំ គេ​មិន​រស់​នៅ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ទេ។


អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត តើ​គេ​គ្មាន​ប្រាជ្ញា​ទេ​ឬ? ជា​អ្នក​ដែល​ស៊ី​ប្រជា‌រាស្ត្រ​របស់​យើង ដូច​ជា​ស៊ី​អាហារ ហើយ​មិន​ដែល​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា​ឡើយ។


មនុស្ស​អួត​អាង​បាន​ដាក់​អន្ទាក់​ចង់​ចាប់​ទូល‌បង្គំ គេ​បាន​លាត​មង ទាំង​មាន​ខ្សែ​ចាំ​រូត ហើយ​គេ​ដាក់​អង្គប់​តាម​ផ្លូវ ចាំ​ចាប់​ទូល‌បង្គំ។ –បង្អង់


អំពើ​រំលង​ច្បាប់​របស់​មនុស្ស​អាក្រក់ សម្ដែង​ក្នុង​ចិត្ត​ខ្ញុំ​ថា នៅ​ចំពោះ​ភ្នែក​គេ គ្មាន​ការ​កោត​ខ្លាច​ដល់​ព្រះ​ទេ។


សូម​កុំ​ឲ្យ​ជើង​របស់​មនុស្ស​ព្រហើន ជាន់​ឈ្លី​ទូល‌បង្គំ​ឡើយ ក៏កុំ​ឲ្យ​ដៃ​មនុស្ស​អាក្រក់ មក​បណ្តេញ​ទូល‌បង្គំ​ដែរ។


ដ្បិត​មាន​មនុស្ស​ប្រហើនលើក​គ្នា​ឡើង ទាស់​នឹង​ទូល‌បង្គំ ហើយ​មនុស្ស​ច្រឡោត​ស្វែង​រក​ជីវិត​ទូល‌បង្គំ គេ​មិន​បាន​តាំង​ព្រះ​នៅ​មុខ​គេ​ឡើយ។ –បង្អង់


ព្រះ‌អង្គ​នឹង​សង​ទៅ​ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ តាម​អំពើ​អាក្រក់​របស់​គេ ដោយយល់​ដល់ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់ របស់​ព្រះ‌អង្គ សូម​បំផ្លាញ​គេ​ឲ្យ​វិនាស​សូន្យ​ទៅ។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​ឃើញ​អំពើ​ដែល​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រា‌អែល ធ្វើ​ដោយ​សម្ងាត់​នៅ​ក្នុង​គំនិត​គេ​រៀង​ខ្លួន​ឬ​ទេ? ដ្បិត​គេ​ថា "ព្រះ‌យេហូវ៉ា​មិន​ឃើញ​យើង​ទេ ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ស្រុក​នេះ​ហើយ"»។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​មក​ខ្ញុំ​ថា៖ ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​យូដា​មាន​ទោស​ធ្ងន់​ណាស់ ស្រុក​នេះ​ពោ​ពេញ​ដោយ​ឈាម ហើយ​ទី​ក្រុង​មាន​ពេញ​ដោយ​សេចក្ដី​វៀច​កោង​ដែរ ដ្បិត​គេ​ថា ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ស្រុក​នេះ​ហើយ ព្រះ‌យេហូវ៉ា​មើល​មិន​ឃើញ​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម