ពេលណាអ្នកលាចាកលោកនេះ ទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកមួយនាក់ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេឲ្យរឹងមាំ។
ទំនុកតម្កើង 89:5 - អាល់គីតាប អុលឡោះតាអាឡាអើយ សូមឲ្យផ្ទៃមេឃ សរសើរតម្កើងស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ សូមឲ្យអង្គប្រជុំដ៏វិសុទ្ធច្រៀង សរសើរចិត្តស្មោះស្ម័គ្ររបស់ទ្រង់។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ បណ្ដាមេឃសរសើរតម្កើងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ សេចក្ដីស្មោះត្រង់របស់ព្រះអង្គនៅក្នុងអង្គប្រជុំនៃវិសុទ្ធជន! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះយេហូវ៉ាអើយ សូមឲ្យផ្ទៃមេឃសរសើរពីការអស្ចារ្យរបស់ព្រះអង្គ សូមឲ្យព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ស្ថិតនៅក្នុងអង្គប្រជុំនៃពួកអ្នកបរិសុទ្ធ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ សូមឲ្យផ្ទៃមេឃសរសើរតម្កើង ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ សូមឲ្យអង្គប្រជុំដ៏វិសុទ្ធច្រៀង សរសើរព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឱព្រះយេហូវ៉ាអើយ ផ្ទៃមេឃនឹងសរសើរការអស្ចារ្យ របស់ទ្រង់ ព្រមទាំងសេចក្ដីស្មោះត្រង់ទ្រង់ផង នៅក្នុងពួកជំនុំនៃអស់អ្នកបរិសុទ្ធ |
ពេលណាអ្នកលាចាកលោកនេះ ទៅជួបជុំនឹងបុព្វបុរសរបស់អ្នក យើងនឹងឲ្យពូជពង្សរបស់អ្នកមួយនាក់ឡើងស្នងរាជ្យ ហើយយើងនឹងពង្រឹងរាជ្យរបស់គេឲ្យរឹងមាំ។
គឺកូននោះហើយដែលនឹងសង់ដំណាក់មួយសម្រាប់យើង។ យើងនឹងពង្រឹងរាជសម្បត្តិរបស់គេឲ្យនៅស្ថិតស្ថេររហូតតទៅ។
ឥឡូវនេះ សូមអ្នកស្រែកចុះ ក្រែងលោមាននរណាម្នាក់ ឆ្លើយតបមកអ្នក។ តើអ្នកអាចហៅម៉ាឡាអ៊ីកាត់ណាមួយ ឲ្យមកជួយបាន?
អុលឡោះតាអាឡាមានបន្ទូលសន្យាជាមួយ ស្តេចទត ដោយឥតប្រែប្រួលថា: «យើងនឹងតែងតាំងពូជពង្សរបស់អ្នក ឲ្យឡើងគ្រងរាជ្យបន្តពីអ្នក។
ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿង របស់អុលឡោះ អាកាសវេហាស៍ប្រកាសអំពីស្នាដៃ របស់ទ្រង់។
ខ្ញុំនឹងច្រៀង គីតាបសាបូរសរសើរ នាមទ្រង់ជារៀងរាល់ថ្ងៃ ឥតឈប់ឈរ ស្របតាមពាក្យដែលខ្ញុំ បានសន្យាចំពោះទ្រង់!។
អស់អ្នកដែលស្ថិតនៅក្នុងអង្គប្រជុំដ៏វិសុទ្ធ នាំគ្នាស្ញែងខ្លាចទ្រង់ ហើយអស់អ្នកដែលនៅជុំវិញទ្រង់ ក៏កោតស្ញប់ស្ញែងទ្រង់ដែរ។
ផ្ទៃមេឃប្រកាសអំពីសេចក្ដីសុចរិតរបស់ទ្រង់ ហើយប្រជារាស្ត្រទាំងអស់ នឹងឃើញសិរីរុងរឿងរបស់ទ្រង់។
ផ្ទៃមេឃអើយ ចូរនាំគ្នាស្រែកហ៊ោឡើង ដ្បិតអុលឡោះតាអាឡាបានធ្វើអន្តរាគមន៍ហើយ ទីជម្រៅនៃផែនដីអើយ ចូរបន្លឺសំឡេងឡើង ភ្នំទាំងឡាយអើយ ចូរស្រែកអឺងកងឡើង រីឯព្រៃព្រឹក្សា និងរុក្ខជាតិទាំងអស់ ក៏ត្រូវបន្លឺសំឡេងរួមជាមួយគ្នាដែរ ដ្បិតអុលឡោះតាអាឡាបានលោះកូនចៅរបស់ យ៉ាកកូបហើយ ទ្រង់បានសំដែងសិរីរុងរឿងរបស់ទ្រង់ ដោយសង្គ្រោះជនជាតិអ៊ីស្រអែល។
ដ្បិតមានបុត្រមួយនាក់ប្រសូតមក សម្រាប់យើង អុលឡោះបានប្រទានបុត្រាមួយនាក់ មកឲ្យយើងហើយ។ បុត្រានោះទទួលអំណាចគ្រប់គ្រង គេនឹងឲ្យនាមថា: “ម្ចាស់ដ៏គួរស្ងើចសរសើរ ម្ចាស់ប្រកបដោយប្រាជ្ញាញាណ ម្ចាស់ដ៏មានអំណាច បិតាដ៏នៅអស់កល្បអស់កល្បជានិច្ច ម្ចាស់នៃសេចក្ដីសុខសាន្ត”។
មានទន្លេមួយហូរសុទ្ធតែភ្លើង ចេញពីមុខបល្ល័ង្ក។ មានមនុស្សរាប់ម៉ឺនរាប់សែននាក់គោរពបម្រើទ្រង់ និងរាប់លានរាប់កោដិនាក់ទៀតឈរចំពោះទ្រង់។ ពេលនោះ ចៅក្រមនាំគ្នាអង្គុយ ហើយគេក៏បើកក្រាំងផ្សេងៗ។
នៅពេលនេះ ដោយសារក្រុមជំអះ វត្ថុស័ក្តិសិទ្ធិ និងអំណាចនានានៅសូរ៉កា បានស្គាល់ប្រាជ្ញាញាណគ្រប់វិស័យរបស់អុលឡោះ
«អុលឡោះតាអាឡាមកពីភ្នំស៊ីណៃ ទ្រង់ក្រោកឡើងពីភ្នំសៀរ ដូចថ្ងៃរះ ទ្រង់បំភ្លឺប្រជារាស្ត្ររបស់ទ្រង់ពីភ្នំប៉ារ៉ាន ទ្រង់មកជាមួយម៉ាឡាអ៊ីកាត់យ៉ាងច្រើនអនេកអនន្ត ទ្រង់កាន់ហ៊ូកុំដែលមានពន្លឺដូចភ្លើង មកប្រគល់ឲ្យប្រជារាស្ត្ររបស់ទ្រង់។
ហើយទ្រង់នឹងប្រទានឲ្យបងប្អូនដែលរងទុក្ខវេទនា បានសម្រាកជាមួយយើង នៅពេលអ៊ីសាជាអម្ចាស់លេចចេញពីសូរ៉កាមក ជាមួយពួកម៉ាឡាអ៊ីកាត់ដ៏មានអំណាច។
អុលឡោះបានសំដែងឲ្យណាពីទាំងនោះដឹងថា សេចក្ដីដែលពួកគាត់ថ្លែង មិនមែនសម្រាប់ពួកគាត់ទេ គឺសម្រាប់បងប្អូនវិញ។ ឥឡូវនេះពួកអ្នកផ្សព្វផ្សាយដំណឹងល្អ បាននាំដំណឹងមកប្រាប់បងប្អូន អំពីសេចក្ដីទាំងនោះ ក្រោមការណែនាំរបស់រសអុលឡោះដ៏វិសុទ្ធ ដែលអុលឡោះបានចាត់ពីសូរ៉កាមក។ សូម្បីតែពួកម៉ាឡាអ៊ីកាត ក៏ប្រាថ្នាចង់យល់ជម្រៅនៃសេចក្ដីទាំងនោះដែរ។