ដានីយ៉ែល 7:10 - អាល់គីតាប10 មានទន្លេមួយហូរសុទ្ធតែភ្លើង ចេញពីមុខបល្ល័ង្ក។ មានមនុស្សរាប់ម៉ឺនរាប់សែននាក់គោរពបម្រើទ្រង់ និងរាប់លានរាប់កោដិនាក់ទៀតឈរចំពោះទ្រង់។ ពេលនោះ ចៅក្រមនាំគ្នាអង្គុយ ហើយគេក៏បើកក្រាំងផ្សេងៗ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល10 ទន្លេភ្លើងបានហូរចេញមកពីចំពោះព្រះអង្គ មនុស្សរាប់ពាន់រាប់ម៉ឺននាក់បម្រើព្រះអង្គ មនុស្សរាប់លានរាប់កោដិនាក់ឈរនៅចំពោះព្រះអង្គ។ ការជំនុំជម្រះបានចាប់ផ្ដើម ហើយក្រាំងទាំងឡាយក៏ត្រូវបានបើកឡើង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦10 មានទន្លេជាភ្លើងហូរចេញពីចំពោះព្រះអង្គ មានមនុស្សរាប់ពាន់រាប់ម៉ឺនគោរពបម្រើព្រះអង្គ ហើយរាប់លានរាប់កោដិឈរនៅចំពោះព្រះអង្គ។ ការវិនិច្ឆ័យបានរៀបចំជាស្រេច ហើយបញ្ជីទាំងប៉ុន្មានក៏បើកឡើងដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥10 មានទន្លេមួយហូរសុទ្ធតែភ្លើង ចេញពីមុខបល្ល័ង្ក។ មានមនុស្សរាប់ម៉ឺនរាប់សែននាក់គោរពបម្រើព្រះអង្គ និងរាប់លានរាប់កោដិនាក់ទៀតឈរនៅចំពោះព្រះភ័ក្ត្រព្រះអង្គ។ ពេលនោះ ចៅក្រមនាំគ្នាអង្គុយ ហើយគេក៏បើកក្រាំងផ្សេងៗ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤10 មានដូចជាភ្លើងហូរចេញពីចំពោះទ្រង់មក មានទាំងពាន់ទាំងពាន់ដែលគោរពដល់ទ្រង់ ហើយទាំង ម៉ឺនទាំងសែនក៏ឈរនៅចំពោះទ្រង់ នោះការវិនិច្ឆ័យបានរៀបចំជាស្រេច ឯបញ្ជីទាំងប៉ុន្មានបានបើកឡើងហើយ សូមមើលជំពូក |
នៅគ្រាចុងក្រោយ មហាម៉ាឡាអ៊ីកាត់មីកែល ដែលជាមេដ៏សំខាន់របស់ពពួកម៉ាឡាអ៊ីកាត់ ហើយជាអ្នកថែរក្សាប្រជាជនរបស់អ្នកនឹងក្រោកឈរឡើង។ គ្រានោះ នឹងមានទុក្ខលំបាកយ៉ាងខ្លាំង គឺតាំងពីពេលកើតមានប្រជាជាតិរហូតមកដល់ថ្ងៃនេះ មនុស្សលោកមិនដែលរងទុក្ខលំបាកដូច្នេះទេ។ ប៉ុន្តែ នៅគ្រានោះ ក្នុងចំណោមប្រជាជនរបស់អ្នក ចំពោះអ្នកដែលមានឈ្មោះកត់ទុកក្នុងក្រាំងជីវិតនឹងត្រូវរួចខ្លួន។
ពេលនោះ អ្នករាល់គ្នានឹងរត់ភៀសខ្លួន ទៅនៅតាមជ្រលងភ្នំរបស់យើង ដ្បិតជ្រលងភ្នំនេះលាតសន្ធឹង រហូតដល់អាសែល។ អ្នករាល់គ្នានឹងរត់ភៀសខ្លួន ដូចអ្នករាល់គ្នារត់គេចពីការរញ្ជួយផែនដី នៅជំនាន់អូសៀស ជាស្ដេចស្រុកយូដា។ អុលឡោះតាអាឡា ជាម្ចាស់របស់ខ្ញុំ នឹងមក ហើយប្រជាជនដ៏វិសុទ្ធទាំងអស់របស់ទ្រង់ ក៏មកជាមួយដែរ។
ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលទ្រង់សំដែងកំហឹង ក៏មកដល់ដែរ គឺជាពេលកំណត់ដែលទ្រង់វិនិច្ឆ័យទោស មនុស្សស្លាប់។ នៅពេលនោះ ទ្រង់នឹងប្រទានរង្វាន់ដល់ ពួកណាពីជាអ្នកបម្រើរបស់ទ្រង់ ដល់ប្រជាជនដ៏បរិសុទ្ធ និងដល់អស់អ្នកដែលគោរពកោតខ្លាច នាមទ្រង់ ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលទ្រង់ត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ»។