ទ្រង់ប្រទានឲ្យពួកគេស្គាល់ ថ្ងៃឈប់សម្រាកដ៏វិសុទ្ធរបស់ទ្រង់ ហើយប្រទានបទបញ្ជា ច្បាប់ ព្រមទាំង ហ៊ូកុំមកពួកគេ តាមរយៈម៉ូសា ជាអ្នកបម្រើរបស់ទ្រង់។
ទំនុកតម្កើង 103:7 - អាល់គីតាប ទ្រង់បង្ហាញឲ្យម៉ូសា ស្គាល់គម្រោងការរបស់ទ្រង់ ទ្រង់បង្ហាញឲ្យប្រជាជនអ៊ីស្រអែល ស្គាល់ស្នាដៃដ៏អស្ចារ្យរបស់ទ្រង់។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានសម្ដែងមាគ៌ារបស់ព្រះអង្គដល់ម៉ូសេ ក៏សម្ដែងកិច្ចការរបស់ព្រះអង្គដល់កូនចៅអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានបង្ហាញឲ្យលោកម៉ូសេ ស្គាល់ផ្លូវរបស់ព្រះអង្គ ហើយឲ្យប្រជាជនអ៊ីស្រាអែលស្គាល់កិច្ចការ របស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបង្ហាញឲ្យលោកម៉ូសេ ស្គាល់គម្រោងការរបស់ព្រះអង្គ ព្រះអង្គបង្ហាញឲ្យប្រជាជនអ៊ីស្រាអែល ស្គាល់ស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានសំដែងឲ្យម៉ូសេស្គាល់អស់ទាំងផ្លូវរបស់ទ្រង់ ហើយឲ្យពួកកូនចៅអ៊ីស្រាអែលស្គាល់អស់ទាំងកិច្ចការ របស់ទ្រង់ដែរ |
ទ្រង់ប្រទានឲ្យពួកគេស្គាល់ ថ្ងៃឈប់សម្រាកដ៏វិសុទ្ធរបស់ទ្រង់ ហើយប្រទានបទបញ្ជា ច្បាប់ ព្រមទាំង ហ៊ូកុំមកពួកគេ តាមរយៈម៉ូសា ជាអ្នកបម្រើរបស់ទ្រង់។
គឺការអស្ចារ្យផ្សេងៗនៅស្រុក របស់កូនចៅលោកហាំ និងដោយស្នាដៃដ៏គួរឲ្យ ស្ញែងខ្លាចនៅសមុទ្រក្រហម។
ទ្រង់សំដែងអំណាច ឲ្យប្រជារាស្ត្ររបស់ទ្រង់ឃើញ តាមរយៈស្នាដៃរបស់ទ្រង់ គឺប្រគល់ទឹកដីរបស់ប្រជាជាតិនានា ឲ្យពួកគេ។
ទ្រង់សំដែងឲ្យពូជពង្ស របស់យ៉ាកកូបស្គាល់បន្ទូលរបស់ទ្រង់ ទ្រង់ប្រទានហ៊ូកុំ និងវិន័យរបស់ទ្រង់ ឲ្យជនជាតិអ៊ីស្រអែល។
ទ្រង់ដឹកនាំប្រជារាស្ត្ររបស់ទ្រង់ តាមរយៈម៉ូសា និងហារូន ដូចអ្នកគង្វាលដឹកនាំហ្វូងចៀមដែរ។
ពួកគេបានភ្លេចពីស្នាដៃដ៏ឧត្ដុង្គឧត្ដម និងភ្លេចពីការដ៏អស្ចារ្យផ្សេងៗ ដែលទ្រង់បានសំដែងឲ្យគេឃើញ។
ទ្រង់ផ្តល់ដំបូន្មានឲ្យកូនចៅ របស់យ៉ាកកូប ទ្រង់ប្រទានហ៊ូកុំមកឲ្យពូជពង្ស របស់អ៊ីស្រអែល ទ្រង់បង្គាប់បុព្វបុរសរបស់យើង ឲ្យបង្រៀនសេចក្ដីទាំងនោះដល់កូនចៅ
ទ្រង់មានបន្ទូលពីក្នុងផ្ទាំងពពក មកពួកគាត់ ពួកគាត់បានកាន់តាមដំបូន្មាន និងប្រតិបត្តិតាមវិន័យទាំងប៉ុន្មាន ដែលទ្រង់បង្គាប់ឲ្យពួកគាត់ធ្វើ។
អុលឡោះតាអាឡាចុះមកលើភ្នំស៊ីណៃ គឺនៅលើកំពូលភ្នំ។ ទ្រង់ត្រាស់ហៅម៉ូសាពីលើកំពូលភ្នំ ហើយម៉ូសាក៏ឡើងទៅ។
ប្រជាជនទាំងមូលក៏ឆ្លើយព្រមគ្នាឡើងថា៖ «យើងខ្ញុំសុខចិត្តធ្វើតាមសេចក្តីទាំងប៉ុន្មានដែលអុលឡោះតាអាឡាមានបន្ទូល»។ ម៉ូសានាំយកចម្លើយរបស់ពួកគេ ទៅជម្រាបអុលឡោះតាអាឡាវិញ។
ប្រជាជនឈរពីចម្ងាយ រីឯម៉ូសាវិញ គាត់ចូលទៅជិតដុំពពកដ៏ក្រាស់ ជាកន្លែងដែលអុលឡោះតាអាឡានៅ។
ឥឡូវនេះ ប្រសិនបើអុលឡោះពេញចិត្តនឹងខ្ញុំមែននោះ សូមបង្ហាញមាគ៌ារបស់ទ្រង់មកខ្ញុំ ដើម្បីឲ្យខ្ញុំស្គាល់ទ្រង់ ហើយពេញចិត្តទ្រង់ទៀតផង។ សូមនឹកចាំថា ប្រជាជាតិនេះជាប្រជារាស្ត្ររបស់ទ្រង់»។
ចំណែកឯម៉ូសា ដែលជាអ្នកបម្រើរបស់យើងវិញ មិនដូច្នោះទេ ម៉ូសាមានចិត្តស្មោះត្រង់ចំពោះកិច្ចការក្នុងដំណាក់របស់យើងទាំងមូល។
នៅស្រុកអ៊ីស្រអែលពុំដែលមានណាពីណាម្នាក់ ដូចម៉ូសាទេ គឺអុលឡោះតាអាឡាមានបន្ទូលជាមួយគាត់ មុខទល់នឹងមុខ។