Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 33:2 - អាល់គីតាប

2 «អុលឡោះ‌តាអាឡា​មក​ពី​ភ្នំ​ស៊ីណៃ ទ្រង់​ក្រោក​ឡើង​ពី​ភ្នំ​សៀរ ដូច​ថ្ងៃ​រះ ទ្រង់​បំភ្លឺ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ពី​ភ្នំ​ប៉ារ៉ាន ទ្រង់​មក​ជា​មួយ​ម៉ាឡា‌អ៊ីកាត់​យ៉ាង​ច្រើន​អនេក‌អនន្ត ទ្រង់​កាន់​ហ៊ូកុំ​ដែល​មាន​ពន្លឺ​ដូច​ភ្លើង មក​ប្រគល់​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 លោក​ប្រកាស​ថា៖ «ព្រះ‌យេហូវ៉ា​បាន​យាង​មក​ពី​ភ្នំ​ស៊ី‌ណាយ ហើយ​បានបំភ្លឺ​ពី​ភ្នំ​សៀរ​មកលើ​គេ ព្រះ‌អង្គ​បាន​រះ​ពី​ភ្នំ​ប៉ារ៉ាន ព្រះ‌អង្គ​បាន​ចេញ​ពី​ពួក​បរិសុទ្ធ​ទាំង​សល់‌សែន ទាំង​មាន​ភ្លើង​ឆេះ​ចេញ​ពី​ព្រះ‌ហស្តស្ដាំ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «ព្រះ‌អម្ចាស់​យាង​មក​ពី​ភ្នំ​ស៊ីណៃ ព្រះអង្គ​ក្រោក​ឡើង​ពី​ភ្នំ​សៀរ ដូច​ថ្ងៃ​រះ ព្រះអង្គ​បំភ្លឺ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ពី​ភ្នំ​ប៉ារ៉ាន ព្រះអង្គ​យាង​មក​ជា​មួយ​ទេវតា* យ៉ាង​ច្រើន​អនេក‌អនន្ត ព្រះអង្គ​កាន់​ក្រឹត្យ‌វិន័យ​ដែល​មាន​ពន្លឺ​ដូច​ភ្លើង មក​ប្រគល់​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 គឺ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​យាង​មក​ពី​ភ្នំ​ស៊ី‌ណាយ ហើយ​បាន​ក្រោក​ពី​ភ្នំ​សៀរ​មក​ឯ​គេ ទ្រង់​បាន​ភ្លឺ​មក​ពី​ភ្នំ​ប៉ារ៉ាន ទ្រង់​ក៏​បាន​ចេញ​ពី​ពួក​បរិសុទ្ធ​ទាំង​សល់‌សែន​មក​ឯ​នៅ​ខាង​ព្រះ‌ហស្ត​ស្តាំ​ទ្រង់ នោះ​មាន​ភ្លើង​ដ៏​ជា​ក្រឹត្យ‌វិន័យ​សំរាប់​គេ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 33:2
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ចាក​ចេញ​ពី​ស្រុក​ម៉ាឌាន ទៅ​ដល់​ស្រុក​ប៉ារ៉ាន។ ពួក​គេ​នាំ​អ្នក​ស្រុក​ប៉ារ៉ាន​ខ្លះ​ទៅ​ជា​មួយ ហើយ​សុំ​ជ្រក​កោន​នឹង​ស្តេច​ហ្វៀរ៉‌អ៊ូន ជា​ស្តេច​ស្រុក​អេស៊ីប។ ស្តេច​ហ្វៀរ៉‌អ៊ូន​ប្រទាន​ផ្ទះ​សម្បែង និង​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ដល់​គាត់ ព្រម​ទាំង​ប្រទាន​ដី​ធ្លី​ឲ្យ​គាត់​ទៀត​ផង។


អុលឡោះ​ភ្លឺ​ចាំង​ចែង​ពី​ក្រុង​ស៊ីយ៉ូន ដែល​ជា​ក្រុង​ដ៏​ល្អ​ត្រចះ‌ត្រចង់។


ទ័ព​សេះ​របស់​អុលឡោះ មាន​ចំនួន​រាប់​លាន​រាប់​កោដិ ទ្រង់​នៅ​ជា​មួយ​ពួក​គេ​នៅ​ភ្នំ​ស៊ីណៃ ជា​ទី‌សក្ការៈ​របស់​ទ្រង់។


ទ្រង់​ឡើង​ទៅ​ស្ថាន​ខ្ពស់ ទាំង​នាំ​អ្នក​ទោស​ទៅ​ជា​មួយ ទ្រង់​បាន​ទទួល​ជំនូន​ផ្សេងៗ​ពី​មនុស្ស​លោក សូម្បី​តែ​មនុស្ស​ប្រឆាំង​នឹង​ទ្រង់ ក៏​ទ្រង់​ទទួល​ពី​គេ​ដែរ​ ហើយ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៅ​ទី​នោះ។


យើង​នឹង​ចាត់​ម៉ាឡា‌អ៊ីកាត់​មួយ​រូប ឲ្យ​ដើរ​នៅ​មុខ​អ្នក ដើម្បី​ការ​ពារ​អ្នក​នៅ​តាម​ផ្លូវ។ ម៉ាឡា‌អ៊ីកាត់​នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​បាន​រៀប​ចំ​ទុក​សម្រាប់​អ្នក។


ក្នុង​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​ព្រលឹង​យើង​បាន​ឃើញ​នៅ​ពេល​សម្រាន្ត​នោះ គឺ​មាន: ម៉ាឡា‌អ៊ីកាត់​ដ៏‌វិសុទ្ធ​មួយ​នាក់​ចុះ​ពី​លើ​មេឃ​មក


អុលឡោះ​មក​ពី​ស្រុក​ថេម៉ាន ម្ចាស់​ដ៏‌វិសុទ្ធ​មក​ពី​ភ្នំ​ប៉ារ៉ាន។ - សម្រាក ភាព​ថ្កុំ‌ថ្កើង​របស់​ទ្រង់​ចែង​ចាំង ពាស​ពេញ​ផ្ទៃ​មេឃ ហើយ​ផែនដី​ទាំង​មូល​សរសើរ​តម្កើង​ទ្រង់។


ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ តាម​លំដាប់​លំដោយ​ដែល​កំណត់​ទុក​ស្តី​អំពី​ការ​ចេញ​ដំណើរ​នេះ។ ពពក​ឈប់​នៅ​វាល​រហោ‌ស្ថាន​ប៉ារ៉ាន។


អស់​លោក​បាន​ទទួល​ហ៊ូកុំ តាម​រយៈ​ម៉ាឡា‌អ៊ីកាត់​តែ​អស់​លោក​ពុំ​បាន​ប្រព្រឹត្ដ​តាម​សោះ!»។


ហ៊ូកុំ​ដែល​ចារឹក​លើ​ផ្ទាំង​សិលា មាន​សិរី‌រុង‌រឿង​យ៉ាង​ខ្លាំង រហូត​ដល់​ទៅ​ជន‌ជាតិ​អ៊ីស្រ‌អែល​មិន​អាច​សម្លឹង​មើល​មុខ​ម៉ូសា​បាន ព្រោះ​តែ​សិរី‌រុង‌រឿង​ភ្លឺ​ចាំង​ពី​ផ្ទៃ​មុខ​គាត់ ហើយ​ជា​សិរី‌រុង‌រឿង​ស្ថិត​នៅ​តែ​មួយ​រយៈ​ប៉ុណ្ណោះ។ ប្រសិន​បើ​មុខ‌ងារ​បម្រើ​ហ៊ូកុំ​ដែល​បណ្ដាល​ឲ្យ​ស្លាប់​នេះ មាន​សិរី‌រុង‌រឿង​យ៉ាង​ហ្នឹង​ទៅ​ហើយ


ប្រសិន​បើ​មុខ‌ងារ​ដែល​ធ្វើ​ឲ្យ​មនុស្ស​ទទួល​ទោស មាន​សិរី‌រុង‌រឿង​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទំរាំ​បើ​មុខ‌ងារ​ដែល​ធ្វើ​ឲ្យ​មនុស្ស​បាន​សុចរិត​វិញ តើ​នឹង​រឹង‌រឹត​តែ​មាន​សិរី‌រុង‌រឿង ប្រសើរ​លើស‌លប់​យ៉ាង​ណា​ទៅ​ទៀត?


រីឯ​អស់​អ្នក​ដែល​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្ដ​តាម​ហ៊ូកុំ​នោះ​វិញ គេ​ត្រូវ​បណ្ដា‌សា​ហើយ ដ្បិត​មាន​ចែង​ទុក​មក​ថា «អ្នក​ណា​មិន​ប្រតិ‌បត្ដិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ហ៊ូកុំ​យ៉ាង​ខ្ជាប់​ខ្ជួន​ទេ​នោះ អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ហើយ»។


បើ​ដូច្នោះ តើ​ហ៊ូកុំ​មាន​ប្រយោជន៍​អ្វី? ហ៊ូកុំ​កើត​មាន​មក​តាម​ក្រោយ ដើម្បី​បង្ហាញ​បទ​ល្មើស​របស់​មនុស្ស ហើយ​មាន​ខ្លឹម​សារ​រហូត​ដល់​ពូជ‌ពង្ស។


យើង​អាច​ចាត់​ទុក​រឿង​នេះ​ជា​និមិត្ដ​រូប​មួយ​ដែរ ដ្បិត​ស្ដ្រី​ទាំង​ពីរ​នេះ​ជា​តំណាង​សម្ពន្ធ‌មេត្រី​ពីរ ម្នាក់​ជា​តំណាង​នៃ​សម្ពន្ធ‌មេត្រី​ដែល​ចង​នៅ​ភ្នំ​ស៊ីណៃ គឺ​នាង​ហាជើរ​ដែល​បង្កើត​កូន​ជា​ខ្ញុំ​បម្រើ។


នេះ​ហើយ​ជា​ហ៊ូកុំ​ដែលអុលឡោះ‌តាអាឡា​ថ្លែង​មក​កាន់​ក្រុម‌ជំអះ​ទាំង​មូល ដោយ​បន្លឺ​សំឡេង​ខ្លាំងៗ នៅ​លើ​ភ្នំ ពី​ក្នុង​ភ្លើង ពពក និង​អ័ព្ទ។ អុលឡោះ​ពុំ​មាន​បន្ទូល​អ្វី​ថែម​ពី​លើ​នេះ​ទៀត​ទេ ទ្រង់​បាន​ចារ​ពាក្យ​ទាំង​នោះ នៅ​លើ​បន្ទះ​ថ្ម​ពីរ រួច​ប្រគល់​មក​ឲ្យ​ខ្ញុំ។


ហើយ​ទ្រង់​នឹង​ប្រទាន​ឲ្យ​បង​ប្អូន​ដែល​រង​ទុក្ខ​វេទនា បាន​សម្រាក​ជា​មួយ​យើង នៅ​ពេល​អ៊ីសា‌ជាអម្ចាស់​លេច​ចេញ​ពី​សូរ៉កា​មក ជា​មួយ​ពួក​ម៉ាឡា‌អ៊ីកាត់​ដ៏​មាន​អំណាច។


ព្រោះ​គេ​ពុំ​អាច​ទ្រាំ‌ទ្រ​នឹង​បញ្ជា​នេះ​បាន​ទេ គឺ​ថាៈ«នរណា​ប៉ះ​ភ្នំ​នេះ សូម្បី​តែ​សត្វ​ក៏​ដោយ ក៏​ត្រូវ​តែ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ដែរ»។


ប្រសិន​បើ​បន្ទូល​នៃ​អុលឡោះ​ដែល​ពួក​ម៉ាឡា‌អ៊ីកាត់​ថ្លែង​ប្រាប់​យក​ជា​ការ​បាន ហើយ​បើ​អ្នក​ដែល​ប្រព្រឹត្ដ​ល្មើស និង​មិន​ស្ដាប់​តាម បាន​ទទួល​ទោស​យ៉ាង​ហ្នឹង​ទៅ​ហើយ


ណាពី​ហេណុក ដែល​ជា​បុព្វ‌បុរស​តំណ​ទី​ប្រាំ​ពីរ​ក្រោយ​អាដាម បាន​ថ្លែង​ទុក​អំពី​អ្នក​ទាំង​នោះ​ដូច​ត​ទៅ៖ «មើល! អុលឡោះ‌ជាអម្ចាស់​មក​ជា​មួយ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​របស់​ទ្រង់ ដែល​មាន​ចំនួន​ដ៏​ច្រើន​អនេក‌អនន្ដ


ពេល​នោះ ខ្ញុំ​មើល​ទៅ ហើយ​ឮ​សូរ​សំឡេង​ម៉ាឡា‌អ៊ីកាត់​យ៉ាង​ច្រើន​នៅ​ជុំ‌វិញ​បល្ល័ង្ក ជុំ‌វិញ​សត្វ​មាន​ជីវិត និង​ជុំ‌វិញ​ពួក​អះលី‌ជំអះ។ ម៉ាឡា‌អ៊ីកាត់​ទាំង​នោះ​មាន​ចំនួន​រាប់​ម៉ឺន​រាប់​សែន ច្រើន​អនេក‌អនន្ដ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម