Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 34:10 - អាល់គីតាប

10 នៅ​ស្រុក​អ៊ីស្រ‌អែល​ពុំ​ដែល​មាន​ណាពី​ណា​ម្នាក់ ដូច​ម៉ូសា​ទេ គឺអុលឡោះ‌តាអាឡា​មាន​បន្ទូល​ជា​មួយ​គាត់ មុខ​ទល់​នឹង​មុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 មិន​ដែល​មាន​ហោរា​ណា​ម្នាក់កើត​ឡើងក្នុង​ស្រុក​អ៊ីស្រា‌អែល​ដូច​លោក​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា​ស្គាល់ មុខ​ទល់​មុខ​ឡើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 នៅ​ស្រុក​អ៊ីស្រា‌អែល​ពុំ​ដែល​មាន​ព្យាការី​ណា​ម្នាក់​ដូច​លោក​ម៉ូសេ​ទេ គឺ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ជា​មួយ​លោក មុខ​ទល់​នឹង​មុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 មិន​ដែល​កើត​មាន​ហោរា​ណា​មួយ ក្នុង​ពួក​អ៊ីស្រាអែល​ឲ្យ​ដូច​ជា​ម៉ូសេ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្គាល់​ប្រទល់​មុខ​ដូច្នេះ​ឡើយ

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 34:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ធ្វើ​ឲ្យ​ជន‌ជាតិ​អេស៊ីប​ស្រឡាញ់​រាប់​អាន​ជន‌ជាតិ​អ៊ីស្រ‌អែល។ ម៉្យាង​ទៀត ពួក​នា​ម៉ឺន​មន្ត្រី​របស់​ស្តេច​ហ្វៀរ៉អ៊ូន និង​ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប នាំ​គ្នា​គោរព​ម៉ូសា​យ៉ាង​ខ្លាំង។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ទល់​មុខ​គ្នា ហាក់​ដូច​ជា​មនុស្ស​ម្នាក់​សន្ទនា​ជា​មួយ​មិត្ត​សម្លាញ់​របស់​ខ្លួន។ បន្ទាប់​មក ម៉ូសា​វិល​ត្រឡប់​មក​ជំរំ​វិញ។ រីឯ​យុវ‌ជន ជា​អ្នក​បម្រើ​របស់​គាត់ គឺ​យ៉ូស្វេ ជា​កូន​របស់​លោក​នូន មិន​ចាក​ចេញ​ពី​ជំរំ​ទេ។


អុលឡោះ‌តាអាឡា​ក៏​ធ្វើ​តាម​ពាក្យ​អង្វរ​របស់​ម៉ូសា គឺ​កង្កែប​បាន​ងាប់​នៅ​ក្នុង​ផ្ទះ នៅ​តាម​ភូមិ និង​នៅ​តាម​ស្រែ​ចម្ការ។


ម៉ូសា​នេះ​ហើយ ដែល​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រ‌អែល​ថាៈ “អុលឡោះ​នឹង​ធ្វើ​ឲ្យ​មាន​ណាពី​ម្នាក់​ដូច​ខ្ញុំ ងើប​ឡើង​ពី​ចំណោម​បង​ប្អូន​របស់​អ្នក​រាល់​គ្នា”។


គ្មាន​នរណា​ម្នាក់​សំដែង​ទី​សំគាល់ និង​ការ​អស្ចារ្យ​ដូចអុលឡោះ‌តាអាឡា​ចាត់​គាត់ ឲ្យ​ទៅ​សំដែង នៅ​ស្រុក​អេស៊ីប​ប្រឆាំង​នឹង​ស្តេច‌ហ្វៀរ៉អ៊ូន ព្រម​ទាំង​អ្នក​បម្រើ និង​ប្រជា‌ជន​ទាំង​មូល​នៅ​ស្រុក​នោះ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម