ទូលបង្គំសញ្ជឹងគិតអំពីច្បាប់តម្រារបស់ព្រះអង្គ ហើយយកចិត្តទុកដាក់នឹងគន្លងរបស់ព្រះអង្គ។
អេសាយ 58:2 - ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ពួកគេស្វែងរកយើងជារៀងរាល់ថ្ងៃ ហើយពេញចិត្តនឹងចំណេះដឹងនៃមាគ៌ារបស់យើង ហាក់ដូចជាប្រជាជាតិមួយដែលប្រព្រឹត្តតាមសេចក្ដីសុចរិត ឥតបោះបង់ចោលសេចក្ដីវិនិច្ឆ័យនៃព្រះរបស់ខ្លួន; ពួកគេសុំសេចក្ដីវិនិច្ឆ័យដ៏សុចរិតយុត្តិធម៌ពីយើង ក៏ពេញចិត្តនឹងការដែលចូលទៅជិតព្រះផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រាល់តែថ្ងៃគេស្វែងរកយើងជានិច្ច ហើយក៏ពេញចិត្តចង់ស្គាល់អស់ទាំងផ្លូវរបស់យើង គេសូមសេចក្ដីវិនិច្ឆ័យដ៏សុចរិតពីយើង ទុកដូចជាសាសន៍ណាមួយដែលប្រព្រឹត្តដោយសុចរិត ឥតបោះបង់ចោលសេចក្ដីយុត្តិធម៌របស់ព្រះនៃគេឡើយ គេរីករាយចិត្តដោយចូលទៅជិតព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រៀងរាល់ថ្ងៃ គេសាកសួរ ចង់ស្គាល់បំណងរបស់យើង។ គេធ្វើហាក់ដូចជាប្រជាជាតិមួយដែល ប្រព្រឹត្តអំពើសុចរិត ឥតបោះបង់ក្រឹត្យវិន័យព្រះរបស់ខ្លួនទេ។ គេទាមទារសុំឲ្យយើងវិនិច្ឆ័យពួកគេ តាមយុត្តិធម៌ ព្រមទាំងចង់ឲ្យយើងស្ថិតនៅជាមួយគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រាល់តែថ្ងៃ គេស្វែងរកអញជានិច្ច ហើយក៏ពេញចិត្តចង់ស្គាល់អស់ទាំងផ្លូវរបស់អញ គេសូមសេចក្ដីវិនិច្ឆ័យដ៏សុចរិតពីអញ ទុកដូចជាសាសន៍ណាមួយដែលប្រព្រឹត្តដោយសុចរិត ឥតបោះបង់ចោលសេចក្ដីយុត្តិធម៌របស់ព្រះនៃគេឡើយ គេរីករាយចិត្តដោយចូលទៅជិតព្រះ អាល់គីតាប រៀងរាល់ថ្ងៃ គេសាកសួរ ចង់ស្គាល់បំណងរបស់យើង។ គេធ្វើហាក់ដូចជាប្រជាជាតិមួយដែល ប្រព្រឹត្តអំពើសុចរិត ឥតបោះបង់ហ៊ូកុំម្ចាស់របស់ខ្លួនទេ។ គេទាមទារសុំឲ្យយើងវិនិច្ឆ័យពួកគេ តាមយុត្តិធម៌ ព្រមទាំងចង់ឲ្យយើងស្ថិតនៅជាមួយគេ។ |
ទូលបង្គំសញ្ជឹងគិតអំពីច្បាប់តម្រារបស់ព្រះអង្គ ហើយយកចិត្តទុកដាក់នឹងគន្លងរបស់ព្រះអង្គ។
ព្រះយេហូវ៉ាអើយ ព្រះអង្គនៅជិតបង្កើយ ហើយអស់ទាំងសេចក្ដីបង្គាប់របស់ព្រះអង្គជាសេចក្ដីពិត។
ពួកគេស្ទើរតែបានបំផ្លាញទូលបង្គំពីផែនដី ប៉ុន្តែទូលបង្គំមិនបានបោះបង់ចោលច្បាប់តម្រារបស់ព្រះអង្គឡើយ។
យញ្ញបូជារបស់មនុស្សអាក្រក់ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯសេចក្ដីអធិស្ឋានរបស់មនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។
ប៉ុន្តែពួកមនុស្សបំពាន និងពួកមនុស្សបាបនឹងមានសេចក្ដីអន្តរាយជាមួយគ្នា ហើយពួកអ្នកដែលបោះបង់ចោលព្រះយេហូវ៉ានឹងត្រូវបានបំផ្លាញ។
វេទនាហើយ! ប្រជាជាតិដែលពេញដោយបាប ប្រជាជនដែលមានសេចក្ដីទុច្ចរិតធ្ងន់ធ្ងរ ជាពូជពង្សដែលធ្វើអាក្រក់ ជាកូនចៅដែលខូចអាក្រក់! ពួកគេបានបោះបង់ចោលព្រះយេហូវ៉ា ពួកគេបានមើលងាយអង្គដ៏វិសុទ្ធនៃអ៊ីស្រាអែល ពួកគេបានបែរខ្នងដាក់ព្រះអង្គ។
ដូច្នេះ ព្រះអម្ចាស់របស់ខ្ញុំមានបន្ទូលថា៖ “ដោយព្រោះប្រជាជននេះបានចូលមកជិតយើងដោយមាត់ ហើយគោរពយើងដោយបបូរមាត់ ប៉ុន្តែចិត្តរបស់ពួកគេនៅឆ្ងាយពីយើង ហើយការកោតខ្លាចរបស់ពួកគេចំពោះយើង ជាបទបញ្ញត្តិដែលមនុស្សបង្រៀន
អ្នកបានឃើញការជាច្រើន ប៉ុន្តែមិនយកចិត្តទុកដាក់ទេ ត្រចៀកនៅចំហ ប៉ុន្តែស្ដាប់មិនឮសោះ”។
យើងនឹងលាតត្រដាងអ្វីដែលអ្នកហៅថា ‘ភាពសុចរិត’ និងទង្វើរបស់អ្នក ប៉ុន្តែវាមិនមែនជាប្រយោជន៍ដល់អ្នកទេ!
“រីឯអ្នករាល់គ្នាជាកូនចៅរបស់មេធ្មប់ ជាពូជពង្សរបស់មនុស្សផិតក្បត់ និងស្រីពេស្យាអើយ ចូរមកទីនេះចុះ!
គឺយើងខ្ញុំបានប្រព្រឹត្តការល្មើស ហើយបដិសេធព្រះយេហូវ៉ា ក៏បែរចេញពីការទៅតាមព្រះនៃយើងខ្ញុំ ហើយនិយាយអំពីការសង្កត់សង្កិន និងការបះបោរ ព្រមទាំងមានផ្ទៃពោះជាពាក្យភូតភរ ក៏បញ្ចេញវាពីចិត្តផង។
នៅពេលមកដល់ អ្នកទាំងនោះទូលព្រះអង្គថា៖ “លោកគ្រូ យើងខ្ញុំដឹងហើយថា លោកជាមនុស្សពិតត្រង់ ហើយលោកមិនខ្វល់អំពីអ្នកណាទេ ដ្បិតលោកមិនរើសមុខគេឡើយ ផ្ទុយទៅវិញលោកបង្រៀនមាគ៌ារបស់ព្រះតាមសេចក្ដីពិត។ តើយើងខ្ញុំបង់ពន្ធថ្វាយសេសារ ត្រូវឬមិនត្រូវ? តើយើងខ្ញុំគួរបង់ ឬមិនគួរបង់?”។
ពីព្រោះហេរ៉ូឌកោតខ្លាចយ៉ូហាន ដោយដឹងថាគាត់ជាមនុស្សសុចរិត និងវិសុទ្ធ ដូច្នេះទ្រង់ក៏ការពារគាត់។ នៅពេលសណ្ដាប់យ៉ូហាន ទ្រង់ក៏វល់ព្រះទ័យយ៉ាងខ្លាំង ប៉ុន្តែបានសណ្ដាប់គាត់ដោយអំណរ។
យ៉ូហានជាចង្កៀងដែលឆេះបញ្ចេញពន្លឺ ហើយអ្នករាល់គ្នាក៏ចង់ត្រេកអរក្នុងពន្លឺរបស់គាត់មួយរយៈ។
ពួកគេអះអាងថាស្គាល់ព្រះ ប៉ុន្តែពួកគេបដិសេធព្រះអង្គតាមរយៈការប្រព្រឹត្ត។ ពួកគេជាមនុស្សគួរឲ្យស្អប់ខ្ពើម ជាមនុស្សមិនស្ដាប់បង្គាប់ ហើយធ្លាក់ចេញពីការពិសោធសម្រាប់ការល្អគ្រប់យ៉ាង៕
ចូរចូលទៅជិតព្រះ នោះព្រះអង្គនឹងចូលមកជិតអ្នករាល់គ្នាដែរ។ ពួកមនុស្សបាបអើយ ចូរលាងដៃរបស់អ្នករាល់គ្នាឲ្យស្អាតចុះ! ពួកមនុស្សមានចិត្តពីរអើយ ចូរជម្រះចិត្តរបស់អ្នករាល់គ្នាឲ្យបរិសុទ្ធចុះ!