Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 9:14 - អាល់គីតាប

14 ទ្រង់​ប្រទាន​ឲ្យ​ពួក​គេ​ស្គាល់ ថ្ងៃ​ឈប់​សម្រាក​ដ៏‌វិសុទ្ធ​របស់​ទ្រង់ ហើយ​ប្រទាន​បទ‌បញ្ជា ច្បាប់ ព្រម​ទាំង ហ៊ូកុំ​មក​ពួក​គេ តាម​រយៈ​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក‌គេ​ស្គាល់​ថ្ងៃ​សប្ប័ទ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​ប្រទាន​ឲ្យពួក‌គេ​មាន​បទ​បញ្ជា បញ្ញត្តិ និង​ក្រឹត្យ​វិន័យ ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះអង្គ​ប្រទាន​ឲ្យ​ពួក​គេ​ស្គាល់ ថ្ងៃ​សប្ប័ទ*​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ ហើយ​ប្រទាន​បទ‌បញ្ជា ច្បាប់ ព្រម​ទាំង ក្រឹត្យ‌វិន័យ*​មក​ពួក​គេ តាម​រយៈ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​ស្គាល់​ថ្ងៃ​ឈប់​សំរាក​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ព្រម​ទាំង​តាំង​ឲ្យ​គេ​មាន​ក្រិត្យ‌ក្រម បញ្ញត្ត នឹង​វិន័យ ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បំរើ​ទ្រង់

សូមមើលជំពូក ចម្លង




នេហេមា 9:14
17 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​ប្រទាន​ពរ​ឲ្យ​ថ្ងៃ​ទី​ប្រាំ​ពីរ និង​ញែក​ថ្ងៃ​នោះ​ឲ្យ​បាន​បរិសុទ្ធ ដ្បិត​ថ្ងៃ​នោះ អុលឡោះ​បញ្ចប់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​បង្កើត។


សូម​នឹក​ចាំ​ពី​បន្ទូល​ដែល​ទ្រង់​បាន​បង្គាប់​មក​ម៉ូសា ជា​អ្នក​បម្រើ​របស់​ទ្រង់​ថា: “បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​នឹង​យើង​ទេ​នោះ យើង​នឹង​កំចាត់‌កំចាយ​អ្នក​រាល់​គ្នា​ទៅ​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ។


យើង​ក៏​ដាក់​បទ​បញ្ជា​ថា រៀង​រាល់​ឆ្នាំ យើង​ត្រូវ​ជូន​ប្រាក់​សុទ្ធ​មួយ​ជី​ម្នាក់ សម្រាប់​តំរូវ​ការ​ក្នុង​ដំណាក់​របស់​អុលឡោះ​ជា​ម្ចាស់


គាត់​ប្រាប់​ពួក​គេ​វិញ​ថា៖ «អុលឡោះ‌តាអាឡា​បាន​បញ្ជា​មក​ដូច្នេះ​មែន។ ស្អែក​ជា​ថ្ងៃ​ឈប់​សម្រាក ជា​ថ្ងៃ​បរិសុទ្ធ​ដែល​ត្រូវ​ញែក​ជូនអុលឡោះ‌តាអាឡា ចូរ​ចំអិន​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចំអិន ចូរ​ស្ងោរ​អ្វី​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ស្ងោរ ហើយ​ទុក​អាហារ​ដែល​លើស​រហូត​ព្រឹក​ស្អែក»។


ត្រូវ​ចង​ចាំ​ថា យើង​ជាអុលឡោះ‌តាអាឡា បាន​ប្រគល់​ថ្ងៃ​ឈប់​សម្រាក​ឲ្យ​អ្នក​រាល់​គ្នា ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​ទី​ប្រាំ​មួយ យើង​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាហារ​មួយ​ជា​ពីរ។ នៅ​ថ្ងៃ​ទី​ប្រាំ​ពីរ ម្នាក់ៗ​នៅ​ក្នុង​ជំរំ​របស់​ខ្លួន គឺ​មិន​ត្រូវ​ចេញ​ទៅ​ក្រៅ​ឡើយ»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​ឡើង​មក​រក​យើង​នៅ​លើ​ភ្នំ ហើយ​រង់​ចាំ​នៅ​ទី​នេះ​សិន យើង​នឹង​ប្រគល់​បន្ទះ​ថ្ម​ឲ្យ​អ្នក នៅ​លើ​បន្ទះ​ថ្ម​យើង​បាន​ចារឹក​ហ៊ូកុំ និង​បទ​បញ្ជា ដែល​អ្នក​ត្រូវ​យក​ទៅ​បង្រៀន​ប្រជា‌ជន»។


យើង​បាន​ប្រគល់​ហ៊ូកុំ​ឲ្យ​ពួក​គេ និង​នាំ​ពួក​គេ​ឲ្យ​ស្គាល់​វិន័យ​របស់​យើង។ អ្នក​ណា​ប្រតិបត្តិ​តាម អ្នក​នោះ​នឹង​មាន​ជីវិត។


យើង​ក៏​តាំង​ឲ្យ​មាន​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​ទី​សំគាល់​សម្រាប់​យើង និង​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា​ដែល​ប្រោស​ពួក​គេ​ឲ្យ​បាន​វិសុទ្ធ។


ចូរ​ចាត់​ទុក​ថ្ងៃ​ឈប់​សម្រាក​របស់​យើង​ជា​ថ្ងៃ​ដ៏‌វិសុទ្ធ ដ្បិត​ថ្ងៃ​ឈប់​សម្រាក​នេះ​ជា​ទី​សំគាល់​សម្រាប់​យើង និង​អ្នក​រាល់​គ្នា ដើម្បី​រំលឹក​ឲ្យ​ដឹង​ថា យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា”។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា ម្នាក់ៗ​ត្រូវ​គោរព​ឪពុក‌ម្តាយ​របស់​ខ្លួន ត្រូវ​គោរព​ថ្ងៃ​សម្រាក​របស់​យើង។ យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។


នេះ​ហើយ​ជា​បទ​បញ្ជា ដែលអុលឡោះ‌តាអាឡា ប្រទាន​មក​ម៉ូសា​នៅ​លើ​ភ្នំ​ស៊ីណៃ សម្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល។


ដ្បិត​អុលឡោះ​ប្រទាន​ហ៊ូកុំ​តាម​រយៈ​ណាពី​ម៉ូសា ហើយ​មេត្តា‌ករុណា និង​សេចក្ដី​ពិត​តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស។


ម៉ូសា​បាន​ប្រកាស​អំពី​ដំបូន្មាន ហ៊ូកុំ​ប្រាប់​ជន‌ជាតិ​អ៊ីស្រ‌អែល នៅ​ពេល​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប


អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ​ថា ខ្ញុំ​បង្រៀន​តាម​ហ៊ូកុំ និង​វិន័យ​ផ្សេងៗ​ដល់​អ្នក​រាល់​គ្នា​ដូចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្ញុំ បាន​បង្គាប់​មក​ខ្ញុំ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់។


ចំណែក​ឯ​អ្នក​វិញ ចូរ​នៅ​ទី​នេះជា​មួយ​យើង​ហើយ យើង​នឹង​ប្រាប់​អ្នក​អំពី​បទ​បញ្ជា ហ៊ូកុំ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ត្រូវ​យក​ទៅ​បង្រៀន​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ប្រតិបត្តិ​តាម​នៅ​ក្នុង​ស្រុក ដែល​យើង​នឹង​ប្រគល់​ឲ្យ​ពួក​គេ​កាន់​កាប់”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម