Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 99:7 - អាល់គីតាប

7 ទ្រង់​មាន​បន្ទូល​ពី​ក្នុង​ផ្ទាំង​ពពក មក​ពួក​គាត់​ ពួក​គាត់​បាន​កាន់​តាម​ដំបូន្មាន និង​ប្រតិបត្តិ​តាម​វិន័យ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បង្គាប់​ឲ្យ​ពួក​គាត់​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ពីក្នុង​បង្គោល​ពពក​; ពួកគេ​បាន​រក្សា​សេចក្ដីបន្ទាល់​របស់ព្រះអង្គ និង​បទបញ្ញត្តិ​ដែល​ព្រះអង្គ​បាន​ប្រទាន​ដល់​ពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​ពួក​លោក ពី​ក្នុង​បង្គោល​ពពក ពួក​លោក​បាន​កាន់​តាម​សេចក្ដី​បន្ទាល់ របស់​ព្រះ‌អង្គ ព្រម​ទាំង​ក្រឹត្យ‌ក្រម​ដែល​ព្រះ‌អង្គ បាន​ប្រទាន​ដល់​ពួក​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ផ្ទាំង​ពពក* មក​ពួក​លោក ពួក​លោក​បាន​កាន់​តាម​ដំបូន្មាន និង​ប្រតិបត្តិ​តាម​វិន័យ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បង្គាប់​ឲ្យ​ពួក​លោក​ធ្វើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ទ្រង់​មាន​បន្ទូល​នឹង​អ្នក​ទាំង​នោះ នៅ​ក្នុង​បង្គោល​ពពក គេ​បាន​រក្សា​សេចក្ដី​បន្ទាល់​របស់​ទ្រង់ ព្រម​ទាំង​ក្រិត្យ‌ក្រម​ដែល​ទ្រង់​ប្រទាន​ឲ្យ​ផង

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 99:7
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​អន្ធការ នៅ​ពេញ​ស្រុក គ្មាន​នរណា​ជំទាស់​នឹង​បន្ទូល របស់​ទ្រង់​បាន​ឡើយ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «យើង​នឹង​មក​រក​អ្នក ដោយ​ស្ថិត​នៅ​ក្នុង​ផ្ទាំង​ពពក​យ៉ាង​ក្រាស់ ដើម្បី​ឲ្យ​ប្រជា‌ជន​ឮ​យើង​និយាយ​ជា​មួយ​អ្នក ហើយ​ទុក​ចិត្ត​លើ​អ្នក​ជា​រៀង​រហូត»។ ម៉ូសា​ក៏​រៀប​រាប់​ចម្លើយ​របស់​ប្រជា‌ជន ជម្រាបអុលឡោះ‌តាអាឡា។


កាល​ម៉ូសា​ចូល​ផុត​ទៅ​ក្នុង​ជំរំ នោះ​ដុំ​ពពក​ក៏​ចុះ​មក​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ជំរំ ហើយអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា។


ម៉ូសា​ធ្វើ​តាម​បន្ទូល​ទាំង​អស់ ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​គាត់។


អ្នក​ណា​មិន​ព្រម​ស្តាប់​តាម​ហ៊ូកុំ​របស់​អុលឡោះ​ទេ សូម្បី​តែ​ពាក្យ​ទូរអា​របស់​អ្នក​នោះ ក៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ដែរ។


អុលឡោះ‌តាអាឡា​ចុះ​មក​ជា​មួយ​ដុំ​ពពក ហើយ​នៅ​មាត់​ទ្វារ​ជំរំ។ អុលឡោះ​ហៅ​ហារូន និង​ម៉ារៀម អ្នក​ទាំង​ពីរ​ក៏​ចូល​ទៅ​ជិត​ទ្រង់។


ម៉ូសា​ខឹង​យ៉ាង​ខ្លាំង គាត់​សុំអុលឡោះ‌តាអាឡា​ថា៖ «សូម​កុំ​រវី​រវល់​នឹង​ជំនូន​របស់​ពួក​គេ​ឡើយ។ ខ្ញុំ​មិន​ដែល​យក​អ្វី​ពី​ពួក​គេ​ទេ សូម្បី​តែ​សត្វ​លា​មួយ ក៏​ខ្ញុំ​មិន​បាន​យក​ដែរ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ពួក​គេ​ទេ»។


ពួក​លេវី​ស្រឡាញ់​អុលឡោះ​ជាង​ឪពុក‌ម្តាយ បង‌ប្អូន និង​កូន​ចៅ​របស់​ខ្លួន​ទៅ​ទៀត ដ្បិត​ពួក​គេ​កាន់​តាម​បន្ទូល​របស់​ទ្រង់ ហើយ​រក្សា​សម្ពន្ធ‌មេត្រី​របស់​ទ្រង់។


អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ​ថា ខ្ញុំ​បង្រៀន​តាម​ហ៊ូកុំ និង​វិន័យ​ផ្សេងៗ​ដល់​អ្នក​រាល់​គ្នា​ដូចអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្ញុំ បាន​បង្គាប់​មក​ខ្ញុំ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់។


អ៊ីសា​ស្មោះ​ត្រង់​ចំពោះ​អុលឡោះ ដែល​បាន​តែង‌តាំង​គាត់ ដូច​ណាពី​ម៉ូសា​មាន​ចិត្ដ​ស្មោះ​ត្រង់​ចំពោះ​កិច្ចការ​ក្នុង​ដំណាក់​នៃ​អុលឡោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម