ព្រះអម្ចាស់នៃទូលបង្គំអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលក៏ជារបស់ព្រះអង្គដែរ ដ្បិតព្រះអង្គនឹងសងដល់មនុស្សម្នាក់ៗវិញ តាមអំពើរបស់គេរៀងៗខ្លួន៕
អេសាយ 59:18 - ព្រះគម្ពីរខ្មែរសាកល ដូចដែលទង្វើរបស់ពួកគេជាយ៉ាងណា ព្រះអង្គនឹងតបសងយ៉ាងនោះដែរ គឺសេចក្ដីក្រេវក្រោធដល់បច្ចាមិត្តរបស់ព្រះអង្គ ហើយសំណងដល់សត្រូវរបស់ព្រះអង្គ; ព្រះអង្គនឹងតបសងសំណងដល់កោះនានាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គនឹងសងដល់គេ តាមអំពើដែលគេបានប្រព្រឹត្ត គឺជាសេចក្ដីក្រោធដល់ពួកទាស់ទទឹងនឹងព្រះអង្គ ហើយជាសំណងតបដល់ពួកខ្មាំងសត្រូវ ព្រះអង្គនឹងសងដល់អស់ទាំងស្រុកក្បែរសមុទ្រយ៉ាងនោះដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គដាក់ទោសម្នាក់ៗតាមអំពើ ដែលខ្លួនប្រព្រឹត្ត។ ព្រះអង្គដាក់ទោសខ្មាំងសត្រូវ និងបច្ចាមិត្តយ៉ាងខ្លាំង សូម្បីតែជាតិសាសន៍ដែលនៅឆ្ងាយៗ ក៏ព្រះអង្គដាក់ទោសដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់នឹងសងដល់គេ តាមអំពើដែលគេបានប្រព្រឹត្ត គឺជាសេចក្ដីក្រោធដល់ពួកទាស់ទទឹងនឹងទ្រង់ ហើយជាសំណង តបដល់ពួកខ្មាំងសត្រូវ ទ្រង់នឹងសងដល់អស់ទាំងស្រុកក្បែរសមុទ្រ យ៉ាងនោះដែរ អាល់គីតាប ទ្រង់ដាក់ទោសម្នាក់ៗតាមអំពើ ដែលខ្លួនប្រព្រឹត្ត។ ទ្រង់ដាក់ទោសខ្មាំងសត្រូវ និងបច្ចាមិត្តយ៉ាងខ្លាំង សូម្បីតែជាតិសាសន៍ដែលនៅឆ្ងាយៗ ក៏ទ្រង់ដាក់ទោសដែរ។ |
ព្រះអម្ចាស់នៃទូលបង្គំអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលក៏ជារបស់ព្រះអង្គដែរ ដ្បិតព្រះអង្គនឹងសងដល់មនុស្សម្នាក់ៗវិញ តាមអំពើរបស់គេរៀងៗខ្លួន៕
ដូច្នេះ នេះជាសេចក្ដីប្រកាសរបស់ព្រះអម្ចាស់យេហូវ៉ានៃពលបរិវារ ជាព្រះដ៏មានព្រះចេស្ដានៃអ៊ីស្រាអែល៖ “វេទនាហើយ! យើងនឹងធូរខ្លួនពីពួកបច្ចាមិត្តរបស់យើង ហើយសងសឹកពួកសត្រូវរបស់យើង។
ចូរនិយាយនឹងពួកអ្នកដែលមានចិត្តតក់ស្លុតថា៖ “ចូរមានកម្លាំងឡើង កុំខ្លាចឡើយ! មើល៍! ព្រះរបស់អ្នករាល់គ្នា! ព្រះអង្គនឹងយាងមកដោយមានការសងសឹក ដោយមានសំណងរបស់ព្រះ។ ព្រះអង្គនឹងយាងមក ហើយសង្គ្រោះអ្នករាល់គ្នា”។
មើល៍! ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ានឹងយាងមកប្រកបដោយព្រះចេស្ដា ហើយព្រះពាហុរបស់ព្រះអង្គនឹងគ្រប់គ្រងឲ្យព្រះអង្គ! មើល៍! រង្វាន់របស់ព្រះអង្គនៅជាមួយព្រះអង្គ ហើយសំណងរបស់ព្រះអង្គក៏នៅចំពោះព្រះអង្គដែរ!
ប៉ុន្តែខ្ញុំបានពោលថា៖ “ខ្ញុំបាននឿយហត់ជាឥតប្រយោជន៍ ខ្ញុំបានបង់កម្លាំងរបស់ខ្ញុំជាឥតបានការ និងឥតប្រយោជន៍; យ៉ាងណាក៏ដោយ សេចក្ដីយុត្តិធម៌របស់ខ្ញុំនៅជាមួយព្រះយេហូវ៉ា ហើយរង្វាន់របស់ខ្ញុំក៏នៅជាមួយព្រះរបស់ខ្ញុំដែរ”។
“យើងបានជាន់ក្នុងទីបញ្ជាន់ផ្លែតែម្នាក់ឯង គ្មានអ្នកណាក្នុងចំណោមប្រជាជាតិនានានៅជាមួយយើងឡើយ។ យើងបានជាន់ពួកគេដោយកំហឹងរបស់យើង ហើយបានជាន់ឈ្លីពួកគេដោយសេចក្ដីក្ដៅក្រហាយរបស់យើង នោះឈាមរបស់ពួកគេបានខ្ទាតមកលើសម្លៀកបំពាក់របស់យើង ហើយអាវវែងទាំងមូលរបស់យើងក៏ប្រឡាក់។
យើងបានជាន់ឈ្លីប្រជាជាតិនានាដោយកំហឹងរបស់យើង យើងបានធ្វើឲ្យពួកគេស្រវឹងដោយសេចក្ដីក្ដៅក្រហាយរបស់យើង ហើយបង្ហូរឈាមរបស់ពួកគេទៅលើដី”។
មើល៍! មានសរសេរទុកនៅចំពោះយើងថា យើងនឹងមិននៅស្ងៀមឡើយ យើងនឹងតបសងជាប្រាកដ គឺយើងនឹងតបសងទៅលើទ្រូងរបស់ពួកគេ
នូវអំពើទុច្ចរិតរបស់អ្នករាល់គ្នា និងអំពើទុច្ចរិតរបស់ដូនតាអ្នករាល់គ្នាផង ដោយព្រោះអ្នករាល់គ្នាបានដុតគ្រឿងក្រអូបនៅលើភ្នំនានា ហើយត្មះតិះដៀលយើងនៅលើទីទួលទាំងឡាយ ដូច្នេះយើងនឹងវាល់សំណងនៃទង្វើពីមុនរបស់ពួកគេ ដាក់លើទ្រូងរបស់ពួកគេ”។
នៅពេលអ្នករាល់គ្នាបានឃើញ ចិត្តរបស់អ្នករាល់គ្នានឹងរីករាយ ឆ្អឹងអ្នករាល់គ្នានឹងលូតលាស់ដូចស្មៅខ្ចី; ព្រះហស្តរបស់ព្រះយេហូវ៉ានឹងត្រូវបានសម្ដែងដល់បាវបម្រើរបស់ព្រះអង្គ ប៉ុន្តែព្រះអង្គទ្រង់ព្រះពិរោធនឹងសត្រូវរបស់ព្រះអង្គ។
ដូច្នេះមើល៍! ព្រះយេហូវ៉ានឹងយាងមកក្នុងភ្លើង រទេះចម្បាំងរបស់ព្រះអង្គនឹងមកដូចជាខ្យល់កួច ដើម្បីសងព្រះពិរោធរបស់ព្រះអង្គក្នុងភាពក្ដៅក្រហាយ ព្រមទាំងសងការស្ដីបន្ទោសរបស់ព្រះអង្គដោយភ្លើងសន្ធោសន្ធៅ។
មានសូរសន្ធឹកចេញពីទីក្រុង មានសំឡេងចេញពីព្រះវិហារ ជាសំឡេងដែលព្រះយេហូវ៉ាតបសងសំណងដល់សត្រូវរបស់ព្រះអង្គ។
ដ្បិតកូនមនុស្សរៀបនឹងមកជាមួយបណ្ដាទូតសួគ៌របស់លោក ទាំងប្រកបដោយសិរីរុងរឿងរបស់ព្រះបិតា ហើយពេលនោះលោកនឹងឲ្យរង្វាន់ដល់ម្នាក់ៗតាមអំពើរបស់ខ្លួន។
រីឯពួកខ្មាំងសត្រូវទាំងនេះរបស់យើង ដែលមិនចង់ឲ្យយើងសោយរាជ្យលើពួកគេ ចូរនាំមកទីនេះ ហើយសម្លាប់ចោលនៅមុខយើងទៅ!’”។
ដ្បិតគ្រានោះជាគ្រានៃការដាក់ទោសសងសឹក ដើម្បីឲ្យសេចក្ដីទាំងអស់ដែលមានសរសេរទុកមកត្រូវបានបំពេញឲ្យសម្រេច។
ក្រុងដ៏ធំនោះក៏បែកជាបីចំណែក ហើយទីក្រុងនានារបស់ប្រជាជាតិក៏រលំ។ ពេលនោះ ព្រះបាននឹកចាំអំពីបាប៊ីឡូនដ៏ធំ ដើម្បីប្រទានពែងស្រានៃព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះអង្គដល់នាង។
មានដាវមួយដ៏មុតចេញពីព្រះឱស្ឋរបស់ព្រះអង្គ ដើម្បីប្រហារប្រជាជាតិនានា។ ព្រះអង្គនឹងគ្រប់គ្រងពួកគេដោយដំបងដែក ព្រមទាំងជាន់ទីបញ្ជាន់ផ្លែទំពាំងបាយជូរនៃព្រះពិរោធដ៏ក្រេវក្រោធរបស់ព្រះដ៏មានព្រះចេស្ដា។