Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




វិវរណៈ 19:15 - ព្រះគម្ពីរខ្មែរសាកល

15 មាន​ដាវ​មួយ​ដ៏មុត​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ដើម្បី​ប្រហារ​ប្រជាជាតិ​នានា​។ ព្រះអង្គ​នឹង​គ្រប់គ្រង​ពួកគេ​ដោយ​ដំបង​ដែក ព្រមទាំង​ជាន់​ទីបញ្ជាន់ផ្លែ​ទំពាំងបាយជូរ​នៃ​ព្រះពិរោធ​ដ៏​ក្រេវក្រោធ​របស់​ព្រះ​ដ៏មានព្រះចេស្ដា​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 មាន​ដាវ​មួយ​យ៉ាង​មុត​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​មក​ដើម្បី​ឲ្យ​ព្រះអង្គ​ប្រហារ​ជនជាតិ​ទាំងឡាយ​ដោយសារ​ដាវ​នោះ​ ហើយ​ព្រះអង្គ​នឹង​គ្រប់គ្រង​ពួកគេ​ដោយ​ដំបង​ដែក​ ព្រះអង្គ​ក៏​ជាន់​ក្នុង​កន្លែង​បញ្ជាន់​ផ្លែ​ទំពាំងបាយជូរ​នៃ​សេចក្ដី​ក្រោធ​យ៉ាង​ខ្លាំង​របស់​ព្រះជាម្ចាស់​ ជា​ព្រះ​ដ៏​មាន​ព្រះចេស្ដា​លើ​អ្វីៗ​ទាំង​អស់។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 មាន​ដាវ​មួយ​យ៉ាង​មុត​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ មក​ប្រហារ​អស់​ទាំង​សាសន៍ ហើយ​ព្រះ‌អង្គ​នឹង​គ្រប់​គ្រង​គេ ដោយ​ដំបង​ដែក។ ព្រះ‌អង្គ​នឹង​ជាន់​ក្នុង​ធុង​ឃ្នាប​ស្រា​ទំពាំង‌បាយ‌ជូរ ជា​សេចក្ដី​ក្រោធ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 មាន​ដាវ​មួយ​យ៉ាង​មុត​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះអង្គ មក​ប្រហារ​ជាតិ​សាសន៍​ទាំង‌ឡាយព្រះអង្គ​នឹង​កាន់​ដំបង​ដែក​ដឹក​នាំ​គេ ហើយ​ព្រះអង្គ​ជាន់​ទំពាំង‌បាយជូរ​នៅ​ក្នុង​ធុង ឲ្យ​ចេញ​ជា​ស្រា​នៃ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ‌ជា‌ម្ចាស់​ដ៏​មាន​ព្រះ‌ចេស្ដា​លើ​អ្វីៗ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 មាន​ដាវ​យ៉ាង​មុត​ចេញ​ពី​ព្រះ‌ឱស្ឋ​ទ្រង់ ដើម្បី​នឹង​កាប់​អស់​ទាំង​សាសន៍ ហើយ​ទ្រង់​នឹង​ឃ្វាល​គេ ដោយ​ដំបង​ដែក ទ្រង់​ក៏​ជាន់​ក្នុង​ធុង​ឃ្នាប​នៃ​ស្រា​ទំពាំង‌បាយ‌ជូរ ជា​សេចក្ដី​ឃោរ‌ឃៅ​របស់​សេចក្ដី​ខ្ញាល់​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត

សូមមើលជំពូក ចម្លង

អាល់គីតាប

15 មាន​ដាវ​មួយ​យ៉ាង​មុត​ចេញ​ពី​មាត់​របស់​គាត់ មក​ប្រហារ​ជាតិ​សាសន៍​ទាំង‌ឡាយគាត់​នឹង​កាន់​ដំបង​ដែក​ដឹក​នាំ​គេ ហើយ​គាត់​ជាន់​ទំពាំង‌បាយ‌ជូរ​នៅ​ក្នុង​ធុង​ឲ្យ​ចេញ​ជា​ស្រា​នៃ​កំហឹង​ដ៏​ខ្លាំង​ក្លា​របស់​អុលឡោះ ដ៏​មាន​អំណាច​លើ​អ្វីៗ​ទាំង​អស់។

សូមមើលជំពូក ចម្លង




វិវរណៈ 19:15
15 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នឹង​បំបែក​ពួកគេ​ដោយ​ដំបង​ដែក អ្នក​នឹង​បោកកម្ទេច​ពួកគេ​ដូច​ភាជនៈ​របស់​ជាងស្មូន”។


គឺ​លោក​នឹង​ជំនុំជម្រះ​អ្នកក្រខ្សត់​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ ហើយ​សម្រេចសេចក្ដី​ឲ្យ​មនុស្ស​តូចទាប​នៅ​ផែនដី​ដោយ​សេចក្ដីទៀងត្រង់ ក៏​នឹង​វាយ​ផែនដី​ដោយ​រំពាត់​នៃ​មាត់ ព្រមទាំង​សម្លាប់​មនុស្ស​អាក្រក់​ដោយ​ខ្យល់ដង្ហើម​នៃ​បបូរមាត់​ផង​។


ជាការពិត កន្លែងបូជា​ត្រូវបាន​រៀបចំ​តាំងពីបុរាណមក មែនហើយ ទីនោះ​ត្រូវបាន​ត្រៀមទុក​សម្រាប់​ស្ដេច​។ ព្រះអង្គ​បាន​ធ្វើឲ្យ​គំនរភ្លើង​នោះ​ជ្រៅ ហើយ​ធំទូលាយ ទាំង​មាន​ភ្លើង និង​អុស​ជាច្រើន គឺ​ខ្យល់ដង្ហើម​របស់​ព្រះយេហូវ៉ា បញ្ឆេះ​ទីនោះ​ដូចជា​ទន្លេ​ស្ពាន់ធ័រ​៕


គាត់​នឹង​ធ្វើឲ្យ​ចិត្ត​របស់​ឪពុក​បែរមក​រក​កូន ហើយ​ធ្វើឲ្យ​ចិត្ត​របស់​កូន​បែរមក​រក​ឪពុក​វិញ ក្រែងលោ​យើង​មក​វាយកម្ទេច​ផែនដី​ដោយ​ការបំផ្លាញទាំងស្រុង”៕​:​៚


បន្ទាប់មក មនុស្សនៃការឥតច្បាប់​នឹង​លេចមក ហើយ​ព្រះអម្ចាស់​យេស៊ូវ​នឹង​សម្លាប់​វា​ដោយ​ខ្យល់ដង្ហើម​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ទាំង​បំផ្លាញ​វា​ដោយ​រស្មី​នៃ​ការយាងមកវិញ​របស់​ព្រះអង្គ​។


លោក​កាន់​ផ្កាយ​ប្រាំពីរ​នៅ​ដៃ​ស្ដាំ​របស់​លោក ហើយ​មាន​ដាវ​មុខពីរ​ដ៏មុត ចេញ​ពី​មាត់​របស់​លោក​; មុខ​លោក​ដូចជា​ព្រះអាទិត្យ​ដែល​បញ្ចេញពន្លឺ​ពេលពេញកម្ដៅ​។


ស្ត្រីនោះ​សម្រាល​បាន​កូនប្រុស​មួយ ដែល​ត្រូវ​គ្រប់គ្រង​ប្រជាជាតិ​ទាំងអស់​ដោយ​ដំបង​ដែក ហើយ​កូន​របស់​នាង​នោះ​ក៏​ត្រូវបាន​ឆក់យក​ទៅ​ដល់​ព្រះ និង​ដល់​បល្ល័ង្ក​របស់​ព្រះអង្គ​។


អ្នកនោះ​នឹង​ផឹក​ស្រា​នៃ​សេចក្ដីក្រេវក្រោធ​របស់​ព្រះ ដែល​ត្រូវបាន​ចាក់​ដោយឥតលាយ ទៅក្នុង​ពែង​នៃ​ព្រះពិរោធ​របស់​ព្រះអង្គ ហើយ​អ្នកនោះ​នឹង​រងការឈឺចាប់​ក្នុង​ភ្លើង និង​ស្ពាន់ធ័រ នៅមុខ​បណ្ដា​ទូតសួគ៌​ដ៏វិសុទ្ធ និង​នៅមុខ​កូនចៀម​។


រីឯ​អ្នក​ឯទៀត ត្រូវបាន​សម្លាប់​ដោយ​ដាវ​ដែល​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ​ដែល​គង់​លើ​សេះ នោះ​បក្សាបក្សី​ទាំងអស់​ក៏​ចម្អែតពោះ​ដោយ​សាច់​អ្នកទាំងនោះ​៕


“ចូរ​សរសេរ​ទៅ​ទូត ​របស់​ក្រុមជំនុំ​នៅ​ពើកាម៉ុស​ថា​: ‘ព្រះអង្គ​ដែល​មាន​ដាវ​មុខពីរ​ដ៏មុត មានបន្ទូល​ដូច្នេះ​:


ដូច្នេះ ចូរ​កែប្រែចិត្ត បើមិនដូច្នោះទេ យើង​នឹង​មក​រក​អ្នក​ភ្លាម ហើយ​ច្បាំង​នឹង​ពួកគេ​ដោយ​ដាវ​ពី​មាត់​របស់យើង​។


អ្នកនោះ​នឹង​គ្រប់គ្រង ​ប្រជាជាតិទាំងឡាយ​ដោយ​ដំបង​ដែក ដូចដែល​គេ​វាយកម្ទេច​ភាជនៈ​ដី ——


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម