Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 36:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 សូម​កុំ​ឲ្យ​ជើង​របស់​មនុស្ស​ព្រហើន ជាន់​ឈ្លី​ទូល‌បង្គំ​ឡើយ ក៏កុំ​ឲ្យ​ដៃ​មនុស្ស​អាក្រក់ មក​បណ្តេញ​ទូល‌បង្គំ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 កុំឲ្យ​ជើង​របស់​មនុស្សមានអំនួត​មកដល់​ទូលបង្គំ​ឡើយ ក៏​កុំឲ្យ​ដៃ​របស់​មនុស្ស​អាក្រក់​ធ្វើឲ្យ​ទូលបង្គំ​សាត់អណ្ដែត​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 សូម​កុំ​ឲ្យ​មនុស្ស​ព្រហើន​កោង​កាច មក​វាយ​ប្រហារ​ទូលបង្គំ​បាន​ឡើយ ហើយ​ក៏​កុំ​ឲ្យ​មនុស្ស​ពាល មក​បណ្តេញ​ទូលបង្គំ​បាន​ដែរ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 សូម​កុំ​ឲ្យ​ជើង​របស់​មនុស្ស​ឆ្មើង‌ឆ្មៃ មក​ទាស់​នឹង​ទូលបង្គំ ឬ​ដៃ​នៃ​មនុស្ស​អាក្រក់​មក​បណ្តេញ​ទូលបង្គំ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

11 សូម​កុំ​ឲ្យ​មនុស្ស​ព្រហើន​កោង​កាច មក​វាយ​ប្រហារ​ខ្ញុំ​បាន​ឡើយ ហើយ​ក៏​កុំ​ឲ្យ​មនុស្ស​ពាល មក​បណ្តេញ​ខ្ញុំ​បាន​ដែរ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 36:11
16 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​អាក្រក់​បៀត‌បៀន មនុស្ស​ក្រីក្រទាំង​ព្រហើន សូម​ឲ្យ​គេ​ជាប់​នៅ​ក្នុងឧបាយ ដែល​គេ​បង្កើត​នោះទៅ។


សូម​ធានា​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​សេចក្ដី​ល្អ សូម​កុំ​ឲ្យ​មនុស្ស​ព្រហើន​សង្កត់‌សង្កិន ទូល‌បង្គំ​ឡើយ។


មនុស្ស​ព្រហើន​ចំអក​មើល‌ងាយ ទូល‌បង្គំ​ជា​ពន់‌ពេក ប៉ុន្តែ ទូល‌បង្គំ​មិន​បាន​បែរ​ចេញ ពី​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ឡើយ។


មនុស្ស​ព្រហើន​នាំ​គ្នា​បង្ខូច​ឈ្មោះ​ទូល‌បង្គំ ដោយ​ពាក្យ​ភូត‌ភរ តែ​ទូល‌បង្គំ​នឹង​ប្រតិ‌បត្តិ​តាម​ព្រះ‌ឱវាទ របស់​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត


មនុស្ស​ព្រហើន​បាន​ជីក​រណ្តៅ ដើម្បី​ចាប់​ទូល‌បង្គំ គេ​មិន​រស់​នៅ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គ​ទេ។


ទូល‌បង្គំ​បាន​តាំង​ព្រះ‌យេហូវ៉ា នៅ​មុខ​ទូល‌បង្គំ​ជា‌និច្ច ព្រោះ​ព្រះ‌អង្គ​គង់​នៅ​ខាង​ស្តាំ​ទូល‌បង្គំ ទូល‌បង្គំ​នឹង​មិន​រង្គើ​ឡើយ។


ព្រះ‌អង្គ​តែមួយ​គត់ ដែល​ជា​ថ្ម​ដា និងព្រះ‌សង្គ្រោះ​ខ្ញុំ ជា​បន្ទាយ​របស់​ខ្ញុំ ខ្ញុំ​នឹង​មិន​ត្រូវ​រង្គើ​ឡើយ។


យើង​នឹង​ដាក់​ពែង​នោះ​ទៅ​ក្នុង​ដៃ របស់​ពួក​អ្នក​ដែល​ធ្វើ​ទុក្ខ​អ្នក​វិញ ជា​ពួក​អ្នក​ដែល​បាន​និយាយ​ទៅ​ព្រលឹង​អ្នក​ថា ចូរ​ឱន​ចុះ ដើម្បី​ឲ្យ​យើង​បាន​ដើរ​លើ​អ្នក ឲ្យ​ខ្នង​អ្នក​បាន​រាប​ដូច​ជា​ដី សម្រាប់​ជា​ថ្នល់​ឲ្យ​គេ​ដើរ​លើ។


ឥឡូវ​នេះ យើង​នេប៊ូ‌ក្នេសា សូម​សរសើរ ហើយ​លើក​តម្កើង ព្រម​ទាំង​ថ្វាយ​កិត្តិនាម​ដល់​មហា‌ក្សត្រ​នៃ​ស្ថាន‌សួគ៌ ដ្បិត​អស់​ទាំង​កិច្ច​ការ​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិត​ត្រង់ ហើយ​ផ្លូវ​ប្រព្រឹត្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ក៏​យុត្តិ‌ធម៌​ដែរ ព្រះ‌អង្គ​អាច​បន្ទាប​អស់​អ្នក​ដែល​ប្រព្រឹត្ត ដោយ​ចិត្ត​អំនួត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម