Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 5:1 - អាល់គីតាប

1 ឥឡូវ​នេះ សូម​អ្នក​ស្រែក​ចុះ ក្រែង​លោ​មាន​នរណា​ម្នាក់ ឆ្លើយ​តប​មក​អ្នក។ តើ​អ្នក​អាច​ហៅ​ម៉ាឡា‌អ៊ីកាត់​ណា​មួយ ឲ្យ​មក​ជួយ​បាន?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ចូរ​អំពាវ‌នាវ​ឥឡូវ​ចុះ តើ​មាន​អ្នក​ណា​នឹង​ឆ្លើយ​មក​លោក? តើ​អ្នក​នឹង​បែរ​ទៅ​រក​តួ​បរិសុទ្ធ​ណា​ទៀត?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ឥឡូវ​នេះ សូម​លោក​ស្រែក​ចុះ ក្រែង​លោ​មាន​នរណា​ម្នាក់ ឆ្លើយ​តប​មក​លោក។ តើ​លោក​អាច​ហៅ​ទេវតា​ណា​មួយ ឲ្យ​មក​ជួយ​បាន?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ចូរ​អំពាវ‌នាវ​ឥឡូវ​ចុះ តើ​មាន​អ្នក​ណា​នឹង​ឆ្លើយ​មក​ឬ​ទេ តើ​អ្នក​នឹង​បែរ​ទៅ​រក​តួ​បរិសុទ្ធ​ណា​ទៀត

សូមមើលជំពូក ចម្លង




យ៉ូប 5:1
12 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម្បី​តែ​ពួក​ម៉ាឡា‌អ៊ីកាត់​ដ៏‌វិសុទ្ធ​របស់​ទ្រង់ ក៏​ទ្រង់​ទុក​ចិត្ត​ពុំ​បាន ហើយ​សូម្បី​តែ​ផ្ទៃ​មេឃ​ក៏​ពុំ​បរិសុទ្ធ នៅ​ចំពោះ​ទ្រង់​ទៅ​ហើយ


ឱ​អុលឡោះ​អើយ សូម​ការពារ​ខ្ញុំ​ផង ដ្បិត​ក្រៅ​ពី​ទ្រង់ គ្មាន​នរណា​ផ្សេង ហ៊ាន​ធានា​រ៉ាប់​រង​ខ្ញុំ​ទេ។


សូម្បី​តែ​ពួក​ម៉ាឡា‌អ៊ីកាត់ ជា​អ្នក​បម្រើ​របស់​ទ្រង់ ក៏​ទ្រង់​ទុក​ចិត្ត​ពុំ​បាន​ទៅ​ហើយ ព្រោះ​ទ្រង់​ឃើញ​គេ​មាន​កំហុស


នៅ​ក្នុង​ជំរំ ពួក​គេ​នាំ​គ្នា​ច្រណែន​នឹង​ម៉ូសា ហើយ​ច្រណែន​នឹង​ហារូន ដែល​ជា​អ្នក​បម្រើ​ដ៏‌វិសុទ្ធ​របស់​អុលឡោះ‌តាអាឡា


ប្រជា‌ជន​ដ៏‌វិសុទ្ធ​នៅ​លើ​ទឹក​ដី​នេះ សុទ្ធ​តែ​ជា​មនុស្ស​ល្អ ខ្ញុំ​ពេញ​ចិត្ត​នឹង​នៅ​ជា​មួយ​ពួក​គេ​ណាស់។


អុលឡោះ‌តាអាឡា​អើយ សូម​ឲ្យ​ផ្ទៃ​មេឃ សរសើរ​តម្កើង​ស្នា‌ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់ សូម​ឲ្យ​អង្គ​ប្រជុំ​ដ៏‌វិសុទ្ធ​ច្រៀង សរសើរ​ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់។


មនុស្ស‌ម្នា​នៅ​តាម​កោះ ទាំង‌ឡាយ​អើយ ចូរ​នៅ​ស្ងៀម‌ស្ងាត់​ស្ដាប់​ខ្ញុំ​និយាយ! ប្រជា‌រាស្ត្រ​ទាំង‌ឡាយ​អើយ ចូរ​មាន​កម្លាំង​ឡើង​វិញ ចូរ​នាំ​គ្នា​បោះ​ជំហាន​ចូល​មក រួច​សឹម​និយាយ! យើង​ឡើង​មក ដើម្បី​រក​ខុស​ត្រូវ​ជា​មួយ​គ្នា។


ខ្ញុំ ប៉ូល អុលឡោះ​គាប់​ចិត្ត​តាំង​ជា​សាវ័ក​របស់​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​សូម​ជម្រាប​មក​បង​ប្អូន​ជា​ប្រជា‌រាស្ដ្រ​បរិសុទ្ធ [នៅ​ក្រុង​អេភេ‌សូ] ដែល​ជឿ​លើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា។


ដោយ​មាន​មនុស្ស​ជា​ច្រើន​ឥត​គណនា ធ្វើ​ជា​បន្ទាល់​ទុក​ឲ្យ​យើង​យ៉ាង​នេះ​ទៅ​ហើយ យើង​ត្រូវ​លះ‌បង់​ចោល​អ្វីៗ​ទាំង​អស់​ដែល​ជា​បន្ទុក​ពី​លើ​យើង និង​លះ‌បង់​អំពើ​បាប​ដែល​រឹប‌រួត​យើង​នេះ​ចោល​ទៅ ហើយ​ព្យាយាម​រត់​តម្រង់​ទៅ​មុខ តាម​អុលឡោះ​ដាក់​ឲ្យ​យើង​រត់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម