Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 103:7 - ព្រះគម្ពីរខ្មែរសាកល

7 ព្រះអង្គ​បាន​សម្ដែង​មាគ៌ា​របស់ព្រះអង្គ​ដល់​ម៉ូសេ ក៏​សម្ដែង​កិច្ចការ​របស់ព្រះអង្គ​ដល់​កូនចៅ​អ៊ីស្រាអែល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យលោក​ម៉ូសេ ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ ហើយ​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល​ស្គាល់​កិច្ច‌ការ របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះអង្គ​បង្ហាញ​ឲ្យ​លោក​ម៉ូសេ ស្គាល់​គម្រោង‌ការ​របស់​ព្រះអង្គ ព្រះអង្គ​បង្ហាញ​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល ស្គាល់​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ទ្រង់​បាន​សំដែង​ឲ្យ​ម៉ូសេ​ស្គាល់​អស់​ទាំង​ផ្លូវ​របស់​ទ្រង់ ហើយ​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ស្គាល់​អស់​ទាំង​កិច្ច‌ការ របស់​ទ្រង់​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ទ្រង់​បង្ហាញ​ឲ្យ​ម៉ូសា ស្គាល់​គម្រោង‌ការ​របស់​ទ្រង់ ទ្រង់​បង្ហាញ​ឲ្យ​ប្រជា‌ជន​អ៊ីស្រ‌អែល ស្គាល់​ស្នា‌ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 103:7
19 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​កិច្ចការដ៏អស្ចារ្យ​ដែលធ្វើ​នៅ​ដែនដី​របស់​ហាំ និង​កិច្ចការដែល​គួរឲ្យស្ញែងខ្លាច​នៅ​សមុទ្រ​ក្រហម​។


ព្រះអង្គ​បាន​ប្រកាស​ព្រះចេស្ដា​នៃ​កិច្ចការ​របស់ព្រះអង្គ ដល់​ប្រជារាស្ត្រ​របស់ព្រះអង្គ ដោយ​ប្រទាន​មរតក​របស់​ប្រជាជាតិ​នានា​ដល់​ពួកគេ​។


ព្រះអង្គ​ប្រកាស​ព្រះបន្ទូល​របស់ព្រះអង្គ​ដល់​យ៉ាកុប ក៏​ប្រកាស​បទបញ្ញត្តិ និង​ច្បាប់​របស់ព្រះអង្គ​ដល់​អ៊ីស្រាអែល​ផង​។


ព្រះអង្គ​បាន​ដឹកនាំ​ប្រជារាស្ត្រ​របស់ព្រះអង្គ​ដូចជា​ហ្វូងចៀម តាមរយៈ​ដៃ​របស់​ម៉ូសេ និង​អើរ៉ុន​៕


ពួកគេ​ភ្លេច​អ្វីៗដែល​ព្រះអង្គ​បានធ្វើ និង​កិច្ចការដ៏អស្ចារ្យ​ដែល​ព្រះអង្គ​បាន​សម្ដែង​ដល់​ពួកគេ​។


ព្រះអង្គ​បាន​ស្ថាបនា​សេចក្ដីបន្ទាល់​ក្នុង​យ៉ាកុប ហើយ​តាំង​ក្រឹត្យវិន័យ​ក្នុង​អ៊ីស្រាអែល ដែល​ព្រះអង្គ​បាន​បង្គាប់​ដូនតា​របស់យើង ឲ្យ​បង្រៀន​ក្រឹត្យវិន័យនោះ​ដល់​កូនចៅ​របស់ពួកគាត់


ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ពីក្នុង​បង្គោល​ពពក​; ពួកគេ​បាន​រក្សា​សេចក្ដីបន្ទាល់​របស់ព្រះអង្គ និង​បទបញ្ញត្តិ​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ពួកគេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម