Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពេត្រុស 1:12 - អាល់គីតាប

12 អុលឡោះ​បាន​សំដែង​ឲ្យ​ណាពី​ទាំង​នោះ​ដឹង​ថា សេចក្ដី​ដែល​ពួក​គាត់​ថ្លែង មិន​មែន​សម្រាប់​ពួក​គាត់​ទេ គឺ​សម្រាប់​បង​ប្អូន​វិញ។ ឥឡូវ​នេះ​ពួក​អ្នក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ បាន​នាំ​ដំណឹង​មក​ប្រាប់​បង​ប្អូន អំពី​សេចក្ដី​ទាំង​នោះ ក្រោម​ការ​ណែ‌នាំ​របស់​រស‌អុលឡោះ​ដ៏​វិសុទ្ធ ដែល​អុលឡោះ​បាន​ចាត់​ពី​សូរ៉កា​មក។ សូម្បី​តែ​ពួក​ម៉ាឡាអ៊ីកាត ក៏​ប្រាថ្នា​ចង់​យល់​ជម្រៅ​នៃ​សេចក្ដី​ទាំង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 មាន​បើកសម្ដែង​ដល់​ពួកគេ​ថា ការដែល​ពួកគេ​បម្រើ​នោះ មិនមែន​សម្រាប់​ខ្លួនពួកគេ​ទេ គឺ​សម្រាប់​អ្នករាល់គ្នា​វិញ​។ សព្វថ្ងៃនេះ សេចក្ដីទាំងនោះ​ត្រូវបាន​ប្រកាស​ដល់​អ្នករាល់គ្នា តាមរយៈ​ពួក​អ្នក​ដែល​ផ្សាយដំណឹងល្អ​ដល់​អ្នករាល់គ្នា​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ​ដែល​ត្រូវបាន​ចាត់ឲ្យមក​ពី​លើមេឃ ហើយ​បណ្ដា​ទូតសួគ៌​ក៏​ប្រាថ្នាចង់​សង្កេតមើល​ការទាំងនោះ​ដែរ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ពួកគេ​បាន​ទទួល​ការ​បើកសំដែង​អំពី​សេចក្ដី​ទាំង​នោះ​ មិន​មែន​សម្រាប់​ពួកគេ​ទេ​ គឺ​សម្រាប់​បម្រើ​អ្នក​រាល់គ្នា​វិញ​ ជា​សេចក្ដី​ដែល​ពួកអ្នក​ប្រកាស​ដំណឹង​ល្អ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់គ្នា​នៅ​ពេល​ឥឡូវ​នេះ​ដោយ​សារ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​បាន​ចាត់​មក​ពី​ស្ថានសួគ៌​ ហើយ​ពួក​ទេវតា​ក៏​ប្រាថ្នា​ចង់​ឃើញ​សេចក្ដី​ទាំង​នោះ​ដែរ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ព្រះ​បាន​សម្តែង​ឲ្យ​គេ​ដឹង​ថា ការ​ទាំង​នោះ​មិន​មែន​សម្រាប់​គេ​ទេ គឺ​សម្រាប់​អ្នក​រាល់​គ្នា ជា​អ្វី​ដែល​ឥឡូវ​នេះ អស់​អ្នក​ផ្សាយ​ដំណឹង​ល្អ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​រយៈ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ‌អង្គ​បាន​ចាត់​ពី​ស្ថាន‌សួគ៌​មក ហើយ​ពួក​ទេវតា​ក៏​ចូល​ចិត្ត​ចង់​ពិនិត្យ​មើល​ការ​ទាំង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះ‌ជា‌ម្ចាស់​បាន​សម្តែង​ឲ្យ​ព្យាការី​ទាំង​នោះ​ដឹង​ថា សេចក្ដី​ដែល​ពួក​លោក​ថ្លែង​មិន​មែន​សម្រាប់​ពួក​លោក​ទេ គឺ​សម្រាប់​បងប្អូន​វិញ។ ឥឡូវ​នេះ ពួក​អ្នក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*​បាន​នាំ​ដំណឹង​មក​ប្រាប់​បងប្អូន​អំពី​សេចក្ដី​ទាំង​នោះ ក្រោម​ការ​ណែ‌នាំ​របស់​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ចាត់​ពី​ស្ថាន​បរម‌សុខ​មក។ សូម្បី​តែ​ពួក​ទេវតា*​ក៏​ប្រាថ្នា​ចង់​យល់​ជម្រៅ​នៃ​សេចក្ដី​ទាំង​នោះ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 តែ​ទ្រង់​បាន​សំដែង​ឲ្យ​គេ​ដឹង​ថា សេចក្ដី​ទាំង​នោះ​មិន​មែន​សំរាប់​គេ​ទេ គឺ​សំរាប់​យើង​រាល់​គ្នា​វិញ គឺ​ជា​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ឥឡូវ​នេះ ពួក​អ្នក​ផ្សាយ​ដំណឹង​ល្អ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ទ្រង់​បាន​ចាត់​ពី​ស្ថាន‌សួគ៌​មក ហើយ​ពួក​ទេវតា​ក៏​ចូល​ចិត្ត​ចង់​ពិនិត្យ​មើល​សេចក្ដី​ទាំង​នោះ​ដែរ។

សូមមើលជំពូក ចម្លង




១ ពេត្រុស 1:12
56 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ដាក់​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​ពីរ​ប្រឈម​មុខ​គ្នា​ដោយ​ឈ្ងោក​មុខ​ទៅ​រក​គំរប​ហិប ព្រម​ទាំង​ត្រដាង​ស្លាប​ការ​ពារ​គំរប​ហិប​នេះ​ទៀត​ផង។


ចូរ​នាំ​គ្នា​មក​ស្ដាប់​ដំបូន្មាន​របស់​យើង យើង​នឹង​ចាក់​បង្ហូរ​រស​របស់​យើង​លើ​អ្នក​រាល់​គ្នា ហើយ​យើង​នឹង​បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ស្គាល់​ចំណេះ​របស់​យើង។


ប៉ុន្តែ ថ្ងៃ​មួយ អុលឡោះ‌តាអាឡា​នឹង​ចាក់​បង្ហូរ រស​របស់​ទ្រង់​មក​លើ​យើង ពេល​នោះ វាល​រហោ‌ស្ថាន​នឹង​ប្រែ​ទៅ​ជា​ចម្ការ​ដំណាំ ហើយ​ចម្ការ​ដំណាំ​មាន​ដើម​ឈើ​ដុះ​ដេរ​ដាស ដូច​ជា​ព្រៃ​ព្រឹក្សា​វិញ។


ប្រជា‌ជន​តប​ថា តើ​នរណា​ជឿ សេចក្ដី​ដែល​យើង​និយាយ​ឲ្យ​គេ​ស្តាប់? តើអុលឡោះ‌តាអាឡា​បាន​សំដែង​អំណាច ចំពោះ​នរណា?


នៅ​ឆ្នាំ​ទី​បី​នៃ​រជ្ជកាល​ស្តេច​ស៊ីរូស ជា​ស្តេច​របស់​ចក្រភព​ពែរ្ស អុលឡោះ​មាន​បន្ទូល​មក​កាន់​ដានី‌យ៉ែល ហៅ​បេល‌ថិស្សា‌សារ។ បន្ទូល​នេះ​ជា​សេចក្ដី​ពិត​ដែល​ប្រកាស​ពី​គ្រា​មួយ​ដ៏​សែន​លំបាក។ ដានី‌យ៉ែល​រិះ‌គិត​ពិចារណា​អំពី​បន្ទូល​នេះ ហើយ​យល់​អត្ថ‌ន័យ​របស់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​គាត់​បាន​ឃើញ។


ចំពោះ​អ្នក​វិញ សូម​កាន់​ចិត្ត​ឲ្យ​បាន​រឹង‌ប៉ឹង នោះ​អ្នក​នឹង​បាន​សម្រាក ហើយ​អ្នក​នឹង​ក្រោក​ឡើង​ទទួល​រង្វាន់ នៅ​គ្រា​ចុង​ក្រោយ​បំផុត»។


គាត់​តប​មក​ខ្ញុំ​វិញ​ថា៖ «ដានី‌យ៉ែល​អើយ កុំ​ខ្វល់​ខ្វាយ​ធ្វើ​អ្វី។ សេចក្ដី​ទាំង​នេះ​ត្រូវ​តែ​លាក់​ឲ្យ​ជិត រហូត​ដល់​ពេល​ចុង​ក្រោយ​បំផុត។


ពេល​នោះ អុលឡោះ​បាន​បំភ្លឺ​ដានី‌យ៉ែល​ឲ្យ​ដឹង​ការ​អាថ៌‌កំបាំង​នេះ តាម​រយៈ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នៅ​ពេល​យប់។ ដានី‌យ៉ែល​ក៏​លើក​តម្កើង​អុលឡោះ​ជា​ម្ចាស់​នៃ​សូរ៉កា។


ទ្រង់​សំដែង​ឲ្យ​ស្គាល់​អ្វីៗ ដែល​មាន​អត្ថ‌ន័យ​ជ្រៅ‌ជ្រះ និង​លាក់​កំបាំង ទ្រង់​ឈ្វេង​យល់​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​ភាព​ងងឹត ដ្បិត​មាន​ពន្លឺ​ស្ថិត​នៅ​ជា​មួយ​ទ្រង់។


ស្តេច​មាន​ប្រសាសន៍​មក​ដានី‌យ៉ែល​ថា៖ «អុលឡោះ​ជា​ម្ចាស់​របស់​អស់​លោក​ពិត​ជា​ម្ចាស់​លើ​ព្រះ​នានា និង​ជា​ម្ចាស់​លើ​ស្តេច​នានា​មែន! មាន​តែ​ទ្រង់​ទេ​ដែល​សំដែង​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ទាំង‌ឡាយ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រក​ឃើញ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ»។


ខ្ញុំ​បាន​ឮ​អ្នក​ដ៏‌វិសុទ្ធ​មួយ​នាក់​កំពុង​តែ​និយាយ ហើយ​អ្នក​ដ៏‌វិសុទ្ធ​មួយ​នាក់​ទៀត​ពោល​ទៅ​គាត់​ថា៖ «និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ស្ដី​អំពី​គូរបាន​ប្រចាំ​ថ្ងៃ អំពើ​ឧក្រិដ្ឋ​ដែល​កំពុង​តែ​រាត‌ត្បាត​ទី‌សក្ការៈ និង​កង‌ពល ដែល​ត្រូវ​ស្នែង​នោះ​ជាន់​ឈ្លី​មាន​ដូច្នេះ រហូត​ដល់​ពេល​ណា?»។


ទ្រង់​បាន​កំណត់​ពេល​ប្រាំ‌ពីរ​ឆ្នាំ ចិត‌សិប​ដង សម្រាប់​ប្រជា‌ជន និង​ក្រុង​ដ៏‌វិសុទ្ធ​របស់​អ្នក ដើម្បី​លុប​បំបាត់​អំពើ​ទុច្ចរិត បញ្ឈប់​អំពើ​បាប លើក‌លែង​កំហុស នាំ​មក​នូវ​សេចក្ដី​សុចរិត​អស់‌កល្ប​ជា‌និច្ច ហើយ​សម្រេច​តាម​សេចក្ដី​ដែល​មាន​ក្នុង​និមិត្ត‌ហេតុ​អស្ចារ្យ និង​តាម​សេចក្ដី​ដែល​ណាពី​បាន​ថ្លែង​ទុក ព្រម​ទាំង​ចាក់​ប្រេង​លើ​ទី‌សក្ការៈ​បំផុត ដើម្បី​ញែក​ទុក​ជូន​អុលឡោះ។


អុលឡោះ​មាន​បន្ទូល​ថា: ក្រោយ​មក​ទៀត យើង​នឹង​ចាក់​បង្ហូរ​រស​របស់​យើង មក​លើ​មនុស្ស​លោក​ទាំង​អស់។ កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា នឹង​ថ្លែង​បន្ទូល​យើង ពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នា​នឹង​យល់​សុបិន‌និមិត្ត ហើយ​ពួក​យុវជន​នឹង​និមិត្ត​ឃើញ​ការ​អស្ចារ្យ។


យ៉ាង​ណា‌មិញ ពេលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​ធ្វើ​ការ​អ្វី​មួយ ទ្រង់​តែង​សំដែង​ការ​លាក់​កំបាំង​ប្រាប់ ពួក​ណាពី​ជា​អ្នក​បម្រើ​របស់​ទ្រង់​ជា‌និច្ច។


យើង​នឹង​ចាក់​បង្ហូរ​រស​មក​លើ​រាជ‌វង្ស​របស់​ទត និង​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​ពួក​គេ​មាន​ឆន្ទៈ​ល្អ ចេះ​ទូរអា។ ពួក​គេ​នឹង​សម្លឹង​មើល​មក​យើង ដែល​ពួក​គេ​បាន​ចាក់​ទម្លុះ។ ពួក​គេ​នឹង​កាន់​ទុក្ខ​ដូច​គេ​កាន់​ទុក្ខ​ព្រោះ​កូន​ប្រុស​តែ​មួយ​បាត់​បង់​ជីវិត។ ពួក​គេ​យំ​សោក​យ៉ាង​ជូរ​ចត់ ដូច​គេ​យំ​សោក​ស្រណោះ​សព​កូន​ប្រុស​ច្បង។


នៅ​ពេល​នោះ អ៊ីសា​មាន​ប្រសាសន៍​ឡើង​ថា៖ «ឱ​អុលឡោះ ជា​បិតា​ជា​ម្ចាស់​នៃ​សូរ៉កា និង​ជា​ម្ចាស់​នៃ​ផែនដី​អើយ​ខ្ញុំ​សូម​សរ‌សើរ​តម្កើង​ទ្រង់ ព្រោះ​ទ្រង់​បាន​សំដែង​ការ​ទាំង​នេះ​ឲ្យ​មនុស្ស​តូច‌តាច​យល់ តែ​ទ្រង់​បាន​លាក់​មិន​ឲ្យ​អ្នក​ប្រាជ្ញ និង​អ្នក​ចេះ​ដឹង​យល់​ទេ។


អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់​មក​ខ្ញុំ គ្មាន​អ្នក​ណា​ស្គាល់​បុត្រា ក្រៅ​ពី​បិតា ហើយ​ក៏​គ្មាន​នរណា​ស្គាល់​បិតា ក្រៅ​ពី​បុត្រា និង​អ្នក​ដែល​បុត្រា​ពេញ​ចិត្ត សំដែង​ឲ្យ​ស្គាល់​នោះ​ដែរ»។


អ៊ីសា​មាន​ប្រសាសន៍​តប​ទៅ​គាត់​វិញ​ថា៖ «ស៊ីម៉ូន កូន​យូនើស​អើយ អ្នក​ពិត​ជា​មាន​សុភមង្គល​មែន​អ្នក​ដឹង​សេចក្ដី​នេះ មិន​មែន​ដោយ​គំនិត​ប្រាជ្ញា​ខាង​លោកីយ៍ទេ គឺ​អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​ដែល​នៅ​សូរ៉កា​បាន​សំដែង​ឲ្យ​អ្នក​ដឹង។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភព​លោក ហើយ​ប្រកាស​ដំណឹង‌ល្អ​ដល់​មនុស្ស​លោក​ទាំង​អស់​ចុះ។


ខ្ញុំ​សុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ​នឹង​មាន​អំណរ​សប្បាយ​ជា​ខ្លាំង ដោយ​មាន​មនុស្ស​បាប​តែ​ម្នាក់​កែ​ប្រែ​ចិត្ដ​គំនិត»។


ហើយ​សំដែង​ឲ្យ​គាត់​ដឹង​ថា គាត់​មិន​ត្រូវ​ស្លាប់ ដរាប​ណា​មិន​ទាន់​បាន​ឃើញ​អាល់‌ម៉ាហ្សៀស ដែល​អុលឡោះ‌ជាអម្ចាស់​ចាត់​ឲ្យ​មក​ទេ​នោះ។


ពួក​សិស្ស​នាំ​គ្នា​ចេញ​ទៅ ធ្វើ​ដំណើរ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ និង​មើល​អ្នក​ជំងឺ​គ្រប់​កន្លែង​ឲ្យ​បាន​ជា​ផង។


រីឯ​ម្ចាស់​ដ៏​ជួយ​ការ‌ពារ ដែល​ខ្ញុំ​នឹង​ចាត់​ពី​អុលឡោះ​ជា​បិតា​ឲ្យ​មក​រក​អ្នក​រាល់​គ្នា គឺ​ជា​រស‌អុលឡោះ​ដែល​សំដែង​សេចក្ដី​ពិត​ចេញ​ពី​អុលឡោះ​មក។ កាល​ណា​រស‌អុលឡោះ​មក​ដល់ ទ្រង់​នឹង​ធ្វើ​ជា​បន្ទាល់​អំពី​ខ្ញុំ


ពេត្រុស​កំពុង​មាន​ប្រសាសន៍​នៅ​ឡើយ ស្រាប់​តែ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ចុះ​មក​សណ្ឋិត​លើ​អស់​អ្នក​ដែល​ស្ដាប់​បន្ទូល​នៃ​អុលឡោះ។


ក្រោយ​ពេល​លោក​បាន​ឃើញ​និមិត្ដ​ហេតុ​អស្ចារ្យ​នេះ​ហើយ យើងក៏​រូត‌រះ​ចេញ​ដំណើរ​ទៅ​ស្រុក​ម៉ាសេដូន ព្រោះ​យើង​ជឿ​ជាក់​ថា អុលឡោះ​ត្រាស់​ហៅ​យើង​ឲ្យ​ទៅ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ដល់​អ្នក​ស្រុក​នោះ។


អុលឡោះ​បាន​លើក​អ៊ីសា​ឡើង​ដោយ​អំណាចរបស់​ទ្រង់។ អ៊ីសា​បាន​ទទួល​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ពី​អុលឡោះ​ជា​បិតា តាម​បន្ទូល​សន្យា​ហើយ​ចាក់​បង្ហូរ​រស‌អុលឡោះ​នេះ​មក​លើ​យើង​ខ្ញុំ ដូច​បង​ប្អូន​បាន​ឃើញ​បាន​ឮ​ស្រាប់។


កាល​ពួក​គេ​សូម‌អង្វរ​អុលឡោះ​ដូច្នោះ​រួច​ហើយ កន្លែង​ដែល​គេ​ជួប‌ជុំ​គ្នា​នោះ​ក៏​រញ្ជួយ គេ​បាន​ពោរ‌ពេញ​ដោយ​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ទាំង​អស់​គ្នា ហើយ​នាំ​គ្នា​ថ្លែង​បន្ទូល​របស់​អុលឡោះ ដោយ​ចិត្ដ​អង់‌អាច។


ពេល​នោះ ពេត្រុស​បាន​ពោរ‌ពេញ​ដោយ​រស‌អុលឡោះ​ដ៏​វិសុទ្ធ គាត់​និយាយ​ទៅ​គេ​ថា៖


ក្រោយ​ពី​បាន​ផ្ដល់​សក្ខី‌ភាព និង​ប្រកាស​បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់​រួច​ហើយ សាវ័ក​ទាំង​ពីរ​នាក់​ក៏​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ក្នុង​ភូមិ​ជា​ច្រើន នៅ​ស្រុក​សាម៉ារី​ផង។


ដូច្នេះ ខ្ញុំ​ក៏​មាន​បំណង​នាំ​ដំណឹង‌ល្អ មក​ជូន​បង​ប្អូន​នៅ​ក្រុង​រ៉ូម​នេះ​ដែរ


ដំណឹង‌ល្អ​នេះ​សំដែង​ឲ្យ​ដឹង​ថា អុលឡោះ​ប្រោស​ប្រទាន​ឲ្យ​មនុស្ស​បាន​សុចរិត ដោយ‌សារ​ជំនឿ និង​ឲ្យ​គេ​កាន់​តាម​ជំនឿ។


ឲ្យ​មាន​អ្នក​ប្រកាស​ដូច​ម្ដេច​កើត បើ​គ្មាន​នរណា​ចាត់​ឲ្យ​ទៅ​ប្រកាស​ផង​នោះ? ដូច​មាន​ចែង​ទុក​ថាៈ «មើល៍ អ្នក​ដែល​ធ្វើ​ដំណើរ​នាំ​ដំណឹង​ដ៏​ល្អៗ​មក ប្រសើរ​រុង‌រឿង​ណាស់​ហ្ន៎!»។


អុលឡោះ​សំដែង​អំណាច​នៃ​ទី​សំគាល់ និង​ការ​អស្ចារ្យ ទ្រង់​សំដែង​អំណាច​របស់​រស‌អុលឡោះ។ ដូច្នេះ ខ្ញុំ​បាន​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​របស់​អាល់ម៉ា‌ហ្សៀស​សព្វ​គ្រប់ នៅ​គ្រប់​ទី​កន្លែង ចាប់​តាំង​ពី​ក្រុង​យេរូសា‌ឡឹម រហូត​ទៅ​ដល់​តំបន់​អ៊ីលីរីកុន។


អុលឡោះ​បាន​សំដែង​ឲ្យ​យើង​ដឹង​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នោះ តាម​រយៈ​រស‌អុលឡោះ ដ្បិត​រស‌អុលឡោះ​ឈ្វេង​យល់​អ្វីៗ​ទាំង​អស់ សូម្បី​តែ​ជម្រៅ​បំណង​របស់​អុលឡោះ​ក៏​ទ្រង់​ឈ្វេង​យល់​ដែរ។


ហើយ​អុលឡោះ​ក៏​បាន​ដៅ​សញ្ញា​សំគាល់​របស់​ទ្រង់​លើ​យើង និង​ប្រទាន​រស‌អុលឡោះ​មក​បញ្ចាំ​ចិត្ដ​យើង​ផង​ដែរ។


យើង​តាំង​ខ្លួន​ជា​អ្នក​បម្រើ​របស់​អុលឡោះ ដោយ​មាន​ចិត្ដ​បរិសុទ្ធ ដោយ​ស្គាល់​អុលឡោះ ដោយ​មាន​ចិត្ដ​អត់‌ធ្មត់ ចិត្ដ​សប្បុរស ដោយ​រស‌អុលឡោះ​ដ៏​វិសុទ្ធ ដោយ​មាន​ចិត្ដ​ស្រឡាញ់​ឥត​ពុត‌ត្បុត


រីឯ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ក៏​ពុំ​បាន​ទទួល ឬ​រៀន​ពី​មនុស្ស​ណា​ម្នាក់​ដែរ គឺ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ឯ‌ណោះ ដែល​បាន​សំដែង​ឲ្យ​ខ្ញុំ​ស្គាល់។


នៅ​ពេល​អុលឡោះ​គាប់​ចិត្ត​សំដែង​ឲ្យ​ខ្ញុំ​ស្គាល់​បុត្រា​របស់​ទ្រង់ ដើម្បី​ឲ្យ​ខ្ញុំ​នាំ​ដំណឹង‌ល្អ​អំពី​បុត្រា​នៃ​ទ្រង់​ទៅ​ជូន​សាសន៍​ដទៃ ខ្ញុំ​ពុំ​បាន​ទៅ​សួរ​យោបល់​ពី​មនុស្ស​ណា​ម្នាក់ឡើយ។


នៅ​ពេល​នេះ ដោយ‌សារ​ក្រុម‌ជំអះ វត្ថុ​ស័ក្តិ‌សិទ្ធិ និង​អំណាច​នានា​នៅ​សូរ៉កា បាន​ស្គាល់​ប្រាជ្ញា​ញាណ​គ្រប់​វិស័យ​របស់​អុលឡោះ


បង​ប្អូន​អើយ បង​ប្អូន​ពិត​ជា​នឹក​ចាំ​កិច្ចការ​ដែល​យើង​បាន​ធ្វើ ទាំង​នឿយ‌ហត់​នោះ​មិន​ខាន គឺ​នៅ​ពេល​យើង​ប្រកាស​ដំណឹង‌ល្អ​របស់​អុលឡោះ​ដល់​បង​ប្អូន យើង​ខំ​ធ្វើ​ការ​ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​កុំ​ឲ្យ​នរណា​ម្នាក់ ក្នុង​ចំណោម​បង​ប្អូន​ពិបាក​នឹង​ផ្គត់‌ផ្គង់​យើង។


យើង​ត្រូវ​ទទួល​ស្គាល់​ថា គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​នោះ​ធំ​ណាស់ គឺ​ថាៈ អុលឡោះ​បាន​បង្ហាញ​ឲ្យ​យើង ស្គាល់​អាល់ម៉ា‌ហ្សៀស​ក្នុង​ឋានៈ​ជា​មនុស្ស អុលឡោះ​បាន​រាប់​គាត់​ឲ្យ​សុចរិត ដោយ​រស‌អុលឡោះ ពួក​ម៉ាឡា‌អ៊ីកាត់​បាន​ឃើញ​គាត់ គេ​ប្រកាស​អំពី​គាត់ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា គេ​បាន​ជឿ​លើ​អាល់ម៉ា‌ហ្សៀស អុលឡោះ​បាន​លើក​គាត់​ឡើង ឲ្យ​មាន​សិរី‌រុង‌រឿង។


បុព្វ‌បុរស​ទាំង​នេះ​បាន​ស្លាប់​ទៅ ទាំង​នៅ​មាន​ជំនឿ​ដដែល ពួក​គាត់​ឥត​បាន​ទទួល​អ្វីៗ​តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​ទេ តែ​បាន​ឃើញ និង​អបអរ​ទទួល​ពី​ចម្ងាយ ហើយ​ប្រកាស​ទទួល​ស្គាល់​ថាពួក​គាត់​គ្រាន់​តែ​ជា​ជន​បរទេស ដែល​ធ្វើ​ដំណើរលើ​ផែនដី​នេះ​ប៉ុណ្ណោះ។


អុលឡោះ​ផ្ដល់​សក្ខី‌ភាព​រួម​ជា​មួយ​ពួក​គេ ដោយ​សំដែង​ទី​សំគាល់ អំណាច និង​ការ​អស្ចារ្យ​គ្រប់​យ៉ាង ព្រម​ទាំង​ចែក​អំណោយ​ទាន​របស់​រស‌អុលឡោះ​ដ៏​វិសុទ្ធ​មក ស្រប​តាម​បំណង​ទ្រង់​ផង។


ដ្បិត​យើង​ក៏​បាន​ទទួល​ដំណឹង‌ល្អ​ដូច​ពួក​គេ​ដែរ។ ក៏​ប៉ុន្ដែ បន្ទូល​នៃ​អុលឡោះ​ដែល​គេ​ស្ដាប់ គ្មាន​ប្រយោជន៍​អ្វី​ដល់​គេ​ទេ ព្រោះ​បន្ទូល​ដែល​គេ​បាន​ឮ​នោះ ពុំ​បាន​ជ្រួត​ជ្រាប​ចូល​ក្នុង​ចិត្ដ​គេ​ដោយ​ជំនឿ​ឡើយ។


ប៉ុន្ដែ បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា‌និច្ច។ បន្ទូល​នេះ គឺ​ជា​ដំណឹង‌ល្អ ដែល​គេ​បាន​នាំ​យក​មក​ជូន​បង​ប្អូន។


ហេតុ​នេះ សូម្បី​តែ​មនុស្ស​ស្លាប់ ក៏​ទ្រង់​បាន​នាំ​ដំណឹង‌ល្អ​ទៅ​ឲ្យ​គេ​ឮ​ដែរ។ ដូច្នេះ ទោះ​បី​ពួក​គេ​ត្រូវ​ទទួល​ការ​វិនិច្ឆ័យ​ទោស​ខាង​រូប​កាយ​ពេល​គេ​រស់​នៅ​ក្នុង​លោកីយ៍​នេះ​ក៏​ដោយ ក៏​គេ​អាច​មាន​ជីវិត​រស់​ខាង​វិញ្ញាណ​តាម​អុលឡោះ​ដែរ។


ពេល​នោះ ខ្ញុំ​មើល​ទៅ ហើយ​ឮ​សូរ​សំឡេង​ម៉ាឡា‌អ៊ីកាត់​យ៉ាង​ច្រើន​នៅ​ជុំ‌វិញ​បល្ល័ង្ក ជុំ‌វិញ​សត្វ​មាន​ជីវិត និង​ជុំ‌វិញ​ពួក​អះលី‌ជំអះ។ ម៉ាឡា‌អ៊ីកាត់​ទាំង​នោះ​មាន​ចំនួន​រាប់​ម៉ឺន​រាប់​សែន ច្រើន​អនេក‌អនន្ដ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម