Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 66:6 - ព្រះគម្ពីរខ្មែរសាកល

6 មាន​សូរសន្ធឹក​ចេញពី​ទីក្រុង មាន​សំឡេង​ចេញពី​ព្រះវិហារ ជា​សំឡេង​ដែល​ព្រះយេហូវ៉ា​តបសង​សំណង​ដល់​សត្រូវ​របស់ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 មាន​ឮ​សំឡេង​អឺង‌កង​ពី​ទី​ក្រុង​មក ជា​សំឡេង​ដែល​ចេញ​ពី​ព្រះ‌វិហារ គឺ​ជា​សូរ‌សៀង​នៃ​ព្រះ‌យេហូវ៉ា​ដែល​ព្រះ‌អង្គ សង​តប​ដល់​ពួក​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 មាន​សំឡេង​លាន់​ឮ​រំពង​ពី​ទីក្រុង មាន​សំឡេង​លាន់​ឮ​ពី​ព្រះ‌វិហារ គឺ​ជា​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ដែល​កំពុង​តែ​ដាក់​ទោស​ខ្មាំង​សត្រូវ​របស់ ព្រះអង្គ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 មាន​ឮ​សូរ​អឺង‌កង​ពី​ទី​ក្រុង​មក ជា​សំឡេង​ដែល​ចេញ​ពី​ព្រះ‌វិហារ គឺ​ជា​សៀង​នៃ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​សង​តប​ដល់​ពួក​ខ្មាំង​សត្រូវ​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 មាន​សំឡេង​លាន់​ឮ​រំពង​ពី​ទីក្រុង មាន​សំឡេង​លាន់​ឮ​ពី​ម៉ាស្ជិទ គឺ​ជា​សំឡេង​របស់អុលឡោះ‌តាអាឡា ដែល​កំពុង​តែ​ដាក់​ទោស​ខ្មាំង​សត្រូវ​របស់ ទ្រង់ តាម​អំពើ​ដែល​គេ​បាន​ប្រព្រឹត្ត។

សូមមើលជំពូក ចម្លង




អេសាយ 66:6
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​មើល៍! ព្រះយេហូវ៉ា​បាន​យាង​ចេញ​ពី​កន្លែង​របស់ព្រះអង្គ​មក ដើម្បី​ដាក់ទោស​អ្នកដែល​រស់នៅ​លើ​ផែនដី​ចំពោះ​សេចក្ដីទុច្ចរិត​របស់គេ ហើយ​ផែនដី​នឹង​លាតត្រដាង​ការបង្ហូរឈាម​លើ​វា ក៏​មិន​គ្របបាំង​មនុស្សដែល​ត្រូវគេ​សម្លាប់​ទៀត​ឡើយ​៕


ដ្បិត​ព្រះយេហូវ៉ា​មាន​ថ្ងៃ​នៃ​ការសងសឹក ជា​ឆ្នាំ​នៃ​ការតបសង​ចំពោះ​រឿងក្ដី​របស់​ស៊ីយ៉ូន​។


ដូចដែល​ទង្វើ​របស់ពួកគេ​ជា​យ៉ាងណា ព្រះអង្គ​នឹង​តបសង​យ៉ាងនោះដែរ គឺ​សេចក្ដីក្រេវក្រោធ​ដល់​បច្ចាមិត្ត​របស់ព្រះអង្គ ហើយ​សំណង​ដល់​សត្រូវ​របស់ព្រះអង្គ​; ព្រះអង្គ​នឹង​តបសង​សំណង​ដល់​កោះ​នានា​ដែរ​។


នាង​មានផ្ទៃពោះ ក៏​ស្រែកឡើង​ដោយ​ឈឺពោះឆ្លងទន្លេ ហើយ​សម្រាល​កូន​ទាំង​ឈឺចាប់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម