Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 20:21 - អាល់គីតាប

21 ប្រជា‌ជន​ឈរ​ពី​ចម្ងាយ រីឯ​ម៉ូសា​វិញ គាត់​ចូល​ទៅ​ជិត​ដុំ​ពពក​ដ៏​ក្រាស់ ជា​កន្លែង​ដែលអុលឡោះ‌តាអាឡា​នៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ពេល​នោះ ប្រជា‌ជន​ឈរ​ពី​ចម្ងាយ រីឯ​លោក​ម៉ូសេ​វិញ លោក​ចូល​ទៅ​ជិត​ទី​ងងឹត​យ៉ាង​ក្រាស់ ជា​កន្លែង​ដែល​ព្រះ​គង់​នៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ប្រជា‌ជន​ឈរ​ពី​ចម្ងាយ រីឯ​លោក​ម៉ូសេ​វិញ លោក​ចូល​ទៅ​ជិត​ដុំ​ពពក​ដ៏​ក្រាស់ ជា​កន្លែង​ដែល​ព្រះ‌ជាម្ចាស់​គង់​នៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ឯ​ជន​ទាំង‌ឡាយ​គេ​ក៏​ឈរ​នៅ​ទី​ឆ្ងាយ តែ​ម៉ូសេ​បាន​ចូល​ទៅ​ជិត​ទី​ងងឹត​យ៉ាង​ក្រាស់​ដែល​ព្រះ​គង់​នៅ​នោះ។

សូមមើលជំពូក ចម្លង




និក្ខមនំ 20:21
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ស្តេច​ស៊ូឡៃ‌ម៉ាន​មាន​ប្រសាសន៍​ដូច​ត​ទៅ៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា ទ្រង់​ពេញ​ចិត្ត​នៅ​ក្នុង​ពពក​ដ៏​ក្រាស់!


ពេល​នោះ​ស្តេច​ស៊ូឡៃ‌ម៉ាន​មាន​ប្រសាសន៍​ដូច​ត​ទៅ៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា ទ្រង់​ពេញ​ចិត្ត​នៅ​ក្នុង​ទី​ងងឹត!


អុលឡោះ​យក​ពន្លឺ​មក​គ្រប​ដណ្ដប់​ជុំ‌វិញ​ទ្រង់ ទ្រង់​លាត​ផ្ទៃ​មេឃ​ធ្វើ​ជា​ជំរំ​សក្ការៈ។


មាន​ផ្លេក​បន្ទោរ​ចេញ​មក​ពី​ពពក ភ្លឺ​នៅ​ខាង​មុខ​ទ្រង់ ហើយ​មាន​ព្រឹល និង​រងើក​ភ្លើង​ធ្លាក់​ចុះ​មក។


ទ្រង់​បាន​ផ្អៀង​ផ្ទៃ​មេឃ ទ្រង់​ចុះ​មក ដោយ​មាន​ពពក​យ៉ាង​ក្រាស់ នៅ​ពី​ក្រោម​ជើង​ផង។


មាន​ពពក​ដ៏​ខ្មៅ​ងងឹត​នៅ​ព័ទ្ធ​ជុំ‌វិញ​ទ្រង់ ទ្រង់​គ្រង​រាជ្យ​ដោយ​សុចរិត​យុត្តិធម៌។


ម៉ូសា​បាន​ឡើង​ទៅ​ជួប​អុលឡោះ។ អុលឡោះ‌តាអាឡា​ហៅ​ម៉ូសា​ពី​លើ​ភ្នំ​មក​ថា៖ «អ្នក​ត្រូវ​ប្រកាស​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​កូន​ចៅ​របស់​យ៉ាកកូប​ដូច​តទៅ:


នេះ​ហើយ​ជា​ហ៊ូកុំ​ដែលអុលឡោះ‌តាអាឡា​ថ្លែង​មក​កាន់​ក្រុម‌ជំអះ​ទាំង​មូល ដោយ​បន្លឺ​សំឡេង​ខ្លាំងៗ នៅ​លើ​ភ្នំ ពី​ក្នុង​ភ្លើង ពពក និង​អ័ព្ទ។ អុលឡោះ​ពុំ​មាន​បន្ទូល​អ្វី​ថែម​ពី​លើ​នេះ​ទៀត​ទេ ទ្រង់​បាន​ចារ​ពាក្យ​ទាំង​នោះ នៅ​លើ​បន្ទះ​ថ្ម​ពីរ រួច​ប្រគល់​មក​ឲ្យ​ខ្ញុំ។


ចំណែក​ឯ​ខ្ញុំ​វិញ ពេល​នោះ​ខ្ញុំ​ឈរ​នៅ​ចន្លោះអុលឡោះ‌តាអាឡា និង​អ្នក​រាល់​គ្នា ដើម្បី​នាំ​បន្ទូល​របស់​ទ្រង់ មក​ប្រាប់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​ភ្លើង ហើយ​អ្នក​រាល់​គ្នា ពុំ​បាន​ឡើង​ទៅ​លើ​ភ្នំ​ទេ។ ទ្រង់​មាន​បន្ទូល​ថា:


មាន​តែ​ទ្រង់​មួយ​គត់​ដែល​មាន ជីវិត​អមតៈ ទ្រង់​នៅ​ក្នុង​ពន្លឺ ដែល​គ្មាន​នរណា អាច​ចូល​ជិត​បាន​ឡើយ ហើយ​ក៏​គ្មាន​មនុស្ស​ណា​បាន​ឃើញ និង​អាច​ឃើញ​ទ្រង់​បាន​ដែរ សូម​លើក​តម្កើង​កិត្ដិនាម និង​អំណាច របស់​ទ្រង់​អស់‌កល្ប​ជា‌និច្ច! អាម៉ីន!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម